បុណ្យឆ្លងឆ្នាំសកលនៅសៀមរាប មានភ្ញៀវទេសចរមកកម្សាន្តជាង៣០ម៉ឺននាក់
- សៀមរាប
ខេត្តសៀមរាប ៖ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តារាជ ធានី ខេត្ត បានចូលមកដើរ…
ខេត្តសៀមរាប ៖ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តារាជ ធានី ខេត្ត បានចូលមកដើរ…
ខេត្តសៀមរាប ៖ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តារាជ ធានី ខេត្ត បានចូលមកដើរ កម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំ រយៈពេល២ថ្ងៃ គឺ ថ្ងៃទី៣០ និង ថៃទី៣១ នៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៤ ឈានចូល ឆ្នាំ ២០២៥ មានចំនួនប្រមាណ ៣៣៣ ពាន់៦៦០ នាក់មានការកើនឡើងប្រមាណ ៩.៧៣% បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ចំនួនប្រមាណ ៣០៤ពាន់៦៤ ផងដែរ។ ក្នុងនោះភ្ញៀវទេសចរជាតិ មាន ចំនួនប្រមាណ ៣២៣ពាន់៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% ,ភ្ញៀវទេស ចរអន្តរជាតិ ចំនួន ១០ពាន់២៦០ នាក់ មានការកើនឡើង ១៣.២០%,។
របាយការណ៍ បានបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណនោះបានឱ្យដឹងថា ភ្ញៀវអ្នក ដំណើរកម្សាន្តទាំងនោះ មានមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្តសៀមរាប ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ។ របាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា គោលដៅសំខាន់ៗ នៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-និងអេ កូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។
តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្នុងក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និង នៅសួនច្បារ ព្រះរាជដំណាក់ និង កម្សាន្ត ទឹករាំតាមចង្វាក់ ភ្លេងផងដែរ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាសន៍ (ទស្សនាសៀមរាប ឆ្នាំ២០២៤) បានធ្វើឱ្យកំណើននៃ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរ ជាតិមានការកើនឡើង ផងដែរ។
ជាក់ស្តែង នៅក្នុងខេត្តសៀមរាប ក្រោមកិច្ច ដឹកនាំ របស់ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តសៀម រាប និង ជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្តសៀមរាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ នៅក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ដើមី្បធានាកុំឱ្យមានការកកស្ទះចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅក្នុងក្រុងសៀមរាបទៀតផង ។
ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការ ផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការបម្រើលើគ្រប់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍ ។ក្នុងការ ពង្រីកវិសាលភាពនៃទីកន្លែងកម្សាន្ត ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មក ពី រាជធានី ខេត្ត ចូលមកកម្សាន្ត សប្បាយរីករាយនៅពេលរាត្រី ក្នុងក្រុងសៀមរាប ផងដែរ ។ហើយត្រូវបានរដ្ឋបាលខេត្តសៀមរាបរៀបចំកន្លែងទស្សនាកម្សាន្តនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ដោយរៀបចំនូវទស្សនីភាព (ទឹករាំតាមចង្វាក់ភ្លេង) យ៉ាង ច្រើនកុះករផងដែរ ។
សមទ្ធិផលទាំងនេះកើតចេញឡើង ក្រោមដំបូលសុខសន្តិ ភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនមកដល់បច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ