ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ការ​ជួសជុល​ព្រះ​វិហារ វត្ត​ដំណាក់ រួចរាល់​ជា​ស្ថាពរ

15 ម៉ោង មុន

ខេត្តសៀមរាប ៖ វត្ត​ដំណាក់ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប ត្រើយម្ខាង​ផ្សារ​ចាស់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង…

ខេត្តសៀមរាប ៖ វត្ត​ដំណាក់ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប ត្រើយម្ខាង​ផ្សារ​ចាស់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រះ​វិហារ ដែល​បាន​ជួសជុល​មួយ​រយៈ​កន្លង​មក បច្ចុប្បន្ន​គឺ​បាន​រួចរាល់​១០០​ភាគរយ​ហើយ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​ការ​ជួសជុល សំណង់​ព្រះ​វិហារ​នេះ អាច​បំពេញ​តួនាទី​របស់​ខ្លួន​បន្ត​ទៅ​ទៀត សម្រាប់​ពុទ្ធសាសនិក​ចូល​បំពេញ​បុណ្យ ក៏​ដូច​ជា​ព្រះសង្ឃ​បំពេញ​កិច្ច​វត្ត និង​ផ្តល់​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​សិក្សា​រៀនសូត្រ ជា​ពិសេស រក្សា​បាន​នូវ​មរតក​ពី​បុរាណ ព្រមទាំង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទេសចរ​មក​ទស្សនា​ស្វែង​យល់​បន្ថែម ក្រៅពី​សំណង់​ប្រាសាទបុរាណ​របស់​យើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ