ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ធូណា​ខ្នាត​យក្ស​ជប៉ុន​លក់​បាន​១​,៣​លាន​ដុល្លារ​នៅ​ក្នុង​ពិធី​ដេញ​ថ្លៃ

1 ថ្ងៃ មុន

ទី​ក្រុង​តូក្យូ៖ ​​នៅ​ដើម​ឆ្នាំ​បើ​តាម​ចំណាំ​នៅ​ក្នុង​សង្គម​របស់​ប្រទេស​ជប៉ុន​សម័យ​ទំនើប​ គេ​តែង​តែ​រៀប​ចំ​ពិធី​ដាក់​លក់​ដេញ​ថ្លៃ​ត្រី​ធូណា​ខ្នាត​យក្ស​សម្បុរ​ខៀវ​ដែល​ជា​ពពួក​មច្ឆ​ជាតិ​ដ៏​កម្រ​ យូរ​ៗ​ទើប​អ្នក​នេសាទ​ចាប់​មួយ​។ ថ្ងៃ​នេះ ត្រី​ធូណា​ពណ៌​ខៀវ​ខ្នាត​យក្ស​របស់​ជប៉ុន​មួយ​ក្បាល​លក់​បាន​តម្លៃ​២០៧​លាន​យ៉េន ឬ​ស្មើ​នឹង​១,៣​លាន​ដុល្លារ​អាមេរិក​​នៅ​ទី​ក្រុង​តូក្យូ​។ នេះ​ជា​តម្លៃ​ដែល​ខ្ពស់​លំដាប់​ទី​២​។ មាន​ន័យ​ថា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជប៉ុន​អាច​នឹង​រើប​ឡើង​វិញ​ទើប​បាន​ជា​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ថ្នាក់​នេះ​។ នៅ​ក្នុង​ពិធី​ដាក់​លក់​ដេញ​ថ្លៃ​នោះ…

ទី​ក្រុង​តូក្យូ៖ ​​នៅ​ដើម​ឆ្នាំ​បើ​តាម​ចំណាំ​នៅ​ក្នុង​សង្គម​របស់​ប្រទេស​ជប៉ុន​សម័យ​ទំនើប​ គេ​តែង​តែ​រៀប​ចំ​ពិធី​ដាក់​លក់​ដេញ​ថ្លៃ​ត្រី​ធូណា​ខ្នាត​យក្ស​សម្បុរ​ខៀវ​ដែល​ជា​ពពួក​មច្ឆ​ជាតិ​ដ៏​កម្រ​ យូរ​ៗ​ទើប​អ្នក​នេសាទ​ចាប់​មួយ​។ ថ្ងៃ​នេះ ត្រី​ធូណា​ពណ៌​ខៀវ​ខ្នាត​យក្ស​របស់​ជប៉ុន​មួយ​ក្បាល​លក់​បាន​តម្លៃ​២០៧​លាន​យ៉េន ឬ​ស្មើ​នឹង​១,៣​លាន​ដុល្លារ​អាមេរិក​​នៅ​ទី​ក្រុង​តូក្យូ​។

នេះ​ជា​តម្លៃ​ដែល​ខ្ពស់​លំដាប់​ទី​២​។ មាន​ន័យ​ថា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជប៉ុន​អាច​នឹង​រើប​ឡើង​វិញ​ទើប​បាន​ជា​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ថ្នាក់​នេះ​។ នៅ​ក្នុង​ពិធី​ដាក់​លក់​ដេញ​ថ្លៃ​នោះ គេ​ឃើញ​ថា​ត្រី​ធូណា​ជា​ច្រើន​ត្រូវ​គេ​ដាក់​តម្រៀប​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​ទី​ផ្សារ​ចាប់​តាំង​ពី​ម៉ោង​៥:១០​ព្រឹក​។ ទី​នេះ​ជា​កន្លែង​ជួញ​ដូរ​ត្រី​ដ៏​ធំ​ ហើយ​​​ក៏​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។

ត្រី​ធូណា​ដែល​មាន​ទម្ងន់​២៧៦​​គីឡូ​ក្រាម​មួយ​ក្បាល​នេះ​ត្រូវ​អ្នក​នេសាទ​ជប៉ុន​ចាប់​បាន​នៅ​តំបន់​មាត់​សមុទ្រ​អូ​ម៉ា (Oma) ស្ថិត​នៅ​ខេត្ត​អា​អូ​ម៉ូរី (Aomori) ​ភាគ​ឦសាន​ប្រទេស​​​ជប៉ុន។ ត្រី​​ធូណា​នេះ​មិន​មែន​ទិញ​ដោយ​ម្ចាស់​តែ​ម្នាក់​ទេ​ ប៉ុន្តែ​​​សហ​ការ​គ្នា​​ទិញ​ដោយ​ក្រុម​ហ៊ុន​អន្តរ​ការី (ឈ្មួញ​កណ្ដាល​) និងភោជ​នីយ​ដ្ឋាន​ស៊ូស៊ី​ (Sushi Ginza Onodera)​។

សូម​រំលឹក​ថា​កាល​ពី​ឆ្នាំ​២០១៩ ត្រី​​ធូណា​សម្បុរ​ខៀវ​ខ្នាត​យក្ស​មួយ​ក្បាល​អាច​លក់​បាន​រហូត​ដល់​៣៣៣,៦​លាន​យ៉េន​ ជា​តម្លៃ​ដែល​ខ្ពស់​បំផុត​។ ប៉ុន្តែ​កាល​ពី​ម្ហឹក​​កូវីដ​១៩​រាត​ត្បាត​ខ្លាំង​ ត្រី​ធូណា​ខ្នាត​យក្ស​​​មិន​សូវ​ត្រូវ​ប៉ាន់​​​ទេ​។ កាល​ពី​ឆ្នាំ​២០២១​លក់​បាន​​​២០,៨​លាន​យ៉េន​។ ក្រោយ​មក​ តម្លៃ​នេះ​ចាប់​ផ្ដើម​រើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០២៣​លក់​បាន​៣៦​លាន​យ៉េន​ និង​ឆ្នាំ​២០២៤​លក់​បាន​១១៤,២​លាន​យ៉េន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ