ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត Miss Planet lnternational 2024

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នាង ដេ​ត ស្រី​នា​ឌ បាន​ប្រកាស​ធ្វើ​ពលិការ​មិន​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៃ​កម្មវិធី Miss Planet…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នាង ដេ​ត ស្រី​នា​ឌ បាន​ប្រកាស​ធ្វើ​ពលិការ​មិន​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៃ​កម្មវិធី Miss Planet lnternational 2024 ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ ។

យ៉ាងណា ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ដកខ្លួន​មិន​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត នា​ពេល​នេះ ដេ​ត ស្រី​នា​ឌ នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៅ​ពីក្រោយ​ខ្នង​នេះ​ឡើយ ក្នុង​ពេល​ដែល​មហាជន​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ក្រោយ​ទទួល​ដំណឹង​មួយ​នេះ ។

នៅ​លើ​បណ្តាញ​សង្គម ដេ​ត ស្រី​នា​ឌ បាន​បង្ហោះ​សារ​ថា ជម្រាបសួរ​ប្រជាជន​កម្ពុជា នាង​ខ្ញុំ ដេ​ត ស្រី​នា​ឌ ជា​បវរកញ្ញា​ភព​ផែនដី​ប្រចាំ​ប្រទេស​កម្ពុជា Miss Planet Cambodia 2024 បាន​សម្រេចចិត្ត​ថា ធ្វើ​ពលិការ មិន​ចូលរួម​ប្រ​គួ​ត Miss Planet lnternational 2024 នេះ​បន្ត​ទៀត​ទេ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។ នាង​ខ្ញុំ​សូម​អរគុណ​ដល់ ពុក​ម៉ែ បង ប្អូន លោកយាយ លោកតា ជាទី​ស្រលាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ផ្ដល់​នូវ​កម្លាំងចិត្ត​មក​ឱ្យ​រូប​នាង​ខ្ញុំ តាំងពី​ដើម​រហូត​មក​ដល់​ចំណុច​មួយ​នេះ នាង​ខ្ញុំ​សូម​គោរព​អរគុណ​ប្រជាជន​កម្ពុជា ។

ជា​ការ​កត់សម្គាល់​សម្រាប់​ការ​ប្រកាស​ដកខ្លួន​ពី​ការ​ប្រកួត​ត Miss Planet lnternational 2024 របស់ ដេ​ត ស្រី​នា​ឌ នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ម្នាក់​ៗ​ហាក់​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដកខ្លួន នា​ពេល​នេះ​របស់​ដេ​ត ស្រី​នា​ឌ ។ អ្នកខ្លះ​បាន​លើក​ឡើង​តាម​រយៈ​ខំ​មិន​ពីក្រោម​ការ​បង្ហោះ​របស់​ដេ​ត ស្រី​នា​ឌ ថា នេះ​ជា​លើក​ទី​២​ហើយ ហើយ​ឲ្យ​តែ​តំណាង​ប្រទេស គឺ​មិន​ដែល​ធ្វើ​ឲ​ចប់​សោះ​ម៉េច​ចឹ​ង?

ក្នុង​ពេល​ដែល​ក៏​មាន​អ្នកខ្លះ​ក៏​បាន​ដាក់​ជា​ច​ម្ង​ល់​ថា ម៉េច​ក៏​មិន​ដកខ្លួន​តាំងពី​ដំបូង ។ អ្នកខ្លះ​បាន​លើក​ឡើង​ទៀត​ថា មានរឿង​អ្វី​និយាយ​គ្នា​បាន​តើ​នា​ឌ ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង? នេះ​យើង​ជា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់​កម្មវិធី​ណា មិនមែន​លេងសើច​ទេ? ខាង​កម្មវិធី គេ​ធ្វើបាប​មែន បាន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ពលិការ? ។ មិន​ថា ក្នុង​កាលៈទេសៈ ឬ​ហេតុផល​អ្វី​ក៏​ដោយ មិន​គួរ​ពលិការ​នៅ​ថ្ងៃ Final ទេ បើ​មិន​តាំងចិត្ត​ទេ ត្រូវ​ឈប់​តាំងពី​មុន​ដំបូង ការងារ​បែប​កូន​ក្មេង មិនមែន​ជា​រឿង​លេងសើច​ទេ ។ យប់​នឹង final ហើយ​តស៊ូ​អោយ​ចប់​ចុង​ចប់​ដើម​ទៅ លើក​ពាក្យ​ពលិការ​វា​ធ្ងន់​ណាស់ ដូច​កម្មវិធី (​អាច៎​សុទ្ធ​) ។ យើង​ជា​ម្ចាស់ផ្ទះ​បាន​ម្កុដ​មិន​បាន​ម្កុដ ក៏​ត្រូវ​តែ​តស៊ូ​អោយ​ចប់​ចុង​ចប់​ដើម​ដែរ ! ស្រី​នាដ​ធ្វើ​បែប​នេះ​លក់​មុខ​ជាតិ​សាសន៍​ឯង​១​ប្រទេស​ហើយ​ប្អូន ហើយ​បើ​ប្អូន​បានឃើញ​នឹកគិត​សារ​ឡើង​វិញ​ពី​ប្រទេស​ជាតិ​ជា​ធំ​សិន ចប់​កម្មវិធី ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ប្រព្រឹត្ត​អ​សីល​ធ​ម៍​ដូច​ម្ចាស់​កម្មវិធី​អន្តរជាតិ​ខ្លះ សូម​អង្វរ ។

យ៉ាងណា​ទន្ទឹម​នឹង​មតិ​រិះគន់​ខាងលើ​នេះ​គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​ចេញ​មុខការ​ពារ​ចំពោះ​ដេ​ត ស្រី​នា​ឌ ផង​ដែរ ដោយ​ពួក​គេ​បាន​ធ្វើការ​ឆ្លើយ​តប​ថា គាត់​មិនមែន​លក់​មុខ​ប្រទេស​ទេ បញ្ហា​មក​ពី​ខាង​ក្រុមហ៊ុន បើ​ចង់​ដឹង​សូម​បង​សួរ​ទៅ​ខាង​ក្រុមហ៊ុន​ទៅ​ដឹង​ហើយ ។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Miss planet cambodia បាន​បង្ហោះ​សារ​ថា យើង​ពិតជា​សុំ​ការ​អធ្យាស្រ័យ​ដល់​សំណាក់​ពុក​ម៉ែ​បងប្អូន​កម្ពុជា​នឹង​បណ្តាល​អ្នកគាំទ្រ​គ្រប់​គ្នា​ថា កញ្ញា ខន សុវណ្ណ​សុនី​តា ដែល​ជា​លំដាប់​រង​ទី​១ នឹង​បន្ត​ការ​ប្រកួត​តំណាង​អោយ​ប្រទេស​កញ្ញា​ក្នុង​នាម​ជា​បវរកញ្ញា​ភព​ផែនដី​ឆ្នាំ 2024 ដោយហេតុ​កញ្ញា ដេ​ត ស្រី​នាថ មាន​បញ្ហា​សុខភាព​នៅ​គេង​មន្ទីរពេទ្យ​មិន​អាច​ចូលរួម​ប្រកួត​បាន ។

ជា​ចុង​ក្រោយ​ពួក​យើង​សូម​អរគុណ​ដល់​បណ្តាល​អ្នកគាំទ្រ​ដែល​យោគយល់​នឹង​នៅ​តែ​បន្ត​គាំទ្រ​ដល់​បវរកញ្ញា​ភព​ផែនដី​នៃ​កម្ពុជា​ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ