ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​នុ​យ​ក្លេអ៊ែរ​កា​ន់​តែ​ញាក់​សាច់​ជាង​មុន

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖​ ​នៅ​ថ្ងៃ​នេះ លោក​ពូទីន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់ៗ និង​ត្រង់​ៗ​ទៅ​ប្រទេស​អាមេរិក​ដែល​ទើប​តែ​ត្រូវ​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​លោក​បៃដិន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​ខ្លួន​ (អាមេរិក) ដើម្បី​បាញ់​បាន​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​។ លោក​ពូទីន​បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​​នុយ​ក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​​ដើម្បីកំណត់​លក្ខ​ខណ្ឌ​ក្នុង​ការ​ប្រើ​អាវុធ​នេះ​។​​ យោង​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​នយោបាយ​នុយ​ក្លេអ៊ែរ​ថ្មី​​ដែល​​មាន​ឈ្មោះ​ថា​ «​គោល​ការណ៍​ជា​មូល​ដ្ឋាន​របស់​រដ្ឋ​​​ក្នុង​ការ​​​ទប់​ទល់​ដោយ​នុយ​ក្លេអ៊ែរ​» បាន​​កំណត់លក្ខ​ខណ្ឌ​​គំរាម​កំហែង​​កម្រិត​ណា​ខ្លះ​ដែល​រុស្ស៊ី​​រក្សា​សិទ្ធិ​​ប្រើ​​នុយ​ក្លេអ៊ែរ​វាយ​បក​ទៅ​វិញ​។…

ទី​ក្រុង​ម៉ូស្គូ៖​ ​នៅ​ថ្ងៃ​នេះ លោក​ពូទីន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់ៗ និង​ត្រង់​ៗ​ទៅ​ប្រទេស​អាមេរិក​ដែល​ទើប​តែ​ត្រូវ​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​លោក​បៃដិន​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​ខ្លួន​ (អាមេរិក) ដើម្បី​បាញ់​បាន​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​។ លោក​ពូទីន​បាន​​ធ្វើ​បច្ចុប្បន្ន​ភាព​នយោបាយ​​នុយ​ក្លេអ៊ែរ​ជា​ថ្មី​ម្ដង​ទៀត​​ដើម្បីកំណត់​លក្ខ​ខណ្ឌ​ក្នុង​ការ​ប្រើ​អាវុធ​នេះ​។​​

យោង​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​នយោបាយ​នុយ​ក្លេអ៊ែរ​ថ្មី​​ដែល​​មាន​ឈ្មោះ​ថា​ «​គោល​ការណ៍​ជា​មូល​ដ្ឋាន​របស់​រដ្ឋ​​​ក្នុង​ការ​​​ទប់​ទល់​ដោយ​នុយ​ក្លេអ៊ែរ​» បាន​​កំណត់លក្ខ​ខណ្ឌ​​គំរាម​កំហែង​​កម្រិត​ណា​ខ្លះ​ដែល​រុស្ស៊ី​​រក្សា​សិទ្ធិ​​ប្រើ​​នុយ​ក្លេអ៊ែរ​វាយ​បក​ទៅ​វិញ​។ យោ​ងតាម​គោល​ការណ៍​ថ្មី​នេះ​ រុស្ស៊ី​នឹង​​ពិចារណា​ប្រើ​នុយ​ក្លេអ៊ែរ​ បើ​​​រុស្ស៊ី ឬ​​បេឡារូស​រង​ការ​វាយ​ប្រហារ​​ដោយ​​អាវុធ​ធម្ម​តា​​។ សំខាន់​ឱ្យ​តែ​ជា​ការ​គំរាម​កំហែង​ចំពោះ​អធិបតេយ្យ​ភាព​​ និង​បូរណ​ភាព​ទឹក​ដី​ ឬ​​​ចំណុច​ណា​១​​នៃ​ចំណុច​ទាំង​២​​នេះ​​។​

​នយោបាយ​នុយ​ក្លេអ៊ែរ​​កាល​ពី​ឆ្នាំ​២០២០​ចែង​ថារុស្ស៊ី​នឹង​ពិចារណា​ប្រើ​​​នុយ​ក្លេអ៊ែរ​បើ​ខ្លួន​​ទទួល​រង​ការ​វាយ​ប្រហារ​​​​ដោយ​នុយ​ក្លេ​អ៊ែរ​​​ ឬ​វាយ​ប្រហារ​ត្រឹម​តែ​អាវុធ​ធម្ម​តា​ក៏​ដោយ​ ឱ្យ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​គំរាម​កំហែងដល់​​​ជោគ​វាសន​របស់​ជាតិ​។ ក្រោយ​មក​​​ រុស្ស៊ី​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​វិញ​​​​ដោយ​រក្សា​សិទ្ធិ​ប្រើ​នុយ​ក្លេអ៊ែរ​បើ​ខ្លួន​រង​ការ​វាយ​ប្រហារ​ពី​ប្រទេស​ដទៃ​ដែល​មិន​មែន​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ​ ប៉ុន្តែ​គាំទ្រ​ដោយ​រដ្ឋ​​នុយ​ក្លេអ៊ែរ​។ ឧទាហរណ៍ អ៊ុយ​ក្រែន​បាញ់​មីស៊ីល​ចូល​រុស្ស៊ី ហើយ​ត្រូវ​​អាមេរិក​​ប្រកាស​​​គាំទ្រ​​។​

កាល​នោះ រុស្ស៊ី​ក៏​រក្សា​សិទ្ធិ​ប្រើ​នុយ​ក្លេអ៊ែរ​ផង​ដែរ​បើ​ខ្លួន​ទទួល​រង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ផ្គុំ​គ្នា​ដោយ​យន្ត​ហោះ​ចម្បាំង​ហោះ​ងងឹត​មេឃ ឬ​ដោយ​មីស៊ីល​បណ្ដែត​ និង​យន្ត​ហោះ​ដ្រូន​។ វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​រុស្ស៊ី​ចាត់​ទុក​អាវុធ​នុយ​ក្លេអ៊ែរ​ជា​របស់​សម្រាប់​ទប់​ទល់។ ​ការ​ធ្វើ​បច្ចុប្បន្ន​ភាពនយោបាយ​នុយ​ក្លេអ៊ែរ​ថ្ងៃ​នេះ​ដើម្បី​​ជា​ការ​ផ្ដាំ​ទុក​ឱ្យ​ហើយ​ដោយ​ពាក្យ​ពេចន៍​ច្បាស់​ៗ​ថា​បើ​ពួក​បច្ចា​មិត្ត​ហ៊ាន​វាយ​ប្រហារ​រុស្ស៊ី សូម​កុំ​សង្ឃឹម​ថា​រួច​ខ្លួន​ឱ្យ​សោះ​។ ពួក​គេ​នឹង​ទទួល​រង​ការ​វាយ​​បក​វិញ​ជា​មិន​ខាន​។​

​​សព្វ​ថ្ងៃ​នេះ គ្រាន់​តែ​អាមេរិក និង​រុស្ស៊ី​មាន​អាវុធ​នុយ​ក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​លើស​លប់​រហូត​ដល់​៨៨%​នៃ​ពិភព​លោក​។ អាវុធ​ទាំង​នេះ​អាច​បំពាក់​នៅ​លើ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ អាច​ទម្លាក់​ពី​លើ​យន្ត​ហោះ​ ឬ​បំពាក់​នៅ​លើ​នាវា​មុជ​ទឹក​។ សម្រាប់​អាមេរិក​ មាន​តែ​ប្រធានា​ធិបតី​អាមេរិក​ម្នាក់​គត់​អាច​មាន​សិទ្ធិបញ្ជា​ឱ្យ​បាញ់​នុយ​ក្លេអ៊ែរ​ក្នុង​នាម​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​។

ចំណែក​នៅប្រទេស​រុស្ស៊ី​ មាន​តែ​លោក​ពូទីន​ម្នាក់​គត់​​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​រុស្ស៊ី​ដែល​​​មាន​សិទ្ធិ​បញ្ជា​ឱ្យ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែរ​។​​ ​ដំណឹង​ដែល​ថា​លោក​បៃដិន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ម៉ាក​អាត់​តា​ខំ (ATACOMS) ចូល​ទឹក​ដី​រុស្ស៊ី​នោះគេ​អាច​ដឹង​តាម​រយៈ​​​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​សារ​​ព័ត៌​មាន​​ដែល​ដក​ស្រង់​ពី​​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​តែ​ប៉ុណ្ណោះ​។​

ប៉ុន្តែ​គេ​មិន​ទាន់​ស្ដាប់​ឮ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ និង​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ស្ថាប័ន​ជាតិ​ដូច​ជា​ក្រសួង​ការ​ពារ​ជាតិ​ (​មន្ទីរ​បញ្ច​កោណ), ក្រសួង​ការ​បរទេស ឬ​សេត​វិមាន​នៅ​ឡើយ​ទេ​​​។ ​​​ឆ្លើយ​តប​ចំពោះ​​ព័ត៌​មានដែល​ថា​លោក​បៃដិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ ​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ចាប់​ផ្ដើម​ធ្វើ​អត្ថា​ធិប្បាយ​ជា​បណ្ដើរ​ៗ​ហើយ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​កង​ទ័ព​រុស្ស៊ី​កំពុង​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​​ដើម្បី​ចង់​ដឹង​ថា​តើ​អ៊ុយ​ក្រែន​ពិត​ជា​​ហ៊ាន​បាញ់​មីស៊ីល​ទាំង​នោះ​ដែរ​ឬ​ទេ​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ