ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការលាងបន្លែ និងចម្អិនដែលអាចការពារសុខភាពអ្នកបានល្អ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកលាងបន្លែ អ្នកគួរតែប្រើទឹកហូរមកលាង មិនគួរត្រងទុកក្នុងចានដែកមួយទើបលាងនោះទេ ទើបវាអាចសម្លាប់មេរោគបាន។ ជាពិសេស បន្លែមិនគួរចិតរួចទើបលាងទេ ដោយទិញមកគួរតែលាងតាមសន្លឹក ទើបចិតតាមក្រោយ។
បន្លែដែលអ្នកយកទៅចម្អិន ក្រោយពេលដែលទឹកពុះទើបអាចដាក់ចូលទៅបាន ទើបអាចរក្សាសារធាតុចិញ្ចឹមដែលមានក្នុងនោះ មិនបាត់បង់អស់។
បន្លែដែលអ្នកយកទៅឆារ គួរតែប្រើភ្លើងខ្លាំង ហើយឆារឲ្យលឿន រួចលើកឡើង ទើបមិនបាត់បង់សារធាតុចិញ្ចឹមក្នុងនោះ។ ប៉ុន្តែដូចជាពពួកសណ្តែកបារាំងត្រូវតែយកទៅស្ងោរជាមុនសិនទើបអាចឆាបាន ដើម្បីឲ្យវាអាចបញ្ចេញជាតិពុលមកក្រៅបាន។
ក្រោយពេលដែលអ្នកចម្អិនរួច គួរតែពិសារភ្លាម មិនគួរទុកយូរនោះទេ ព្រោះទុកយូរអាចធ្វើឲ្យសារធាតុចិញ្ចឹមក្នុងនោះអាចបាត់បង់បាន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ