ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ នឹង​សម្តេច​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា
ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ពី​ថ្ងៃ​ទី​២៨-២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម លឿង គ្រឿង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

ក្រសួង​ការ​បទេស បាន​លើក​ឡើង​ថា ការ​អញ្ជើញ​អម​ព្រះរាជ​ដំណើរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង រួម​មាន សម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជានា​យក​ព្រះរាជ ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រមទាំង​តំណាង​ជាន់ខ្ពស់ មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា ។

ក្នុង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នឹង​មាន​ព្រះរាជ​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម អំពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ ដែល​ស្រប​ទៅ​នឹង ស្មារតី ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិតស្ថេរ យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ​។

ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទៅ​កាន់​សាធារណរដ្ឋ សង្គមនិយម​វៀតណាម គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់ ប្រទេស​ទាំង​ពីរ ព្រមទាំង​នឹង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត នូវ​ចំណងមិត្តភាព​ដ៏ ល្អ​ប្រសើរ និង​កិច្ច​សហប្រតិបត្តិការ ដែល​ផ្តល់​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ