ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ឃួ​ង ស្រេង ​៖ គណបក្ស​ប្រជាជន​ ត្រូវការ​ឈ្នះ​ឆ្នោត​រហូត ដើម្បី​រក្សា​បាន​សន្តិភាព និង​ប្រែក្លាយ​កម្ពុជា មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់ ​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់ ​នៅ​ឆ្នាំ​២០៥០

2 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ លោក ​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ ​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ជំរុញ​អោយ​មន្ត្រី​គណបក្ស​ប្រជាជន…

រាជធានីភ្នំពេញ ​៖ លោក ​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ ​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ជំរុញ​អោយ​មន្ត្រី​គណបក្ស​ប្រជាជន ​យកចិត្តទុកដាក់​មើលថែ សមាជិក​បក្ស​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដោយ​ត្រូវ​ចុះ​ពិនិត្យ​មើល ​ទាំង​ជីវភាព ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ នៅ​ក្នុង​មូលដ្ឋាន បើ​មានការ​ខូចខាត ត្រូវ​ជួសជុល​ស្តារ​ឡើង​វិញ ​។

ការ​ជំរុញ​បែប​នេះ​របស់លោក ​ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​ គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ​នៅ​ទីស្នាក់ការ​បក្ស​ខណ្ឌ ​នៅ​ទីស្នាក់ការ​មន្ទីរ​គណបក្ស ខណ្ឌ​ព្រែក​ព្នៅ​ ។

លោក ​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើ​ឡើង​ថា​ មន្ត្រី​បក្ស​របស់​យើង​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​មើលថែ​ សមាជិក​បក្ស​ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ពោល​គឺ​នៅ​ពេល​ពួក​គាត់​មាន​បញ្ហា​អ្វីមួយ​ ត្រូវ​ដោះស្រាយ​ជួយ​ពួក​គាត់​ភ្លាម! ដូច​ជា​ការ​ដោះស្រាយ​បញ្ហា​ទឹក​លិច ​និង​ការ​ផ្តល់​ស្បៀងអាហារ​ជាដើម​។ បន្ថែម​ពី​នេះ មន្ត្រី​បក្ស​របស់​យើង ​ក៏​ត្រូវ​ចុះ​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ទាំង​ប្រឡាយ​ទឹក លូ​ទឹក ផ្លូវ បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ​ជាដើម បើ​មានការ​ខូចខាត ត្រូវ​ជួសជុល​ស្តារ​ឡើង​វិញ​។ មន្ត្រី​បក្ស​របស់​យើង​ ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អោយ​បាន​ខ្លាំងក្លា ​និង​វាយបក​អោយ​បាន​ទាន់​ពេលវេលា ពិសេស​ប្រសាសន៍​ថ្នាក់ដឹកនាំ​ប្រទេស ត្រូវ​បន្ត​ផ្សព្វផ្សាយ​ភ្លាម​ៗ ​ដើម្បី​អោយ​សមាជិក​ និង​ប្រជាពលរដ្ឋ​ បាន​ទទួល​ព័ត៌មាន​ភ្លាម​ៗ ​។ មិនមែន គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ​នៃ​ការ​បោះ​ឆ្នោត​ ផ្លូ​ក​ទឹក ​ផ្លូ​ក​ដី​ហើយ លែងដៃ​ចោល​នោះ​ទេ​។ ត្រូវ​ក្តាប់​អោយ​បាន​ពី​ចលនា​របស់​បក្ស​ប្រឆាំង​ជ្រុលនិយម និង​ក្តាប់​សន្តិ​អារម្មណ៍​ប្រជាពលរដ្ឋ​អោយ​បាន ហើយ​ជម្រាប​ពួក​គាត់​អោយ​បាន​យល់​ជាមួយ​ការ​ផ្តល់​ក្តី​សង្ឃឹម​ ជូន​ពួក​គាត់ ពិសេស​ចលនា​ពួក​គាត់​អោយ​បាន​យល់​ច្បាស់​ពី​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក ​ឃួ​ង ស្រេង បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​ទទួល​បាន​ជ័យ​ជំ​នះរហូត ដើម្បី​អោយ​ប្រទេស​កម្ពុជា​រក្សា ​បាន​សន្តិភាព ដែល​ជា​ឱកាស អភិវឌ្ឍន៍​ប្រទេស​ អោយ​កាន់តែ​រីក​ចម្រើន ពិសេស​ សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ប្រែក្លាយ​កម្ពុជា មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ២០៥០ ​ខាង​មុខ ​។

លោក ​ធឹ​ម សំ​អាន សមាជិកគណៈកម្មាធិការ​គណបក្សរាជធានី​ភ្នំពេញ និង​ជា​ប្រធានគណៈកម្មាធិការ​គណបក្សខណ្ឌ​ព្រែក​ព្នៅ ក្នុង​ឱកាស​នោះ ក៏​បាន​រាយការណ៍​ពី​រចនាសម្ព័ន្ធ គណបក្ស​ខណ្ឌ ដែល​មានសាខា​បក្ស​ សង្កាត់ ​ចំនួន​៥ ​និង​សាខា​ភូមិ ​ចំនួន​៦៩​។ បាន​ចលនា កសាង​សមាជិក​បក្ស​ថ្មី​ បាន​ចំនួន​៦១​នាក់ ​។

លោក​បន្ត​ថា នា​រដូវវស្សា​កន្លង​មកនេះ​មាន​សង្កាត់​មួយ​ចំនួន ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ​បាន​ទទួល​រង​នូវ​ការ​ជន់​លិច ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​មក​ពី​ខេត្តកំពង់ស្ពឺ តែ​បញ្ហា​នេះ​យើង​បាន​ចាត់វិធានការ​ភ្លាម​ៗ ជាមួយ​នឹង​ការ​ចុះ​ជួប សួរសុខទុក្ខ​និង​យក​អំណោយ​ទៅ​ចែក​ជូន​ពួក​គាត់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ