សារជាតិថៃឬសៀម
(បទពាក្យប្រាំពីរ)
-ថៃជាតិស្លូតបូតសៀមយង់ឃ្នង អាក្រក់កន្លងសែនគម្រក់
ពិសេសអាប់ភីស៊ីតនាយក រដ្ឋមន្ត្រីងក់ងុយមីងមាំង ។
-ឡប់ៗឡេឡឺហាក់ពុលផ្សិត ចរិតចរិយាប្រៀបមោហ៍បាំង
តតេះតតះស្មារតីភាំង ឡប់ៗតែតាំងថាខ្លួនគ្រាន់ ។
-តាមតែខ្សែញាក់កន្ត្រាក់រេ ដៃជើងផស់គេញ័រដូចស្កន់
ស្ទើរងាប់ស្ទើររស់ប្រឹងបំភាន់ ដកស្លាបនិងជាន់ដោយអាវលឿង ។
-វង្វេងវង្វាន់ច្រឡំទិស ធ្វើភ្នែកភ្លឹះៗឫកបែបសឿង
ច្រងេងច្រងាងតាមអាវលឿង រករឿងឈ្លានពានកម្ពុជា ។
-នយោបាយការទូតភូតមិនស្វាង អួតអាងចាក់កាប់ចិត្តជាមារ
កុហកសាកលសាសន៍នានា មុខជាមានពារវេរាកម្ម ។
-ជិតអស់អំនួតក្អួតលែងចេញ ហាមាត់ធ្មេញស្ញេញខ្មែរសូមផ្តាំ
អន្តរជាតិកត់ចំណាំ ពិសពុលសាំញ៉ាំសៀមមួយក្តាប់ ។
-ច្បាប់អន្តរជាតិខ្មែរគោរព តែសៀមជាធ្មប់ហៅសែនយ៉ាប់
បើនៅតែរឹងមិនព្រមត្រាប់ ពិតច្បាប់ជាធំមិនយោគយល់ ៕
និពន្ធដោយលោក អំ ផល្លា
និវត្តជននៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ