ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែសួតផង ! ពលរដ្ឋទីក្រុងបាងកកត្រូវដកដង្ហើមជាមួយខ្យល់ពុលលើសកម្រិត !

1 អាទិត្យ មុន

ថៃ ៖ ឆ្នាំ​២០២៤ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ឡើយ អោយ​តែ​ដល់​ពេល​ដែល​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ចុងឆ្នាំ ចាប់ពី​ខែតុលា ដល់​ខែមករា គឺជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​រដូវ​ខ្យល់ពុល​នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស គឺ​ទីក្រុង​បាងកក​ដែល​តែងតែ​ត្រូវ​បាន​គ្របដណ្តប់…

ថៃ ៖ ឆ្នាំ​២០២៤ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ឡើយ អោយ​តែ​ដល់​ពេល​ដែល​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ចុងឆ្នាំ ចាប់ពី​ខែតុលា ដល់​ខែមករា គឺជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​រដូវ​ខ្យល់ពុល​នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស គឺ​ទីក្រុង​បាងកក​ដែល​តែងតែ​ត្រូវ​បាន​គ្របដណ្តប់ ដោយ​ភាព​អាប់អួរ​នៃ​ខ្យល់ពុល​ពោរពេញ​ទៅ​ដោយ​កម្ទេចធូលី PM 2.5 ដោយ​ថ្ងៃ​ខ្លះ​ឡើង​លើស​ពី​កម្រិត​សុវត្ថិភាព ថ្ងៃ​ខ្លះ​ឈាន​ដល់​កម្រិត​ព្រមាន ហើយ​មាន​ថ្ងៃមួយ​នោះ​បាន​ធ្វើ​ថៃ​ក្លាយជា​កន្លែង ដែល​មាន​ខ្យល់ពុល​អាក្រក់​បំផុត លើ​លោក​ថែម​ទៀត​ផង ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ប្រ​ភ​ពី​សារព័ត៌មាន​ថៃ The Nation និង PBS World បាន​ប្រកាស​ថា គុណភាព​ខ្យល់​ក្នុង​រាជធានី​បាងកក និង​ខេត្ត​៧​ផ្សេង បាន​ធ្លាក់​ចេញពី​ពណ៌​បៃតង មក​ជា​ពណ៌​ទឹកក្រូច​ជាមួយនឹង​កម្ទេច​ភាគល្អិត PM 2.5 បាន ឡើង​ដល់​ទៅ​ជាង​៥៤ μg/m3 (​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​នៃ​ខ្យល់​) ហើយ​ស្ថានភាព​នេះ ក្រសួងសុខាភិបាល​ថៃ​បាន​អំពាវនាវ​នាវ​ឱ្យ​ប្រជាជន​ថៃ​ត្រូវ​ពាក់​ម៉ាស់​នៅ​ពេល​ពួក​គេ​ចេញ​ក្រៅ ខណៈ​ដែល​អ្នកឯកទេស​ផ្នែក​បរិស្ថាន​បាន​ព្រមាន​ថា ការ​បំពុលបរិយាកាស​កាន់តែ​គ្រោះថ្នាក់​នឹង​បន្ត​អូស​បន្លាយ​នៅ​គ្រប់​តំបន់​ធំ​ៗ​ទូ​ទាំង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា​ឯណោះ ។

មជ្ឈមណ្ឌល​ទំនាក់ទំនង​ដោះស្រាយ​បញ្ហា​ការ​បំពុលបរិយាកាស​របស់​ថៃ បាន​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដោយ​គិត​ត្រឹម​ម៉ោង​១២:០០​រសៀល ថ្ងៃ​ទី​១២​វិច្ឆិកា​ថា កម្រិត PM2.5 ត្រូវ​បាន​គេ​រក​ឃើញ​ថា លើស​ពី​ស្តង់ដារ​សុវត្ថិភាព នៅ​ក្នុង​ទីក្រុង​បាងកក , ខេត្ត​ខេត្ត​ណ​ន​ថា​ប៊ូ​រី​, ខេត្ត ខេត្ត​សា​មុត​សា​ខន​, ខេត្ត ខេត្ត​សា​មុត​ប្រាក់​ខន​, ខេត្ត​ណា​ន​, ខេត្ត​ពិចិត្រ​, ខេត្ត​សា​រ៉ា​ប៊ូ​រី​, ខេត្ត ខេត្ត​កាចា​ណា​ន​ប៊ូ​រី និង ខេត្ត​អ៊ូ​បុ​ន​រា​ចា​ថា​នី ដោយ​តំបន់​កណ្តាល និង​ខាងលិច​ប្រទេស PM2.5 បាន​ហក់​ឡើង​ដល់​ទៅ ៤៦.១​មីក្រូ​ក្រាម​/​ម៉ែត្រគូប​ខ្យល់ ។ ហើយ​រឿង​ដែល​កាន់តែ​គ្រោះថ្នាក់​នោះ ស្ថានីយ​វាស់វែង​របស់​រដ្ឋបាល​ក្រុង​បាងកក ពិនិត្យ​ឃើញ​ថា នៅ​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជុំវិញ PM2.5 ៥២.៨ មីក្រូ​ក្រាម​/​ម៉ែត្រគូប ។

ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ខ្យល់ពុល​បែប​នេះ អ្នកឯកទេស​ផ្នែក​ផ្លូវដង្ហើម​បាន​ផ្តល់​ដំបូន្មាន​សុខភាព​ដែល​ប្រជាជន​ថៃ​គួរតែ​អនុវត្ត​មិន​ថា សាធារណជន​ទូទៅ​ក៏​ដូច​ជា អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្រាប់​នោះ​ទេ​ត្រូវ​តែ​កាត់​បន្ថយ​សកម្មភាព​ខាងក្រៅ ឬ​បើ​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស់​ការពារ ខ្យល់ពុល និង​ត្រូវ​យកចិត្តទុកដាក់​តាមដាន​សុខភាព រក​មើល​រោគ​សញ្ញា​មិនធម្មតា ដូច​ជា ក្អក ពិបាក​ដកដង្ហើម និង​ក្រហាយ​ភ្នែក ហើយ​ប្រសិនបើ​មាន​អាកា​រៈ​មិន​ស្រួល​ណាមួយ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​បញ្ជៀ​ស​ហានិភ័យ ។

កម្ទេច PM2.5 ដែល​ជា​ទម្រង់​នៃ​ការ​បំពុលបរិយាកាស​ដ៏​គ្រោះថ្នាក់​បំផុត ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​យ៉ាង​ហោច​ណាស់ ដល់​ខែមករា ឆ្នាំ​២០២៥ ដែល​ស្ថិត​ក្នុង​កំឡុង​ពេល​នៃ​រដូវ​ខ្យល់ពុល​ប្រចាំឆ្នាំ​របស់​ថៃ ។ PM2.5 គឺជា​ភាគល្អិត​ដែល​មាន​អង្កត់ផ្ចិត 2.5 មីក្រូ​ម៉ែត្រ ឬ​តូច​ជាង​នេះ ហើយ​អាច​ធ្វើ​ដំណើរ​ចូល​ជ្រៅ​ទៅ​ក្នុង​សួត និង​បង្ក​ជា​ជំងឺ​បេះដូង សរសៃឈាម ផ្លូវដង្ហើម ព្រមទាំង​មហារីក​ផង​ដែរ ។ ប្រទេស​ថៃ​ដាក់​កម្រិត​សុវត្ថិភាព PM2.5 នៅ​កម្រិត​២៥​មីក្រូ​ក្រាម ក្នុង​មួយ​ម៉ែត្រគូប​នៃ​ខ្យល់​ក្នុង​រយៈពេល​២៤​ម៉ោង ។

ទោះជា​យ៉ាងណា​ក៏​ដោយ អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា ការ​ប៉ះពាល់​ជា​មធ្យម​រយៈពេល​២៤​ម៉ោង​មិន​គួរ​លើស​ពី​១៥​មីក្រូ​ក្រាម ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់​ឡើយ ។ ប៉ុន្តែ​ដូច​យើង​ឃើញ​ហើយ នៅ​ថ្ងៃ​១២ វិច្ឆិកា​នេះ ក្នុង​ទីក្រុង​បាងកក និង​តំបន់​ជា​ច្រើន​ត្រូវ​បាន​វាស់​ឃើញ​ថា PM2.5 បាន​ហក់​ឡើង​កៀក​នឹង​៦០​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់ ដែល​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ពណ៌​ទឹកក្រូច ចន្លោះ​ពី​៣៧.៦ ទៅ ៧៥​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់ ហើយ​បើ​ឡើង​លើស​ពី​នេះ​នឹង​ឈាន​ដល់​ចំណុច​ក្រហម ៕

កែសម្រួលដោយ