រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ដែលទូរស័ព្ទទៅរំខានសម្តេច ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីឈ្លើ.យ និងមិនសមរម្យដែលសម្តេចហៅថា ជាក្មេងពាល ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានទម្លាយសំឡេងទាំងស្រុង ទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើ.យចំពោះសម្តេច ហើយសម្តេចហៅថា ជាក្មេងពាល ។
សមាជិកក្រុមប្រឆាំងរូបនេះបានដាក់រហ័សនាមខ្លួនឯងថា «Beysach Prosecutor» ។
យោងតាមរយៈការទម្លាយសំឡេងលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លា.ប់កូនប្រុសច្បងរបស់ខ្ញុំ១០ វិច្ឆិកា ១៩៧៦ក៏ដោយ តែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន ។
គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ ដើម្បីបង្ហាញថា ពួកក្មេងពាលដែលបម្រើឲ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង» ៕
ចែករំលែកព័តមាននេះ