ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសស្មោះពិបាករក តែមើលតាមចំណុច៥នេះ អ្នកអាចនឹងដឹងខ្លះៗហើយ

5 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា មនុស្សប្រុសម្នាក់ស្មោះ ឬមិនស្មោះ។ តើមានអ្វីខ្លះទៅ? ១-បុរសដែលស្មោះ នឹងទទួលខុសត្រូវលើពាក្យសន្យារបស់គេ ដោយគេនិយាយអ្វី គេនឹងធ្វើនោះ ដោយមិនក្រឡាប់ចុះឡើងឡើយ។…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា មនុស្សប្រុសម្នាក់ស្មោះ ឬមិនស្មោះ។ តើមានអ្វីខ្លះទៅ?

១-បុរសដែលស្មោះ នឹងទទួលខុសត្រូវលើពាក្យសន្យារបស់គេ ដោយគេនិយាយអ្វី គេនឹងធ្វើនោះ ដោយមិនក្រឡាប់ចុះឡើងឡើយ។ ដូចនេះ បើមានចំណុចមួយនេះលើខ្លួនបុរសដែលអ្នកស្រឡាញ់ មានន័យថាអ្នករកឃើញមនុស្សត្រូវហើយ។

២-មនុស្សប្រុសដែលស្មោះ ហើយចេះគោរពអ្នក នៅពេលលដែលមានរឿងអ្វីមួយ គេតែងសួរអ្នកជានិច្ចមុននឹងសម្រេចចិត្ត។ គេនឹងទុកគំនិតអ្នកជារបស់សំខាន់ ដោយយកមកគិតពិចារណា។ នៅពេលដែលគេជាបុរសបែបនេះ នោះកាន់តែអាចបង្ហាញអ្នកថា គេជាមនុស្សប្រុសដែលមានតែអ្នកមួយក្នុងចិត្តទេ។

៣-បុរសដែលមិនសាវ៉ា ក្រោយពេលដែលគេចេញពីកន្លែងការងារ គេនឹងចូលផ្ទះ ដោយមិនដើរផឹកស៊ីរញ៉រញ៉ៃជាមួយអ្នកដទៃឡើយ។ គេនឹងទុកពេលសម្រាប់កំដរអ្នក ដោយមិនដែលទុកអ្នកឲ្យនៅអផ្សុកយូរឡើយ។

៤-មនុស្សប្រុសដែលស្មោះ និងសុភាពរាបសារ នឹងមិនទៅទាក់ទងជាមួយនារីផ្សេងឡើយនៅពេលដែលគេមានអ្នក ព្រោះគេខ្លាចអ្នកយល់ច្រឡំ។ គេនឹងតែងតែផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកគ្រប់ពេល។

៥-បុរសដែលស្មោះ ខុសពីមិនស្មោះត្រង់ពាក្យសម្តី។ បើមនុស្សប្រុសដែលស្មោះ គេនឹងមិនចូលចិត្តនិយាយពាក្យផ្អែមដូចទឹកឃ្មុំទេ ដោយគេប្រើសកម្មភាពដើម្បីបញ្ជាក់ក្តីស្រឡាញ់របស់គេទៅវិញ។ ប៉ុន្តែបើមនុស្សប្រុសដែលសាវ៉ា នឹងចូលចិត្តនិយាយពាក្យផ្អែមដូចជាស្ករអញ្ចឹង ដើម្បីលួងអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្ន កុំងាយចាញ់បោកគេឲ្យសោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ