ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោយ​ប៉ែ​ត​ត្រៀម​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដោយ​​រៀប​ចំ​ភ្លើងពណ៌​ចិញ្ចែងចិញ្ចាច

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យឆ្លង​ឆ្នាំ​សកល ដែល​ជា​ការ​ត្រៀម​ស្វាគមន៍​ឆ្នាំ​២០២៥​ខាង​មុខ​នេះ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ មានការចំ​ភ្លើងពណ៌​នៅ​តាម​បរិវេណ​កាស៊ីណូ និង​តំបន់​កម្សាន្ត​ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ ។ ប្រជាពលរដ្ឋ​ក្នុង​ភាព​រីករាយបាន​សាទរ​ចំពោះ​ការ​រៀបចំ​សោភ័ណ​ភាព​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ ដោយ​មានការ​រៀបចំ​ភ្លើងពណ៌​នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​៥…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យឆ្លង​ឆ្នាំ​សកល ដែល​ជា​ការ​ត្រៀម​ស្វាគមន៍​ឆ្នាំ​២០២៥​ខាង​មុខ​នេះ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ មានការចំ​ភ្លើងពណ៌​នៅ​តាម​បរិវេណ​កាស៊ីណូ និង​តំបន់​កម្សាន្ត​ដែល​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ ។

ប្រជាពលរដ្ឋ​ក្នុង​ភាព​រីករាយបាន​សាទរ​ចំពោះ​ការ​រៀបចំ​សោភ័ណ​ភាព​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ ដោយ​មានការ​រៀបចំ​ភ្លើងពណ៌​នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ និង​ភោជនីយដ្ឋាន​នានា​បាន​រៀបចំ​យ៉ាង​ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវដែល​ដើរ​លេង​កម្សាន្ត ។ ប្រជាពលរដ្ឋ​និយាយ​ថា ការ​រៀប​ភ្លើង​ចម្រុះពណ៌​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ ពិតជា​ដូច​កាលពីមុន​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ដែរ ។

នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ មានការ​រៀបចំភ្លើងពណ៌​តាម​ដងផ្លូវ មុខ​កាស៊ីណូ និង​ភោជនីយដ្ឋា​ន​នានា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ពិតជា​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ ។ ប្រជាពលរដ្ឋ​និយាយ​ថា ការ​រៀបចំ​ភ្លើងពណ៌លម្អ​តាម​ដងផ្លូវ​និង​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយប្រាំ​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ទោះបី​ទើបបាន​ប្រមាណ​៥០​ភាគរយ ក៏​ឃើញ​ថា​ពិតជា​ស្រស់​ស្អាត ដូច​ជា​នៅ​ផ្សារ​ទឹក​ពុះ មានការ​លក់ដូរ​ម្ហូបអាហារ​ទល់​ភ្លឺ ហើយ​មាន​ភ្ញៀវ​ចេញចូល​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។

អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​ពេលវេលា​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ ការ​រាប់​ថយក្រោយ​១០​វិនាទី ដើម្បី​ស្វាគមន៍​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ