ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្មេងទំនើ.ងម្នាក់ដែលជិះម៉ូតូលើផ្លូវល្បឿនលឿនយកមកអប់រំ និងអនុវត្តនីតិវិធី

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ជា​ទំនើ​.​ង​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មក​អប់រំ​និង​អនុវត្ត​នីតិវិធី​បន្ត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ លោក ផ​ន…

0:00
0:00

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ជា​ទំនើ​.​ង​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មក​អប់រំ​និង​អនុវត្ត​នីតិវិធី​បន្ត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​១២ ធ្នូ ឆ្នាំ​២០២៤​ថា ៖ ខ្ញុំបាទ សូម​ជម្រាប​ជូន​សាធារណជន ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មេត្តា​ជ្រាប​ថា នា​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ២០២៤ នៅ​ច្រកចូល​កំពង់ស្ពឺ​កើត គ​.​ម ២៦ មាន​ករណី​ក្មេង​ទំនើ​.​ង​(​មិន​មាន​សា​ធាតុ​ញៀ​.​ន ) បាន​បើក​ម៉ូតូ​សម្រុកចូល​ផ្លូវ​ល្បឿន​លឿន​យ៉ាង​កំ​រិល ដែល​ជា​ប្រភេទ​ម៉ូតូ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ។

លោក​បញ្ជាក់​ថា​៖«​នគរបាល​ចរាចរណ៍​ផ្លូវ​ល្បឿន​លឿន​បាន​ចេញ​ប្រតិបត្តិការ​បន្ទាន់ ដោយ​ចាប់​ឃាត់ និង​ហៅ​អាណាព្យាបាល​មក​ណែនាំ និង​អនុវត្ត​តាម​នីតិវិធី​» ។

ជាមួយ​គ្នា អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ចំពោះ​យានជំនិះ​ម៉ូតូ ដែល​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​លឿន​លឿន​បាន​លុះត្រា​ទោចក្រយានយន្ត​នោះ​ទំហំ​ស៊ីឡាំង ចាប់ពី​៥០០cc ឬ​កម្លាំង​ម៉ូ​ទ័​រ ២៧kW ឡើង​ទៅ​នឹង​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន ។

ដើម្បី​ស្នើ​សុំ​លតា​ប​ត្រ​អនុញ្ញាត​ទោចក្រយានយន្ត​ទំហំ​ស៊ីឡាំង ចាប់ពី​៥០០cc ឬ​កម្លាំង​ម៉ូ​ទ័​រ​២៧kW​ឡើង​ទៅ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ពលរដ្ឋ​ខ្មែរ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដូច​ជា បណ្ណ​សម្គាល់​យានជំនិះ និង​អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ ។ ចំណែកឯ​ជនបរទេស​ត្រូវ​ភ្ជាប់​មក​ជាមួយ​បណ្ណ​សម្គាល់​ទោចក្រយានយន្ត លិខិតឆ្លងដែន និង​ទិដ្ឋាការ​មាន​សុពលភាព និង​លិខិតបញ្ជាក់​ទីលំនៅ​ចេញ​ដោយ​មេឃុំ​/​ចៅសង្កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ