ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​បង្កើត​ច្បាប់​ថ្មី​នៅ​កន្លែង​ការ​ងារ​ដើម្បីជំរុញ​អត្រា​កំណើត​កូន

1 ខែ មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​នៅ​ពេល​នេះ​ក៏​មិន​ខុស​ពី​កូរ៉េ​ខាង​ត្បូង​នោះ​ដែរ​ កំពុង​តែ​ប្រឈម​​​នឹង​អត្រា​កំណើត​ទារក​ធ្លាក់​ចុះ​ខ្លាំង​។ តាម​ពិត នេះ​មិ​នមែន​ជា​រឿង​លេង​សើច​នោះ​ទេ​។ វា​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​-​អនា​គត​របស់​ប្រទេស​​ជាតិ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត​ទារក​នេះ អភិបាល​ក្រុង​តូក្យូ​ចង់​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​កំណត់​ធ្វើ​ការ​ត្រឹម​តែ​៤​ថ្ងៃ​ក្នុង​១​​​សម្រាប់​មន្ត្រី​រាជ​ការ​ដែល​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​។ នេះជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​ជំរុញ​អត្រា​កំណើត​ឡើង​វិញ​។​​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​នៅ​ពេល​នេះ​ក៏​មិន​ខុស​ពី​កូរ៉េ​ខាង​ត្បូង​នោះ​ដែរ​ កំពុង​តែ​ប្រឈម​​​នឹង​អត្រា​កំណើត​ទារក​ធ្លាក់​ចុះ​ខ្លាំង​។ តាម​ពិត នេះ​មិ​នមែន​ជា​រឿង​លេង​សើច​នោះ​ទេ​។ វា​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​-​អនា​គត​របស់​ប្រទេស​​ជាតិ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត​ទារក​នេះ អភិបាល​ក្រុង​តូក្យូ​ចង់​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​កំណត់​ធ្វើ​ការ​ត្រឹម​តែ​៤​ថ្ងៃ​ក្នុង​១​​​សម្រាប់​មន្ត្រី​រាជ​ការ​ដែល​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​។ នេះជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​ជំរុញ​អត្រា​កំណើត​ឡើង​វិញ​។​​

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​អ៊ីស៊ីបា (Ishiba) ​ចាត់​ទុក​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត​​ជា «​គ្រោះ​ថ្នាក់​លាក់​មុខ​របស់​ជាតិ​»។ លោក​សន្យា​ថា​នឹង​រៀប​ចំ​កែ​សម្រួល​​ម៉ោង​​ធ្វើ​ការ​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​ដោយ​បត់​បែន​ទៅ​តាម​កាលៈ​ទេសៈ​។ គេ​គិត​ថា​កត្តា​១​ចំនួ​ន​​អាច​ជា​ឧប​សគ្គ​នៅ​ក្នុង​ការ​បន្ទច់​បង្អាក់​អត្រា​កំណើត​ទារក​។ ឧទាហរណ៍ ស្ត្រី​ដែល​រៀប​ការ​រួច​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ផង​ ត្រូវ​រ៉ាប់​រង​ធ្វើ​កិច្ច​ការ​នៅ​ក្នុង​ផ្ទះ​ ចង្ក្រាន្ត​ជើង​ឆ្នាំង​ ចិញ្ចឹម​បី​បាច់​កូន​តូច​ និង​ថែ​ទាំ​​ម្ដាយ​ឪ​ពុក​ ជីដូន​ជីតា​ដែល​ចាស់​ជរា​នៅ​ផ្ទះ​​ផង​។

ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ការ​ងារ និង​ជីវិត​គ្រួសារ​មាន​តុល្យ​ភាព​គ្នា អភិ​បាល​ក្រុង​តូក្យូ​ លោក​ស្រី​​យូរីកូ កូអ៊ីកិ​ (Yuriko Koike) ចង់​ផ្ដល់​ជូន​អ្នក​រាជការ​សា​ធារណៈ​ដែល​ធ្វើ​ការ​នៅ​ទី​ក្រុង​នេះ​​ជ្រើស​រើស​ចំនួន​ថ្ងៃ​ទៅ​កន្លែង​ធ្វើ​ការ​តិច​ជាង​មុន​​​។ មាន​ន័យ​ថា​រាល់​ដង​ធ្វើ​ការ​១​អាទិត្យ​៥​ថ្ងៃ​។ ឥឡូវ​នេះ​ថយ​មក​នៅ​១​អាទិត្យ​៤​ថ្ងៃ​។ យើង​ចង់​​ឃើញ​​ពួក​គេ​មាន​លំនឹង​នៃ​ជីវិត។ ដូច្នេះ យើង​​​នឹង​ដាក់​ចេញ​គោល​ការណ៍​បត់​បែន​។ ឧទាហរណ៍ ធ្វើ​ការ១​អាទិត្យ​៤​ថ្ងៃ​។ នៅ​សល់​បី​ថ្ងៃ​ទៀត​ ស្ត្រី​អាច​មាន​ពេល​នៅ​ផ្ទះ​​ឱ្យ​បាន​ច្រើន​​។​

សូម​បញ្ជាក់​ឡើង​វិញ​ថា​យោង​តាម​គំនិត​ផ្ដួច​ផ្ដើម​នេះ បុគ្គលិក​រដ្ឋ​​ធ្វើ​ការ​មួយ​អាទិត្យ​៤​ថ្ងៃ​មែន​ ប៉ុន្តែ​បើ​ពួក​គេ​ចង់​ជ្រើស​រើស​​របៀប​ធ្វើ​ការ​១​អាទិត្យ​៤​ថ្ងៃ​ ពួក​គេ​ត្រូវ​តែ​​ធ្វើ​ការ​ឱ្យ​បាន​១៥៥​ម៉ោង​ក្នុង​មួយ​ខែ​ដដែល​។ ស្ត្រី​ដែល​មាន​គម្រោងព​ពោះ​នឹង​ត្រូវ​រដ្ឋ​ជួយ​សម្រួល​ម៉ោង​ធ្វើ​ការ​កាន់​តែ​បត់​បែន​ថែម​ទៀត​។ ជួន​កាល​មួយ​ថ្ងៃ​ពួក​គេ​អាច​ធ្វើ​ការ​តិច​ជាង​មុន​២​ម៉ោង​ក៏​បាន​ដែរ​។

គួរ​កត់​សម្គាល់​ថា​ប្រទេស​​នានា​ទូទាំង​ពិភព​លោក​​​​ក៏​មានអត្រា​​កំណើត​​ថយ​ចុះ​​ដូច​គ្នា​​​។ គ្រាន់​តែ​ថា​ប្រទេស​ជប៉ុន​ថយ​ចុះដល់​កម្រិត​ប្រកាស​អាសន្ន​​រយៈ​ពេល​១៥​ឆ្នាំ​ជាប់​គ្នា​។ បញ្ហា​ចោទ​នៅ​ត្រង់​ថា​ជន​ជាតិ​ជប៉ុន​មាន​អាយុ​វែង​ពេក​រហូត​ដល់​១០០​ឆ្នាំ ឬ​ជាង​​១០០​ឆ្នាំ​។ ដូច្នេះ រដ្ឋ​​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​ពួក​គាត់​​​រយៈ​ពេល​យូរ​​​។ ម្យ៉ាង​ទៀត​ ជប៉ុន​មាន​គោល​ការណ៍​រឹត​ត្បិត​ចំពោះ​ជន​អន្តោ​ប្រវេសន៍​។​ ដូច្នេះ​ធ្វើ​​ឱ្យ​​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​។​ អភិបាល​ក្រុង​តូក្យូ​នឹង​​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​​​ទៅ​សភា​នៅ​​​ឆ្នាំ​២០២៥​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ