ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ចាប់ខ្លួន​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់ ករណី​ក្លែង​ឯកសណ្ឋាន​ប៉ូលិស ចាប់​មនុស្ស​បង្ខាំង​ជំរិត​ទារប្រាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាប​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ដើម្បី​ជំរិត​ទារប្រាក់ ដោយ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ក្លែងក្លាយ និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់ ។ ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាប​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ដើម្បី​ជំរិត​ទារប្រាក់ ដោយ​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ក្លែងក្លាយ និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់ ។

ប្រភព​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១១​យប់ នៅ​ចំណុច​អតីត​សណ្ឋាគារ​មីង គួ​យ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ជនជាតិ​ចិន មាន​គ្នា​ចំនួន​៤-៥​នាក់ ជិះ​រថយន្ត ០១​គ្រឿង​ម៉ាក Alpard ពណ៌​ស (​មិន​ស្គាល់​ផ្លា​ក​លេខ​) បាន​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ម្នាក់ ឈ្មោះ LU WEI ភេទ​ប្រុស ជនជាតិ​ចិន ដាក់​ចូល​ក្នុង​រថយន្ត រួច​ជិះ​គេច​ចេញពី​ទីតាំង​ខាងលើ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល​, លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គឹ​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ​ដោយ​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ ដោយ​មានការ​ចូលរួម​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​៣០​នាទី កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់ ត្រង់​ចំណុច​នៅ​ជិត​វត្ត​ជ្រលង​ម្លូរ ភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ យក​មក​សាកសួរ ។

ជនសង្ស័យ​ទាំង​០២​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ GU GUOJUN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​។
ទី​២. ឈ្មោះ ហម ចាន់ធូ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង រួម​មាន ៖
-​អាវុធ​ខ្លី​ម៉ាក NIK SAN ពណ៌​ខ្មៅ ចំនួន​០៣​ដើម និង​បង់​ចំនួន ០៣
-​គ្រាប់​ប្រភេទ 380 ចំនួន​៣៤​គ្រាប់
-​ឯកសណ្ឋាន​ប្រយុទ្ធ​នគរបាល​ជាតិ (​អាវ​ចំនួន​០២ ,​ខោ​ចំនួន​០១)
-​ស្ពេ​បាញ់​បង្ហូរទឹកភ្នែក ចំនួន​០១​ដប
-​ខ្នោះដៃ ចំនួន​០១ ខ្សែរ​ចំណង​ជ​រ័​ចំនួន​១​ដុំ
-​ស្បែកជើង​ប៊ូ​ពណ៌​ខ្មៅ ចំនួន​០៣​គូរ
-​ឧបករណ៍​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​មួយ​ចំនួន​។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​បឋម​រួច​មក ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា បក្ខពួក​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ករណី​បង្ខាំង​មនុស្ស និង​ជំរិត​ទារប្រាក់ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាងលើ គឺ​មាន​ចំនួន​០៨​នាក់ ។

បច្ចុប្បន្ន ជន​ដៃដល់​ទាំង​ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ