ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្ត​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គប់​កញ្ចក់​រថយន្ត

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​មាន​ជ័យ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​)…

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​មាន​ជ័យ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​) ។

បើ​តាម​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​មាន​ជ័យ បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សោ ផា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្តី​ពី ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​គប់​កញ្ចក់​រថយន្ត​) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ឣា​វុ​ធ​ហត្ថ​ខេត្ត​មាន​ជ័យ បាន​បន្ត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា រហូត​ដល់​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ឈ្មោះ កុក គា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច ភូមិ​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ រួម​ទាំង​ដកហូត​វត្ថុ​តាង ដុំ​ថ្ម ចំនួន​០១​ដុំ បញ្ជូន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​ធ្វើការ​សួរនាំ និង​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន គឺ​លទ្ធផល វិជ្ជមាន​(+) ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​គប់​កញ្ចក់​ឡាន​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយសារ​តែ​មួម៉ៅ​ឈ្លោះ​គ្នា​ជាមួយ​ប្អូន​។ ហើយ​ខ្លួន​ក៏​ធ្លាប់​ជាប់​មណ្ឌល​កែរ​ប្រែ​ជីវិត​ថ្មី ភ្នំ​បាក់ ជាង​០៣​ខែ​ដែរ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ រយៈពេល​ជាង​០២​ឆ្នាំ ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ផង​ដែរ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ