ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់ ឡើង​លើដំបូល​ផ្ទះ​គ.ប់​ដុំ​ថ្ម និង​ដុំ​ដែកចុះ​​មក​ក្រោម ផ្អើល​ផ្សារ​កណ្តាល​ទី​១

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​បរទេស​ម្នាក់ សង្ស័យ​ប្រើ​ថ្នាំ​លើស​កម្រិត ឡើង​លើដំបូល​ផ្ទះ​រួច​យក​ដុំ​ថ្ម ដុំ​ដែក​គប់​មក​ក្រោម ផ្អើល​អស់កម្លាំង​ប៉ូ​លី​ស នឹង កងរាជអាវុធហត្ថ ។…

រាជធានី​ភ្នំពេញ ៖ បុរស​បរទេស​ម្នាក់ សង្ស័យ​ប្រើ​ថ្នាំ​លើស​កម្រិត ឡើង​លើដំបូល​ផ្ទះ​រួច​យក​ដុំ​ថ្ម ដុំ​ដែក​គប់​មក​ក្រោម ផ្អើល​អស់កម្លាំង​ប៉ូ​លី​ស នឹង កងរាជអាវុធហត្ថ ។

ហេតុការណ៍​នេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥​នឹង​១៥​នាទី ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​២២១E3 ( ជាន់​ទី​៣ ) តាម​ប​ណ្តោ​ត​ផ្លូវ​លេខ ព្រះ​សុ​ី​សុវត្ថិ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មាន​បុរស​បរទេស​ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​គេ រួច​យក​ដុំ​ថ្ម ដុំឥដ្ឋ ដែក​ជាដើម គប់​សំដៅ​ទៅ​កាន់​ប្រជាពលរដ្ឋ កំពុង​នៅ​ខាងក្រោម ។ ទើប​ភ្លាម​ៗ​ប្រជាពលរដ្ឋ ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​សង្កាត់ ដើម្បី​ជួយ​អន្តរាគមន៍ ។

លោក អ៊ុ​ច សា​រុំ ចៅសង្កាត់​ផ្សារ​កណ្តាល​ទី​០១ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​មាន ករណី​ដូច្នេះ​កើតឡើង​លោក​បាន ដឹកនាំ​កម្លាំង​គណ​បញ្ជាការ​ឯកភាព​សង្កាត់​សហការ កម្លាំង​ប៉ុ​ស្តិ៏ នឹង​អធិការ​ខណ្ឌដូនពេញ , កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ រួម​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទើប​បង្ក្រាប​បាន ដោយ​មិន​បង្ក​អោយ​នរណា​រង​របួស​នោះ​ឡើយ ។

ក្រោយ​កើតហេតុ ជន​បង្ក​ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យក​ទៅ​ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ