ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា ហ្វុយហ្ស៊ូ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយជំងឺ​រើឡើងវិញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាគ្រូបង្ហាត់សិល្បះលោក ស៊ូ សាវ៉ាង ហៅតា ហ្វុយ ហ្ស៊ូ ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅជាព្យបាលជាបន្ទាន់…

រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាគ្រូបង្ហាត់សិល្បះលោក ស៊ូ សាវ៉ាង ហៅតា ហ្វុយ ហ្ស៊ូ ត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅជាព្យបាលជាបន្ទាន់ បន្ទាប់ពីជំងឺមហារីកថ្លើមរបស់បានរើឡើងជាថ្មី ។

បច្ចុប្បន្នលោកត្រូវបានសង្គ្រោះបន្ទាន់ដោយការវះកាត់ពីក្រុមគ្រូពេទ្យនៅក្នុងប្រទេសថៃ ខណះពេលក្រុមគ្រួសារ​សម្តែងក្តីបារម្ភយ៉ាងខ្លាំង ។

កូនប្រុសរបស់លោក ហ្វុយ ហ្ស៊ូ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ឪពុករបស់លោកកំពុងសម្រាកព្យាបាលនៅប្រទេសថៃ ដោយក្រុមគ្រូពេទ្យតម្រូវអោយមានការវះកាត់ជាបន្ទាន់ ដោយសារជម្ងឺមហារីកថ្លេីមគាត់រេីឡេីង​ និងមានដុះដុំសាច់ថ្មីនៅលេីថ្លេីម។

លោកបន្តថា ពេទ្យតំរូវអោយព្យាបាលបន្ទាន់​ ដោយធ្វេីការចោះ​ ដាក់ថ្នាំនឹងដុតបំផ្លាញដុំសាច់នោះចេញអោយទាន់ពេលវេលា​ បេីមិនដូច្នោះទេ​ អាចមានគ្រោះថ្នាក់ប្រឈមធ្ងន់ធ្ងរ។

លោកបញ្ជាក់ថា គាត់មានជម្ងឺនេះ​ ៧ឆ្នាំហេីយដោយដំបូងឡើយគាត់ជំងឺបុសថ្លេីម​ កាលពីឆ្នាំ២០១៧ ហើយក្រោយមកវះកាត់ថ្លេីម​ នៅឆ្នាំ២០១៩​ យកកន្លែងមានបញ្ហាចេញហេីយឥឡូវត្រូវដុតដុំសាច់ថ្លេីមចេញ ។

បើតាមកូនប្រុសរបស់លោកតា ហ្វុយ ហ្ស៊ូ ជម្ងឺឪពុករបស់លោកអាចរេីបានគ្រប់ពេល​ ប្រសិនបេីមិនបានថែទាំសុខភាពអោយបានដឹតដល់ទេនោះ ។

ជាការកត់សម្គាល់ ក្នុងវ័យ៨៣ឆ្នាំ លោក ស៊ូ សាវ៉ាង ហៅតា ហ្វុយ ហ្ស៊ូ បានបាត់បង់ពីអាជីពសម្តែងស្ទើរទាំងស្រុង បន្ទាប់ពីលោកបានពើបប្រទះនូវជំងឺប្រចាំកាយ ជាមួយនឹងវ័យកាន់តែជរា ។
យ៉ាងណាបើទោះបីលោកមិនអាចសម្តែងក៏ដោយ ប៉ុន្តែលោកបានក្លាយជាគ្រូបង្ហាត់បង្រៀនផ្នែកសិល្បះទៅកាន់កូនសិស្សរបស់លោកជាច្រើនរូបអស់រយះពេលជាច្រើនឆ្នាំមកនេះ។

កន្លងមកក្រុមគ្រួសាររបស់លោកតា ហ្វុយ ហ្ស៊ូ ធ្លាប់បានអះអាងថា ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបង្ហាត់បង្រៀនសិស្សរបស់លោកតាគឺមិនបានដិតដល់ឡើយ ដោយលោកមានជំងឺ ដោយលោកបានប្រគល់អោយកូនប្រុសជាអ្នកបង្ហាត់ជំនួស ដោយលោកគ្រាន់អង្គុយចាំមើលពីលើ។
ក្រុមគ្រួសារបញ្ជាក់ថា ក្នុងវ័យកាន់តែចាស់ជរាលោកតា ហ្វុយ ហ្ស៊ូ ក៏បានពើបប្រទះនូវជំងឺប្រចាំកាយជាច្រើនមុខដូចជាជំងឺ​រលាក​សួត​រ៉ាំរ៉ៃ និង​មានទឹក​ដក់​ក្នុង​សួត រលាក​តំរង់​នោម​ ហើយចុងក្រោយក៏លិចចេញនូវជំងឺមហារីកថ្លើមនាពេលនេះ។

ទោះជាយ៉ាងណា លោកតា ហ្វុយ ហ្ស៊ូ ក៏ត្រូវបានក្រុមគ្រួសារតែងតែយកទៅពិនិត្យ និងព្យាបាលជំងឺជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ