ចិនព្រមា.នអំពីការនាំចេញទុរេន និងខ្នុរ វៀតណាម មិនបំពេញតាមស្តង់ដារបស់ខ្លួន
ប្រទេសវៀតណាម ៖ តាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិនបានព្រមានថា ការនាំចេញទុរេន…
ប្រទេសវៀតណាម ៖ តាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិនបានព្រមានថា ការនាំចេញទុរេន…
ប្រទេសវៀតណាម ៖ តាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិនបានព្រមានថា ការនាំចេញទុរេន និងខ្នុរស្រស់មួយចំនួនពីប្រទេសវៀតណាមបានបរាជ័យ នៅក្នុងការបំពេញតាមបទបញ្ញត្តិអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ខ្លួន។
នាយកដ្ឋានការពាររុក្ខជាតិរបស់ប្រទេសវៀតណាម បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនត្រូវបានជូនដំណឹងដោយរដ្ឋបាលគយរបស់ចិន អំពីការមិនគោរពតាមបញ្ញត្តិអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ។ នាយកដ្ឋានក៏បានព្រមានថា កត្តានេះបង្កហានិភ័យដល់កេរ្តិ៍ឈ្មោះ និងម៉ាកផលិតផលកសិកម្មរបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។
ហើយក៏បានដាស់តឿនដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ពង្រឹងការត្រួតពិនិត្យ និងចុះត្រួតពិនិត្យតំបន់កសិកម្ម និងកន្លែងវេចខ្ចប់សម្រាប់ការនាំចេញផងដែរ។ នាយកដ្ឋានក៏បានជំរុញដល់កសិករ និងក្រុមហ៊ុនវេចខ្ចប់ ត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ជាពិសេសចំពោះសំណល់ថ្នាំសម្លាប់សត្វល្អិត រួមនឹងតម្រូវការតាមដានជាច្រើនផ្សេងទៀត។
កន្លងមក សហភាពអឺរ៉ុប (EU) បានបង្កើនការត្រួតពិនិត្យទុរេនវៀតណាមពី ១០% ទៅ ២០% នៃការនាំចូលទាំងអស់ ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមករា។ ការត្រួតពិនិត្យនេះកើតឡើង បន្ទាប់ពីមានការរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិតក្នុងផ្លែឈើលើសពីស្តង់ដា។
កាលពីខែមុន សមាគមបន្លែ និងផ្លែឈើរបស់វៀតណាមបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយប្រឆាំងនឹងតំបន់ដាំដុះក្លែងបន្លំ និងលេខកូដកន្លែងវេចខ្ចប់ សម្រាប់ការនាំចេញផ្លែទុរេន។ អ្នកក្លែងបន្លំបានប្រើប្រាស់កិច្ចសន្យាអនុញ្ញាតក្លែងក្លាយ ត្រា រួមទាំងហត្ថលេខាដើម្បីបញ្ឆោតអ្នកទិញ និងឆ្លងកាត់អាជ្ញាធរ ដោយអនុញ្ញាតឱ្យមានការនាំចេញដោយគ្មានការអនុញ្ញាតទៅកាន់ប្រទេសចិន។ កាលពីឆ្នាំមុន ប្រទេសចិនបានប្រគល់ផ្លែទុរេនវៀតណាមជាច្រើនត្រឡប់មកវិញ ដែលមានផ្ទុកសារធាតុកាដមីញ៉ូម (Cadmium) គឺជាសារធាតុអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម និងសួតមនុស្ស ដែលក្រោយមក តម្លៃទុរេនវៀតណាមធ្លាក់ចុះមួយរយៈពេល។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលនាំចេញផ្លែទុរេនរបស់ប្រទេសវៀតណាម បានឈានដល់តម្លៃ ៣.៣ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ដ្បិតផ្លែទុរេនមានចំនួនជិត ៥០% នៃការនាំចេញបន្លែ និងផ្លែឈើសរុបរបស់វៀតណាម ហើយ ៩០% នៃការនាំចេញ គឺទៅកាន់ប្រទេសចិន៕
ចែករំលែកព័តមាននេះ