ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​អង្គ​រក្ស​លោក​យូន​ស៊ុក​យូល​ស្នើ​ឱ្យ​សមត្ថ​កិ​ច្ច​ជៀស​វាង​អំពើ​ហិ.ង្សា

9 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធាន​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ព្រមាន​​ថា​បើ​​សមត្ថ​កិច្ច​ប្រើ​ធម៌​ក្ដៅ​ដល់​ថ្នាក់​ចូល​ចាប់​វ៉ៃ​ខ្នោះ​លោក​យូន​ស៊ុក​យូល ​ពេល​នោះ​អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដាក់​គ្នា​ជា​មិន​ខាន​។ លោក​យល់​ថា​ករណី​ដែល​សមត្ថ​កិច្ច​ចម្រុះ​មក​ពី​ខាង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការិយាល័យ​រដ្ឋ​អាជ្ញា​លើក​កម្លាំង​ទៅ​ព័ទ្ធ​ចាប់​លោក​យូន​ស៊ុក​យូល​កាល​ពី​សប្ដាហ៍​មុន​នោះ​មិន​យុត្តិ​ធម៌​ទេ​ក្នុង​នាម​លោក​ជា​ប្រធានា​ធិបតី​នៅ​ក្នុង​មុខ​តំណែង​១​​ទាំង​មូល​។ លោក​ប៉ាក់​ឆុង​ជុន​ (Park Chong-jun) ដែល​ជា​ប្រធាន​កង​សន្តិ​សុខ​ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​សមត្ថ​កិច្ច​ផង​ដែរ​ពី​បទ​សង្ស័យ​ថា​លោក​បាន​ព្យាយាម​រារាំង​មិន​ឱ្យ​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​ ហើយ​នាំ​ទៅ​ដល់​ការ​ប្រទាំង​ប្រទើស​គ្នា​រយៈ​ពេល​៦​ម៉ោង​។…

ទី​ក្រុង​សេអ៊ូល៖ ប្រធាន​កង​សន្តិ​សុខ​ការ​ពារ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ព្រមាន​​ថា​បើ​​សមត្ថ​កិច្ច​ប្រើ​ធម៌​ក្ដៅ​ដល់​ថ្នាក់​ចូល​ចាប់​វ៉ៃ​ខ្នោះ​លោក​យូន​ស៊ុក​យូល ​ពេល​នោះ​អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដាក់​គ្នា​ជា​មិន​ខាន​។ លោក​យល់​ថា​ករណី​ដែល​សមត្ថ​កិច្ច​ចម្រុះ​មក​ពី​ខាង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ការិយាល័យ​រដ្ឋ​អាជ្ញា​លើក​កម្លាំង​ទៅ​ព័ទ្ធ​ចាប់​លោក​យូន​ស៊ុក​យូល​កាល​ពី​សប្ដាហ៍​មុន​នោះ​មិន​យុត្តិ​ធម៌​ទេ​ក្នុង​នាម​លោក​ជា​ប្រធានា​ធិបតី​នៅ​ក្នុង​មុខ​តំណែង​១​​ទាំង​មូល​។

លោក​ប៉ាក់​ឆុង​ជុន​ (Park Chong-jun) ដែល​ជា​ប្រធាន​កង​សន្តិ​សុខ​ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​សមត្ថ​កិច្ច​ផង​ដែរ​ពី​បទ​សង្ស័យ​ថា​លោក​បាន​ព្យាយាម​រារាំង​មិន​ឱ្យ​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​ ហើយ​នាំ​ទៅ​ដល់​ការ​ប្រទាំង​ប្រទើស​គ្នា​រយៈ​ពេល​៦​ម៉ោង​។ នៅ​ទី​បញ្ចប់​ សមត្ថ​កិច្ច​ក៏​ដក​កម្លាំង​ថយ​ទៅ​វិញ​ដើម្បី​ជៀស​វាង​ការ​ផ្ទុះ​អាវុធ ឬ​បង្ហូរ​ឈាម​គ្នា​។

កាល​ពី​ព្រឹក​មិញ លោក​ផាក​បាន​ធ្វើ​ដំណើរ​ទៅ​ស្នង​ការ​នគរ​បាល​​ដើម្បី​​​ឆ្លើយ​បំភ្លឺ​អំពី​រឿង​នេះ​។ លោក​​ថា​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​ជា​អំពើ​ខុស​ឆ្គង​។ លោក​យូន​គួរ​ណាស់​ទទួល​បាន​ការ​ទុក​មុខ​ទុក​មាត់​​ឱ្យ​គាត់​​​ក្នុង​នាម​ជា​ប្រមុខ​ដឹក​នាំ​ប្រទេស​មួយ​ទាំង​​មូល​។ លោក​ជឿ​ជាក់​ថា​​ទោះ​បី​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក្ដី ភាគី​ទាំង​២​មិន​គួរ​​ប៉ះ​ទង្គិច​​​ ឬ​​បង្ហូរ​ឈាម​​​គ្នា​ទេ។

លោក​ផាក​និយាយ​បន្ថែម​ទៀត​ថា​ប្រធានា​ធិបតី​ស្ដីទី​ លោក​ឆយ​សាង​ម៉ុក (Choi Sang-mok) មិន​ទាន់​​ចេញ​មុខ​ធានា​អះ​អាង​នៅ​ឡើយ​ទេ​ចំពោះ​សុវត្ថិ​ភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​​ចាប់​ខ្លួន​​នេះ​។ ​សូម​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន កង​សន្តិ​សុខ​របស់​លោក​យូន​ស៊ុក​យូល​រាប់​រយ​នាក់​ព្យាយាម​បិទ​ខ្ទប់​បរិវេណ​ផ្ទះ​របស់​លោក​ និង​ទប់​ស្កាត់​មិន​ឱ្យ​សមត្ថ​កិច្ច​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​​​ផ្ទះ​​ទេ​។​

ឥឡូវ​នេះ ​សមត្ថ​កិច្ចកំពុង​​ពិគ្រោះ​​គ្នា​ដើម្បី​កំណត់​ថា​បើ​​លើក​​ក្រោយ កង​សន្តិ​សុខ​នៅ​តែ​រា​រាំង​ដូច​កាល​មុន​ទៀតតើ​ត្រូវ​​ចាប់​ខ្លួន​ទាំង​កង​សន្តិ​សុខ​ទៀត​ឬ​យ៉ាង​ណា​។ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្លែង​ថា​កាល​ពី​អាទិត្យ​មុន​នោះ​ កង​សន្តិ​សុខ​របស់​លោក​យូន​ស៊ុក​យូល​បំពាក់​អាវុធ​នៅ​ក្នុង​ដៃ​។ គ្រាន់​តែ​ថា​ពួក​គេ​មិន​បាន​ដក​កាំ​ភ្លើងចេញ​ពី​ចង្កេះ​​ ឬ​អាម៉េ​កាំ​ភ្លើង​តែ​ប៉ុណ្ណោះ​។​

នៅ​សប្ដាហ៍​នេះ សមត្ថ​កិច្ច​ខាង​ស៊ើប​អង្កេត​ទទួល​បាន​ដីការ​ថ្មី​មួយ​ទៀត​ពី​តុលាការ​ដើម្បី​ចាប់​ខ្លួន​លោក​យូន​ស៊ុក​យូល​។ ពួក​គេ​ប្ដេជ្ញា​ថា​ទោះ​ជា​យ៉ាង​ណា​ក្ដី​ត្រូវ​តែ​ចាប់​ខ្លួន​លោក​ឱ្យ​បាន​។​ បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​បារម្ភ​ថា​លោក​អាច​នឹង​បំផ្លាញ​ភស្តុ​តាង​ចោល​ទាំង​អស់​។ ប៉ុន្តែ​​មេធាវី​របស់​លោក​បាន​ឆ្លើយ​បំភ្លឺកាល​ពី​ម្សិល​មិញ​ថា​លោក​យូន​មិន​ចង់​គិត​អ្វី​ច្រើន​ក្រៅ​ពី​តតាំង​ក្ដៅ​នៅ​ក្នុង​​តុលា​ការ​ធម្ម​នុញ្ញនោះ​ទេ​។

មេធាវី​ថ្លែង​ថា​លោក​យូន​មាន​សុខ​ភាព​ល្អ​ជា​ធម្ម​តា និង​បន្ត​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​។ ការ​ថ្លែង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​​អារ៉ាម​ដែល​លោក​យូន​ប្រហែល​ជា​រត់​គេច​ខ្លួន​បាត់​ហើយ​។ លោក​​នឹង​គោរព​ទៅ​តាម​​​​​ការ​​សម្រេច​របស់​តុលាការ​​ទោះ​បី​លោក​ត្រូវ​អស់​តំណែង​ប្រធានា​ធិប​តី​ក៏​ដោយ​​។ មេធាវី​ថ្លែង​ថា​ដីកា​ចាប់​ខ្លួន​នោះ​ខុស​ច្បាប់​ និង​គ្មាន​សុពល​ភាព​ទេ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ