ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេជាងម្នាក់កំពុងជួសជុលទូទឹកកក ស្រាប់តែផ្ទុះលាន់សូរដូចគ្រា.ប់​ផ្លោង ផ្អើលភូមិ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មានករណីបុរសជាមេជាងម្នាក់ជួសជុលទូទឹកកក បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ​ ​បន្ទាប់ពីជនរងគ្រោះបានផ្សារលើ​ខមប្រេសស្ស័រ​ដែលជ្រាប ឬទុយោសម្រាប់បញ្ជូលហ្គាសទូទឹកកកដែលមិនបានបង្ហូរហ្គាសអោយអស់ ហើយផ្សារមានផ្កាភ្លើងបង្កអោយផ្ទុះលាន់សូរដូចគ្រាប់ផ្លោង ហើយមានអំបែង​ខ្ទាត បណ្តាលឱ្យធ្លុះជញ្ជាំង និង​ដំបូលស័ង្កសី…

ខេត្ត​បន្ទាយមានជ័យ ៖ មានករណីបុរសជាមេជាងម្នាក់ជួសជុលទូទឹកកក បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ​ ​បន្ទាប់ពីជនរងគ្រោះបានផ្សារលើ​ខមប្រេសស្ស័រ​ដែលជ្រាប ឬទុយោសម្រាប់បញ្ជូលហ្គាសទូទឹកកកដែលមិនបានបង្ហូរហ្គាសអោយអស់ ហើយផ្សារមានផ្កាភ្លើងបង្កអោយផ្ទុះលាន់សូរដូចគ្រាប់ផ្លោង ហើយមានអំបែង​ខ្ទាត បណ្តាលឱ្យធ្លុះជញ្ជាំង និង​ដំបូលស័ង្កសី ។

​ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អ្នកជិតខាង​រៀបរាប់​ឱ្យដឹង​ថា នៅពេលដែលមានស្នូរផ្ទុះលាន់សូរដូចគ្រាប់ផ្លោងបង្កអោយមានការភ្ញាក់ផ្អើល បណ្តាលឱ្យ​មេជាងជួសជុលទូរទឹកកកនិងម៉ាស៊ីនត្រជាក់ម្នាក់រងរបួសជើងម្ខាងផ្នែកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិសង្គ្រោះទៅកាន់មន្ទីពេទ្យនៅពេលជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាងជួសជុលម្នាក់បានឱ្យដឹងថា មូលហេតុដែលផ្ទុះ បណ្តាលឱ្យ​ជនរងគ្រោះម្នាក់របួស​សុសជើងម្ខាងនៅពេលដែលជនរងគ្រោះ​កំពុងធ្វើការជួសជុលទូទឹកកក អាចបណ្តាលមកពីផ្ទុះ​ខមប្រេសស្ស័រទូទឹកកកនៅពេលជាងជួសជុលផ្សារលើ​ខមប្រេសស្ស័រ​ដែលជ្រាប ឬ​ទុយោសម្រាប់បញ្ជូលហ្គាសទូទឹកកកដែលមិនបានបង្ហូរហ្គាសអោយអស់ ហើយផ្សារមានភ្លើងបង្កអោយផ្ទុះលាន់សូរដូចគ្រាប់ផ្លោង ហើយបង្កអោយមានអំបែង​ខ្ទាត បណ្តាល​ឱ្យធ្លុះជញ្ជាំង និង​ដំបូលសង្កសីទៀតផង ។​

ជាងរូបនោះបានបញ្ជាក់ថា ការជួសជុលទូទឹកកកត្រូវមានការប្រុងប្រយ័ត្ននៅពេលផ្សារលើ​ខមប្រេសស្ស័រទូទឹកកកត្រូវបង្ហូរហ្គាសអោយអស់ចាំផ្សារ និងបញ្ជូលហ្គាស​ខមប្រេសស្ស័រទូទឹកកកកុំអោយលើសអាចប្រឈមផ្ទុះដូចគ្នា និងទូរទឹកកកចាស់ដែលមានជ្រាបហ្គាសនៅពេលមានឆ្លងចរន្តអាចប្រឈមផ្ទុះដូចគ្នា ។ ដូច្នេះ​ត្រូវមានការប្រុងប្រយ័ត្នមុននិងធ្វើការជួសជុលទូទឹកកក បើគ្មានការប្រុងប្រយ័ត្នអាចប្រឈមផ្ទុះ បង្កគ្រោះថ្នាក់កើតឡើងគ្រប់ពេល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ