ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​តិ​បត្ត​ការ​បង្ក្រាបបាន​ក្រុម​ចាប់ជម្រិត​ដែលដំបូង​​​ផ្ទុះ.អា.វុ.ធ.​ច្រឡំ

5 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យោង​តាម​របាយ​ការណ៍​របស់​កម្លាំង​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​ម​ហា​ផ្ទៃ ស្តី​ពី​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ចាប់ជម្រិត​ជនជាតិ​ចិន នៅ​ក្រុង​បា​វិត ដែល​ដំបូង​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ច្រឡំ ពេល​នេះ​ លែង​ច្រឡំ​ហើយ សមត្ថ​កិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួនជន​សង្ស័យ​ជា​ជន​វៀតណាម​…

ខេត្តស្វាយរៀង ៖ យោង​តាម​របាយ​ការណ៍​របស់​កម្លាំង​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​ម​ហា​ផ្ទៃ ស្តី​ពី​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី​ចាប់ជម្រិត​ជនជាតិ​ចិន នៅ​ក្រុង​បា​វិត ដែល​ដំបូង​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ច្រឡំ ពេល​នេះ​ លែង​ច្រឡំ​ហើយ សមត្ថ​កិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួនជន​សង្ស័យ​ជា​ជន​វៀតណាម​ ប្រុស-​ស្រី​ចំនួន​១២​នាក់ និង​រំដោះ​ជន​រង​គ្រោះដែលជា​ចំណាប់ខ្មាំង​ពី​កណ្តាប់ដៃ​ឧក្រិដ្ឋជន​មក​វិញ ​ដោយ​ជោគជ័យទៀត​ផង ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​នាយក​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​ពាក្យបណ្តឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចំណុច​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយ​រៀង ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ CHEN YITONG ភេទ​ប្រុស អាយុ​២៥ ឆ្នាំ ជនជាតិ​ចិន បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ជិះ​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌.​ស មិន​ស្គាល់ផ្លា​ក​លេខ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​នោះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តម​សេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តម​សេនីយ៍ទោ ប៉ុ​ល រតនា ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តស្វាយរៀង ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ករ​ណី​ខាងលើ​នេះ ។

លុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១២ និង​០០​នាទីរ​សៀ​ល កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​ជន​រង​គ្រោះ ដែល​ក្រុម​ជនសង្ស័យ​ចាប់​យក​ទៅ​បង្ខាំង​ចាក់សោរ​ទុក នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បា​វិត ខេត្តស្វាយរៀង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​១២ នាក់​រួម​មាន ៖

១.​ឈ្មោះ ហឿ ង៉ុ​កថា​ម ភេទ​ស្រី អាយុ​២៦ ឆ្នាំ​ជនជាតិ​វៀតណាម
២.​ឈ្មោះ ឡាំ ធី ញឺ​វិ​ន ភេទ​ស្រី អាយុ​១៧ ឆ្នាំ
៣.​ឈ្មោះ ង្វៀ​ង ទ្រី​ដាក ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិ​វៀត ណា​ម
៤.​ឈ្មោះ ង្វៀ​ង ហ្វា​ន​លឺ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​វៀតណាម


៥.​ឈ្មោះ ហ្វៀ​ង វ៉ា​ន់​ថាំង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀត ណា​ម
៦.​ឈ្មោះ ហ្វា​ម វ៉ា​ន់​ទូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម
៧.​ឈ្មោះ ដាវ ត្រុ​ង​ហៀវ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម
៨.​ឈ្មោះ ឡ ឌឹ​ក​ទន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម
៩.​ឈ្មោះ ង្វៀ​ង យី​គឿ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម
១០.​ឈ្មោះ ង្វៀ​ង វ៉ា​ន់​ហ័​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម១១.​ឈ្មោះ ហ្វា​ម វឹង​វៀក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម
១២.​ឈ្មោះ ងរ វ៉ា​ន​ជាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម ។

ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​រំដោះ​ជន​រង​គ្រោះ បាន​រួច​ផុត​ពី​កណ្តាប់ដៃ​ក្រុម​ឧក្រិដ្ឋជន​ដោយ​ជោគជ័យ​ផង​ដែរ ។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋា​ន​
នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ