ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្សសាលា​ប៊ែ​ល​ធី ខឹង​ម្ដាយ​ស្ដីបន្ទោស​មិន​ចូល​រៀន​កុំព្យូទ័រ ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យុវតី​ជា​សិស្សសាលា​ប៊ែ​ល​ធី​អន្ដរជាតិ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ដោយ​ខឹង​ម្ដាយ​ស្ដីបន្ទោស មិន​ចូល​រៀន​គួរ​កុំព្យូទ័រ ហើយ​បាន​លេច​បាត់​ស្វែងរក​ស​.​ព មិន​ទាន់​ឃើញ​នៅឡើយ ។ ការ​ធ្វើ​អត្ត​ឃា​.​ត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ យុវតី​ជា​សិស្សសាលា​ប៊ែ​ល​ធី​អន្ដរជាតិ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ដោយ​ខឹង​ម្ដាយ​ស្ដីបន្ទោស មិន​ចូល​រៀន​គួរ​កុំព្យូទ័រ ហើយ​បាន​លេច​បាត់​ស្វែងរក​ស​.​ព មិន​ទាន់​ឃើញ​នៅឡើយ ។

ការ​ធ្វើ​អត្ត​ឃា​.​ត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

យុវតី​ដែល​គិត​ខ្លឺ​ឈ្មោះ រ.ជ.ជ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​សិស្សសាលា​ប៊ែ​ល​ធី អន្ដរជាតិ រៀន​ថ្នាក់​៨ ង​១ ។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវតី​រូប​នោះ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Beat ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1KY-7792 ឡើង​លើ​ស្ពាន​ជ្រោយចង្វារ ហើយ​បាន​ឈប់​ម៉ូតូ​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្ដង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ គេ​ឃើញ​យុវ​សិស្ស​រូប​នោះ លិច​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​កាបូបស្ពាយ​ដាក់​សៀវភៅ និង​ស្បែកជើង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

តាម​រយៈ​កាបូបស្ពាយ​បន្សល់​ទុក​ស ម​ត្ថ​កិច្ច​ក៏​បាន​ឆែកឆេរ​ឃើញ​កាត​សំគាល់​ខ្លួន​ឈ្មោះ រ.ជ.ជ ជា​សិស្ស សាលា​ប៊ែ​ល​ធី អន្ដរជាតិ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​មាន​បុរស​ម្នាក់ ក៏​បាន​មក​សួរនាំ ហើយ​បាន​មើល​កាត​ក៏​ដឹង​ថា ជា​ក្មួយ​របស់​ខ្លួន ក៏​បាន​ទាក់ទង​ទៅ​ម្ដាយ ។ ម៉ូតូ និង​សម្ភារៈ​បន្សល់​ទុក ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ ។ នៅ​ល្ងាច​នោះ​ដែរ ក៏​ឃើញ​ស្ត្រី​ជា​ម្ដាយ និង​ក្រុម​គ្រួសារ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ពាន​ជ្រោយចង្វារ ទួញ​យំសោក​អា​លោះ​អាល័យ មិន​គួរ​កូនស្រី​ជាទី​ស្រឡាញ់ គិត​ខ្លី​បែប​នេះ ។

តាម​ស្ត្រី​ជា​ម្ដាយ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កូនស្រី​របស់​គាត់​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​តូចចិត្ត​ខ្លួនឯង ដែល​គាត់​ស្តីបន្ទោស​រឿង​កូនស្រី​មិន​ចូល​រៀន​កុំព្យូទ័រ បន្ទាប់​ពី​លោកគ្រូ បាន​ទូរ​សព្ទ​មក​ប្រាប់ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ ក្រុម​គ្រួសារ​ក៏​បាន​ជួល​ទូក​ជនជាតិ​អ៊ី​ស្លា​ម ជួយ​ងូត​រាវរក និង​ស្វែងរក​នៅ​តាម​ដង​ទន្លេ​រហូត​មក​ដល់​ថ្ងៃ​ទី​២៨​ខែធ្នូ នេះ មិន​ទាន់​ឃើញ​នៅឡើយ​ដោយ​ទឹក​ហូរ​ខ្លាំង​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ