ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់ ! ជាប់ចំណាត់ថ្នាក់លេខ១ តែទូកងតេជោកែវវិជ័យបារមីចៅសែនរាងកាយទ្រុឌទ្រោម និងរងការរិះគន់ខ្លាំង

4 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​អើយ អ្នក​ពិតជា​គួរ​ឲ្យ​ស្រណោះ និង​អាណិតអាសូរ​ខ្លាំង​ណាស់ ត្បិត​អ្នក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស​ក៏​ពិតមែន ប៉ុន្តែ​ឆ្នាំ​នេះ​អ្នកធ្វើការ​ធ្ងន់​ណាស់ ។ ទូកង​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន…

ខេត្តពោធិ៍សាត់ ៖ តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​អើយ អ្នក​ពិតជា​គួរ​ឲ្យ​ស្រណោះ និង​អាណិតអាសូរ​ខ្លាំង​ណាស់ ត្បិត​អ្នក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស​ក៏​ពិតមែន ប៉ុន្តែ​ឆ្នាំ​នេះ​អ្នកធ្វើការ​ធ្ងន់​ណាស់ ។

ទូកង​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន មិន​ត្រឹមតែ​ទ្រុត​ទ្រោម​រូបរាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទូកង​តំណាង​ខេត្តពោធិ៍សាត់​មួយ​នេះ រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​មហាជន អ្នក​ស្នេហា​វិស័យ​ទូកង​ខ្មែរ​រឿង​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស ។ ជា​ការ​ពិត​ណាស់ បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ទូកង តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​សភាព​ទ្រុម​ទ្រោម​របស់​ទូកង​មួយ​នេះ រួច​ពោល​យ៉ាង​កំសត់ ស្ដាប់​ហើយ​ពិតជា​អាសូរ និង​ស្រណោះ​ជា​ពន់ពេក ។

យោង​តាម​សម្រង់​សម្ដី​របស់​ចំណុះ​ទូក ចៅ​សែន បាន​ឲ្យ​ដឹង​ថា «​នៅ​ក្នុងឆ្នាំនេះ ចៅ​សែន ទទួល​រង​ការ​វា​.​យ​ប្រហារ និង​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អ្នកគាំទ្រ​មួយ​ចំនួន​ដោយ​មិន​នឹក​ស្មាន​ដល់​ថា រឿង​ទៅ​ជា​បែប​នឹង​ទាំង​ដែល​បងប្អូន​មួយ​ចំនួន​មិន​ទាន់​បាន​ទស្សនា​ក៏​ដូច​ជា បាន​ពិនិត្យ​មើលទៅ​លើ​នាទី​ផ្ទៀងផ្ទាត់​នៅ​ក្នុង​ថ្ងៃ​៣» ។

ប្រភព​ខាងលើ​បន្ត​ថា «​សម្រាប់ ចៅ​សែន នៅ​ក្នុងឆ្នាំនេះ គឺ​មាន​បញ្ហា​ច្រើន ទាំង​ដែល​មាន​គេ​មក​បុក​ចៅ​សែន នៅ​ក្នុង​ថ្ងៃ​ទី​២ ធ្វើ​ឲ្យ​ត្រូវ​ភ្នែក​ទូកង​ខាងឆ្វេង​បន្តិច ហើយ​និង​សក់​ទូក គឺ​បាន​ដាច់ ហើយ​មានការ​ប្រេះស្រាំ​ជា​ច្រើន​ទាំង​ប៉ា​ក្រាប​ក៏​ដូច​ជា ទៅ​លើ​ខ្នង​ទូក​ជាដើម​» ។

ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ខាងលើ បាន​បន្ត​ពោល​ថា «​តែ​ទោះជា​យ៉ាងណា ចៅ​សែន នៅ​តែ​មិន​ខឹងសម្បារ​ទៅ​លើ​បងប្អូន​នោះ​ដែរ គឺ​មាន​តែ​នៅ​ស្ងៀម​ឲ្យ​បងប្អូន​បញ្ចេញមតិ​ទៅ​តាម​ការ​មើលឃើញ ឬ​នឹកឃើញ​របស់​បងប្អូន​ទៅ​ចុះ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង មាន​តែ​ចំណុះ​ទាំង​២ ទូក ក៏​ដូច​ជា គណកម្មការ​រៀបចំ​កម្មវិធី​ទើប​ដឹង និង​ច្បាស់ ហើយ​យល់​ពី​រឿង​នឹង​ហើយ​ខាង​ចំណុះ​ចៅ​សែន ក៏​មិន​មាន​វី​ដេ​អូ​បកស្រាយ​ទៅ​កាន់​បងប្អូន​ដែរ ព្រោះ​នេះ​ជា​ការ​រៀបចំ​របស់​គណកម្មការ​ទៅ​លើ​ការ​វាស់​ស្ទង់​ផេ​រៈវេ​លា​ទូ​នីមួយ​ៗ​តែ​ប៉ុណ្ណោះ​» ។

ម្ចាស់​ផេ​ក​ទូកង​មួយ​នេះ បាន​ថ្លែង​បញ្ហា​ញ​ក្ដី​ស្រលាញ់​ទៅ​កាន់​អ្នកគាំទ្រ និង​ចំណុះ​ទូក​ទាំងអស់​យ៉ាង​ដូច្នេះ​ថា «​ជា​ចុង​ក្រោយ​ចំណុះ​របស់​ទូកង​តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន ខេត្តពោធិ៍សាត់ ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា ស្រលាញ់​អ្នក​ទាំងអស់​គ្នា មិន​រើសអើង មិន​ស្អប់ខ្ពើម​ទៅ​លើ​ចំណុះ​ណាមួយ​ឡើយ ជួប​គ្នា​នៅ​ពេល​ក្រោយ​ទៀត អរគុណ ជម្រាបលា សូម​ជូនពរ​សំណាងល្អ​ទាំងអស់​គ្នា​» ។

ដោយឡែក ក្រឡេក​មក​កាន់​មតិ​បងប្អូន​មហាជន អ្នកគាំទ្រ​វិញ​ក៏​បាន​បញ្ចេញមតិ​យ៉ាង​ព្រោងព្រាត នៅ​ក្នុង​វី​ដេ​អូ​មួយ​នេះ​ដោយ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​មួយ​រូប​បាន​លើក​ឡើង​ថា ខ្ញុំ​ពិតជា​មិន​យល់ ហើយ​មាន​ច​ម្ង​ល់​ខ្លាំង​ណាស់ តើ​ចង់​ឈ្នះ​ចាញ់​គ្នា​ធ្វើ​អ្វី បើជា​ខ្មែរ​ដូច​តែ​គ្នា ទូកង​ណា​ឈ្នះ​ក៏​ឈ្នះ​ទៅ ព្រោះ​គ្រប់​ទូកង​ដែល​ចូលរួម​ប្រកួត​ទាំងអស់ គឺ​សុទ្ធតែ​ជា​ទូកង​របស់​ខ្មែរ​ដូច​គ្នា គ្មាន​អ្វី​ខាតបង់​ឡើយ ណាមួយ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​ឡើង គឺ​ដើម្បី​គោរព និង​ជា​ការ​រំលឹក និង​ថែរក្សា​នៅ​មរតក​ប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ ដែល​មាន​តាំងពី​បុរាណកាល​មក​ក៏​ដូច​ធ្វើ​ឡើង ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ ។

បងប្អូន​ខ្លះ​ទៀត​បាន​ពោល​ថា តេ​ជោ​កែវ​វិជ័យ​បារមី​ចៅ​សែន​អើយ អ្នក​ពិតជា​គួរ​ឲ្យ​ស្រណោះ និង​អាណិតអាសូ​រ្យ​ខ្លាំង​ណាស់ ត្បិត​អ្នក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស​ក៏​ពិតមែន ប៉ុន្តែ​ឆ្នាំ​នេះ​អ្នកធ្វើការ​ធ្ងន់​ណាស់ មិន​ត្រឹម​ទ្រុត​ទ្រោម​រូបរាង​កាយ​ទេ ប៉ុន្តែ​អ្នក​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង សូម​ចិត្ត​បងប្អូន​បើក​ចិត្ត​ឲ្យ​ទូលាយ និង​រៀន​ទទួលយក​ការ​ពិត​ផង មួយទៀត​ទូកង​ណា​ឈ្នះ​ក៏​ជា​ទូកង​របស់​ខ្មែរ​ដែរ តើ​ចាញ់​ឈ្នះ​គ្នា​ដើម្បី​អ្វី ។

អ្នកគាំទ្រ​ឯទៀត​ពោល​ថា «​សូម​បងប្អូន​បញ្ឈប់​ការ​វែកញែក និង​ដាក់បន្ទុក​ទៅ​លើ​ទូក​លេខ​១​ទៀត​ទៅ ព្រោះ​នេះ​ជា​ការ​សម្រេច​របស់​គណកម្មការ​ទៅ​លើ​ផេ​រៈវេ​លា ណាមួយ​បុណ្យអុំទូក​ក៏​បាន​បញ្ចប់​ទៅ​ហើយ​ដែរ ហើយ​ទូក​ណា​ជា​អ្នក​ទទួល​ជ័យជម្នះ​ក៏​យើង​ត្រូវ​តែ​សប្បាយចិត្ត និង​ទទួលយក​ទៅ ព្រោះ​សុទ្ធតែ​ជា​ទូកង​របស់​ខ្មែរ​សុទ្ធតែ​ជា​កូនចៅ​នៃ​មហា​គ្រួសារ​ខ្មែរ​ដូច​តែ​គ្នា​នោះ​ទេ ៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ