ជាតិដែកគឺជាមីក្រូសារជាតិដ៏សំខាន់សម្រាប់សុខភាពមនុស្ស។ កង្វះជាតិដែកនឹងបន្ថយចំនួនកោសិកាឈាមក្រហម ដែលបណ្តាលឱ្យមានភាពស្លេកស្លាំង។
ខាងក្រោមនេះជាបន្លែមួយចំនួនដែលសម្បូរជាតិដែក ដែលអ្នកអាចបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
spinach
spinach គឺជាបន្លែស្លឹកពណ៌បៃតងខ្មៅ ដែលមានជាតិដែកច្រើន។ spinach 3 ពែងអាចផ្តល់ជាតិដែកប្រហែល 18mg ។ លើសពីនេះ វាក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត beta-carotene, folate, vitamin C, calcium ។
ប្រូខូលី
ប្រូខូលី ជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន A, C, K, ម៉ាញេស្យូម ប្រូតេអ៊ីន កាល់ស្យូម ក្រូមីញ៉ូម និងកាបូអ៊ីដ្រាត ដែលជួយបង្កើនការស្រូបយកជាតិដែកក្នុងរាងកាយ។ ប្រូខូលី មួយពែងអាចផ្តល់ជាតិដែក 1 មីលីក្រាម។
ខាត់ណា
ខាត់ណាជាបន្លែស្លឹកដែលសម្បូរជាតិដែក។ ខាត់ណា 3 ពែងអាចផ្តល់ជាតិដែក 3.6mg ។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើនទៀត ជាពិសេសកាល់ស្យូម។
ពពួកសណ្តែក
ពពួកសណ្តែកមួយពែងផ្តល់ជាតិដែកច្រើនជាងសាច់គោ 224 ក្រាម។ លើសពីនេះ វាក៏ផ្ទុកនូវជាតិសរសៃ ប៉ូតាស្យូម និងប្រូតេអ៊ីនយ៉ាងច្រើនផងដែរ។
ស្ពៃតឿ
ស្ពៃតឿ មានផ្ទុកវីតាមីន A ច្រើន។ ស្ពៃតឿមួយពែងអាចផ្តល់ជាតិដែក 1.8 មីលីក្រាម។
ទំពាំងបារាំង
ទំពាំងបារាំង 100 ក្រាមអាចផ្តល់ជាតិដែកប្រហែល 2.1mg ។ លើសពីនេះ បន្លែនេះក៏មានផ្ទុកនូវវីតាមីន A, C, K កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនផងដែរ៕
ចែករំលែកព័តមាននេះ