ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ស្រា​ត្រឹមកន្លះ​កែង​1ថ្ងៃ​បង្កើនអត្រាគ្រោះ​ថ្នាក់ពីជំ​ងឺ​មហារី​កដោះ​10%

14 ឆ្នាំ មុន

បណ្តា​វេជ្ជ​បណ្ឌិត​អង់​គ្លេស​បាន​ព្រមាន​ថា​ ការទទួល​ទា​ន​ស្រា​ត្រឹម​តែ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​បាន​ ដល់​ទៅ​១០ភាគ​រយ​។ លោក​សាស្ត្រា​ចារ្យ​Sir lan Gilmoreបាន​ព្រមាន​ថា ការ​លេប​ចូល​អាល់កុល​១ឯកតាក្នុង​មួយ​ថ្ងៃ​(ផឹក​ស្រា​កន្លះ​កែវ​)​បង្កើន​ អត្រា​ប្រឈម​នឹង​ការកើត​ជំ​ងឺ​មហារីក​ដោះ​ដល់​ទៅ​១០​ភាគ​រយ​។ ការ​ព្រមានបែបនេះ​របស់​លោក​សាស្ត្រា​ចារ្យ​ដោយ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​ សិក្សា​ដ៏ធំ​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​Oxford Universityលើ​ស្ត្រី​ជាង​១លាន​នាក់​។​

បណ្តា​វេជ្ជ​បណ្ឌិត​អង់​គ្លេស​បាន​ព្រមាន​ថា​ ការទទួល​ទា​ន​ស្រា​ត្រឹម​តែ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​បាន​ដល់​ទៅ​១០ភាគ​រយ​។ លោក​សាស្ត្រា​ចារ្យ​Sir lan Gilmoreបាន​ព្រមាន​ថា ការ​លេប​ចូល​អាល់កុល​១ឯកតាក្នុង​មួយ​ថ្ងៃ​(ផឹក​ស្រា​កន្លះ​កែវ​)​បង្កើន​អត្រា​ប្រឈម​នឹង​ការកើត​ជំ​ងឺ​មហារីក​ដោះ​ដល់​ទៅ​១០​ភាគ​រយ​។ ការ​ព្រមានបែបនេះ​របស់​លោក​សាស្ត្រា​ចារ្យ​ដោយ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ដ៏ធំ​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​Oxford Universityលើ​ស្ត្រី​ជាង​១លាន​នាក់​។

លទ្ធផល​នៃ​ការ​សិក្សា​នោះ​បាន​បង្ហាញ​ថា​ ផឹក​សារ​ធាតុ​អាល់​កុល​១០​ក្រាម​ក្នុង​មួយ​ថ្ងៃ​បង្កើន​អត្រា​ប្រឈម​នឹង​ជំ​ងឺមហារីក​ដោះ​ដល់​ទៅ​១០​ភាគ​រយ​។​
ទោះ​ជា​យ៉ាង​ណា​ លោក​Gilmoreបាន​ទទួល​ស្គាល់​ថា អត្រា​ប្រឈម​នឹង​ជំ​ងឺ​ខាង​ដើម​មាន​តិចតួច​ក្នុង​ករណី​បរិមាណ​អាល់​កុល​ដែល​គេ​ផឹក​មាន​ចំនួន​តិច​។​
ដូច្នេះ​វា​ច្បាស់​ថា ការ​ផឹក​ស្រា​ច្រើន​ហួស​ហេតុ​បង្កើន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារី​ក​ដោះ​ក្នុង​កម្រិត​មួយ​យ៉ាងខ្ពស់​។​តែ​មាន​មនុស្ស​ជាច្រើន​បាន​អះ​អាង​ថា ដរាប​ណា​ពួក​គេ​ផឹក​ស្រា​ក្នុង​កម្រិត​មួយ​មិន​ឲ្យ​លើស​ពី​ការ​កំណត់​ នោះ​ពួក​គេនឹង​គ្មាន​បញ្ហា​អ្វី​ឡើយ​។

គួរ​កត់​សម្គាល់​ថា រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​ជំ​ងឺ​មហារីក​ដោះ​ហាក់​ដូច​ជា​បាន​ស្ទុះ​ឡើង ​ហើយ​បើ​តាម​តួ​លេខ​ប៉ាន់​ស្មាន​នៅ​ក្នុង​ចំនោម​ស្ត្រី​៨នាក់គឺ​​មាន​ម្នាក់​ដែល​ប្រឈម​នឹ​ងជំ​ងឺ​មហារីក​​ដោះ​ក្នុង​ជី​វិត​ខ្លួន​ក្នុង​ថ្ងៃ​ខាង​មុខ​ ។ ផ្នែក​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការកើន​ឡើង​អត្រា​ប្រឈម​នឹង​ជំ​ងឺ​ខាង​លើ​មាន​ដូច​ជា​ភាព​ធាត់ដុះ​ពោះ​ លើស​ទម្ងន់ ការជក់​បារី និង​ផឹក​ស្រា ៕