ខេត្តសៀមរាប ៖ ថ្ងៃទី១៨ ធ្នូ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្ត្រីឧទ្យានុរក្ស ស្នាក់ការចុងឃ្នៀសចំនួន៤ ប្រើប្រាស់កាណូតស្មាច់ ចំនួន១គ្រឿង ចុះល្បាតនៅចំណុចអូរស្វាយ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំដានរុន ស្រុកសូទ្រនិគម បានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងបទប្បញ្ញត្ដិ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍បចំនួន ៣គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន ។
កម្លាំងល្បាតបានរុះរើឧបករណ៍នេសាទ ដែលខុសច្បាប់ចោលនៅហ្នឹងកន្លែង រួមមាន ៖ ក្បាលបចំនួន៣គ្រឿង របាំងសាច់អួនចំនួន៣០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៧០ដើម និងលែងត្រីចម្រុះ ទម្ងន់ប្រមាណជា១០គីឡូក្រាម ៕
ចែករំលែកព័តមាននេះ