ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន សុវណ្ណ​ឌឿ​ន បង្ហាញ​ក្តី​រីករាយ ​ក្រោយ​ទីផ្សារ​ចាប៉ី​ដង​វែង​​ងើប​ឡើង​វិញ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាន សុវណ្ណ​ឌឿ​ន បាន​បង្ហាញ​ក្តី​រីករាយ​ឡើង​វិញ បន្ទាប់​ពី​ទីផ្សារ​ចាប៉ី​ដង​វែង​របស់​លោក ហាក់​ងើបឡើង​វិញ​សម្រាប់​ដើមឆ្នាំ​ថ្មី​នេះ ក្នុង​ពេល​ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អាជីព​របស់​លោក​មួយ​នេះ ហាក់​នៅ​ទ្រឹង​ស្ទើរ​ដាច់​បាយ…

រាជធានី​ភ្នំពេញ ៖ លោក​សាន សុវណ្ណ​ឌឿ​ន បាន​បង្ហាញ​ក្តី​រីករាយ​ឡើង​វិញ បន្ទាប់​ពី​ទីផ្សារ​ចាប៉ី​ដង​វែង​របស់​លោក ហាក់​ងើបឡើង​វិញ​សម្រាប់​ដើមឆ្នាំ​ថ្មី​នេះ ក្នុង​ពេល​ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អាជីព​របស់​លោក​មួយ​នេះ ហាក់​នៅ​ទ្រឹង​ស្ទើរ​ដាច់​បាយ ។

ជា​អ្នក​ស្នង​ចាប៉ី​ដង​វែង​ពី​ព្រឹទ្ធាចារ្យ​ជើង​ចាស់ លោក សាន សុវណ្ណ​ឌឿ​ន នៅ​តែ​អាច​រក្សា​អាជីព​ចាប៉ី​ដង​វែង​របស់​ខ្លួន​ជាប់​មក​ដល់​បច្ចុប្បន្ន បើ​ទោះបីជា​អាជីព​សិល្បៈ​បុរាណ​មួយ​នេះ ហាក់​មាន​ទីផ្សារ​នៅ​ចង្អៀត និង​មិនសូវ​មានការ​គាំទ្រ​ច្រើន​ពី​យុវជន​សម័យ​ថ្មី​នេះ​ក៏​ដោយ ។

យ៉ាងណា សម្រាប់​ដើមឆ្នាំ​ថ្មី​នេះ អាជីព​ចាប៉ី​ដង​វែង​របស់​លោក​បាន​កម្រើក​ទីផ្សារ​ឡើង​វិញ ពោល​រហូត​មក​ទល់​នា​ពេល​នេះ លោក​បាន​ចេញ​សម្តែង​នៅ​ក្នុង​កម្មវិធី​នានា​ជា​បន្តបន្ទាប់ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច លោក សាន សុវណ្ណ​ឌឿ​ន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​លោក​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​សម្តែង​ក្នុង​ចន្លោះ​ពី​៥​ទៅ​៨​រោង​ហើយ ហើយ​ក៏​នៅ​មាន​រោង​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ ។

លោក​បន្ត​ថា ការ​សម្តែង​របស់​លោក គឺ​ភាគច្រើន​ជា​កម្មវិធី​បុណ្យ ហើយ​បន្ទាប់​មក ក៏​មានកម្ម​វិធី​មង្គលការ កម្មវិធី​ឡើងផ្ទះ ជប់លៀង​ខួបកំណើត ថត​ប្រ​ម៉ូ​ដលក់​ដី លក់​ម្ហូប​អារ​ហារ ហើយ​នៅ​ក្នុង​នោះ ក៏​មាន​ទទួល​ថត​ជីវប្រវត្តិ​ខ្លី​ៗ​ផង​ដែរ ។

លោក​បញ្ជាក់​ថា ទីផ្សារ​សម្តែង​របស់​លោក​បើ​ប្រៀបធៀប​មុន​ជំងឺ​កូ​វី​ដ​គឺ​តិច​ជាង​មុន តែបើ​និយាយ​ពីក្រោយ​កូ​វី​ដ គឺ​អាច​និយាយ​បាន​ថា ច្រើន​គួរសម ខណៈ​ពេល​ដែល​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នា​នេះ​លោក​អាច​រៀបចំ​រក​ទីផ្សារ​បាន​ដោយ​ខ្លួនឯង ព្រោះ​យើង​មាន​បណ្តាញ​សង្គម​នៅ​ក្នុង​ដៃ ។

ដោយឡែក ពាក់ព័ន្ធ​តម្លៃ​ពី​ការ​សម្តែង​វិញ​លោក សាន សុវណ្ណ​ឌឿ​ន បាន​លើក​ឡើង​ថា បើសិន​ជួល​លោក​សម្តែង​នៅ​ភ្នំពេញ គឺ​មាន​តំលៃ​ម្នាក់​៣៥០$ ហើយ​បើ​នៅ​ខេត្ត​ជិត​ៗ​ម្នាក់​៤៥០$ តែបើ​នៅ​ខេត្ត​រាង​ឆ្ងាយ​អាច​លើស​នឹង​តិចតួច នេះ​តំលៃ​ច្រៀង​កម្មវិធី តែបើ​ថត​ពី​ជីវប្រវត្តិ​គឺ​ត្រូវ​មើល​តាម​អត្ថបទ​វែង​ឬខ្លី ។

លោក​បញ្ជាក់​ថា សម្រាប់​ការ​សម្តែង​តាម​ទូរទស្សន៍​ក៏​មានការ​សម្តែង​នៅ​ទូរទស្សន៍​ជាតិ និង​CTN តែ​បច្ចុប្បន្ន វា​ងាយស្រួល​ទេ ព្រោះ​យើង​អាច​បង្ហាញ​សមត្ថភាព​បាន​ច្រើន ដោយសារ​យើង​មាន​បណ្តាញ​សង្គម​នៅ​ក្នុង​ដៃ​សំខាន់​ចេះ​ប្រើ​ឲ​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង ។

បើ​តាម​លោក​សាន សុវណ្ណ​ឌឿ​ន លោក​សូម​លើកទឹកចិត្ត​ដល់​ក្មេង​ៗ​ឲ្យ​ផលិត​វី​ឌី​អូ​ឲ្យ​បាន​ច្រើន​តាម​ប្រព័ន្ធ បណ្តាញ​សង្គម ព្រោះ​យូរ​ទៅ​គង់តែ​ល្បី និង​ទីផ្សារ ដោយ​មិន​ពិបាក ព្រោះ​កាលពីមុន​វា​រៀង​ពិបាក​រឿង​រក​ទីផ្សារ​ដោយសារ​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​មាន​តែ​វិទ្យុ និង​ទូរទស្សន៍ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ