ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​លង់លក់​​ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​​ ​គិត​ជា​​ប្រាក់​ជាង៣០ម៉ឺន​ដុល្លារ​

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​កំពុង​តែ​ដេក​លង់លក់​ ​បន្ទាប់​មក​នៅ​វេលា​ម៉ោង១១ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​ចេញពីផ្ទះ​លក់​សំលៀក​បំពាក់​មួយ​កន្លែង នៅ​ជិត​ផ្សារ​ព្រៃ​ទទឹង​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន​…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​កំពុង​តែ​ដេក​លង់លក់​ ​បន្ទាប់​មក​នៅ​វេលា​ម៉ោង១១ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​ចេញពីផ្ទះ​លក់​សំលៀក​បំពាក់​មួយ​កន្លែង នៅ​ជិត​ផ្សារ​ព្រៃ​ទទឹង​ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈរ​ ។​ ជាមួយ​នោះ​ គេ​ឃើញ​រថយន្ត​ពន្លត់អគ្គិភ័យ​នៃ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​មួយ​គ្រឿង បាន​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មុនគេ​ ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​ផ្សេង​ ។

លោក​ខេ​ង ម៉េ​ង​ឈុ​ន អភិបាលស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ផ្ទះ​ដែល​ឆាបឆេះ​នោះ​គឺ​មាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ ពី​សាលាស្រុក​ព្រៃឈរ ហើយ​ស្ថិត​នៅ​ប្រប​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ នៅ​កណ្ដាល​អ​ធ្រា​ត្រ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ រូប​លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ចេញ​មក​អន្ត​រាគ​មន៍​ ​ជាមួយគ្នា​នោះ​ រូប​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​បញ្ជា​ដោយ​ផ្ទាល់​តែ​ម្ដង​។

រដូវ​ធ្លាក់​ខ្យល់​មក​ពី​ទិស​ខាងជើង​ ពេល​ភ្លើង​បាន​ឆេះ​នោះ​ ធ្វើ​ឲ្យ​រឹតតែ​ឆេះ​ខ្លាំង​បន្ត​ទៀត​មក​ផ្ទះ​នៅ​ក្បែរ​ខាង ស្រប​ពេល​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មនុស្ស​រាប់រយ​នាក់​បាន​នាំ​គ្នា​ឈូរ​ឈរ​មើល​ហេតុការណ៍​ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ចូល​ជួយ​អន្តរាគមន៍​ជញ្ជូន​របស់របរ​ចេញពី​ក្នុងផ្ទះ​ដាក់​នៅ​ខាងក្រៅ​កន្លែង​សុវត្ថិភាព ​។

​មិនយូរ​នោះ​ទេ​ រថយន្ត​ពន្លត់អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស រថយន្ត​ពន្លត់អគ្គិ​ភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ រថយន្ត​ពន្លត់​​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ រថយន្ត​ពន្លត់​​ស្រុក​កំពង់សៀម ព្រមទាំង​រថយន្ត​ពន្លត់​​របស់​ស្នងការដ្ឋាន​ខេត្ត​ចំនួន​២​គ្រឿង ក៏​បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹកជា​មួយ​នោះ​ក៏​ឃើញ​មាន​វត្តមាន​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​មក​បញ្ជា​ផ្ទាល់​ផង​ដែរ​ ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ពេល​ទទួល​ព័​ត៌​មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ​បាន់ ង៉ុ​យ ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ថា មាន​ករណី​អគិ្គ​​ភ​យ័​ឆាបឆេះ​នៅផ្ទះ​របស់​គាត់ ទទួល​បាន​ព័​ត៌​មាន​ភ្លាម ចុះ​ដល់​កន្លែង​ធ្វើការ​ពន្លត់​យ៉ាង​យកចិត្តទុកដាក់ ។ ការ​ឆាបឆេះ​បាន​រាលដាល​ដល់​ផ្ទះ​ជាប់​អម​សងខាង​០២​ទៀត ១-​ផ្ទះ​របស់​ឈ្មោះ ជាវ ចាន់​ដា​រ៉ា ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ ។ ២-​ផ្ទះ​របស់​ឈ្មោះ ជិន ស៊ី​វិ​ន ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ ធ្វើការ​ពន្លត់​ចាប់ពី​ម៉ោ​១២​ រហូត​ដល់​ម៉ោង​០២​និង​៣០ យប់​រំលង​អ​ធ្រា​ត ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ២០២៤ ទើប​គ្រប់​គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​ មិន​មាន​រង​របួស​ដល់​មនុស្ស​ឡើយ​ ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិ​​ភ័យ​សរុប​ចំនួន​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២៨​ស៊ីទែន​ ។

មូលហេតុ​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​គឺ​មាន​៤​គ្រួសារ​ក្នុង​នោះ​៣ គ្រួសារ​ត្រូវ​បាន​ឆេះ​ទាំងស្រុង មួយ​គ្រួសារ​ឆេះ​នៅ​ជាន់​លើ​ប្រមាណ​៣០% ហើយ​ផ្ទះ​ទាំងនេះ​គឺ​ប្រក់​ស័ង្កសី​ហើយ​ឈើ​នៅ​ផ្នែក​ខាងក្រោយ ទំហំ​គិត​ជា​ទឹកប្រាក់​គឺ​លើស​ពី​៣០​ម៉ឺន​ដុល្លារ ។​

ជាមួយ​នោះ​ កាកបាទក្រហម​ខេត្ត ក៏​ដូច​ជា​ស្រុក​ត្រៀម​នាំ​យក​អំណោយ​ចែក​ជូន​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​នេះ​អាច​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ ​ឬ​ក៏​ព្រឹក​ថ្ងៃ​៨ ធ្នូ​ ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពួក​គាត់​បាន​មួយ​កម្រិត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ