ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដោយ​មានការ​សហការ​ពី​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​ទី​៣ និង​មេ​ភូមិ​ព្រៃ​ទា​១ បាន​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​នៅ​ទីតាំង​ល្បែង​ណេ​ត គ្មាន​ស្លាក​យីហោ​មួយ​កន្លែង និង​ផ្ទះ​ជួល​មួយ​កន្លែង​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដោយ​មានការ​សហការ​ពី​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​ទី​៣ និង​មេ​ភូមិ​ព្រៃ​ទា​១ បាន​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​នៅ​ទីតាំង​ល្បែង​ណេ​ត គ្មាន​ស្លាក​យីហោ​មួយ​កន្លែង និង​ផ្ទះ​ជួល​មួយ​កន្លែង​។ ខណៈនោះ​បាន​ធ្វើតេស្ត​ទឹកនោម​អ្នក​ស្នាក់​នៅ​ទីនោះ រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ រក្សា​ទុក​គ្រឿងញៀន ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បាន​ចំនួន​៦​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន ផង​ដែរ ។

ការ​ឃាត់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​ចំណុច​ទីតាំង​ល្បែង​ណេ​ត​មួយ​កន្លែង ខាងក្រោយ​ផ្សារ​ព្រៃ​ទា និង​ផ្ទះ​ជួល​មួយ​កន្លែង​ទៀត នៅ​ជិត​ផ្សារ​ព្រៃ​ទា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មហាជន​រាយការណ៍​មក​ថា សង្ស័យ​ថា ទីតាំង​ខាងលើ​មាន​ប្រព្រឹត្ត​បទល្មើស កម្លាំង​ក៏​បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ ដោយ​បាន ចុះ​ទៅ​ទីតាំង​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ព្រៃ​ទា​១ ។ ខណៈនោះ​បានឃើញ​ចំហរទ្វារ​តែ​មួយ​សន្លឹក​ប៉ុណ្ណោះ លុះ​ពេល​ចូល​ទៅ ទើប​ដឹង​ថា ជាទី​តាំង​ល្បែង​អ៊ី​ធើ​ណេ​ត ហើយ​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់ កំពុង​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ ។

នគរបាល​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្លាំង​នគរបាល​ក៏​សួរនាំ​ហើយ​ពួក​គេ​ប្រាប់​ថា អ្នក​បើក​ល្បែង​ខាងលើ​នោះ ឈ្មោះ​ម៉ា​ប់ ជា​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​ឈ្មោះ​នេះ ក៏​មាន​បើក​ទីតាំង​មួយ​ផ្សេង​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣​ដែរ ។ បន្ទាប់​មក កម្លាំង​នគរបាល ក៏​បាន​ធ្វើតេស្ត​ទឹកនោម ហើយ​បាន​រក​ឃើញ​បុរស​មាន​សារធាតុ​ញៀន រួច​ក៏​ឃាត់ខ្លួន ចំណែក ស្ត្រី​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ព្រោះ​អត់​មាន​សារធាតុ​ញៀន​ឡើយ ។

នគរបាល​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ទោះបី​បែប​ណា សមត្ថកិច្ច មិន​បាន​បិទ​ទីតាំង​នោះ​ទេ គឺ​ឃាត់ខ្លួន​តែ​បុរស​អ្នក​មើល​ការ​ខុស​ត្រូវ​ម្នាក់ ដែល​មាន​សារធាតុ​ញៀន​ប៉ុណ្ណោះ បន្ទាប់​មក បាន​បន្ត​ទៅ​ត្រួតពិនិត្យ​ផ្ទះ​ជួល​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ជិត​ផ្សារ​ព្រៃ​ទា ក្នុងភូមិ​ព្រៃ​ទា​១ នោះ​ដែរ ។ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​៥​នាក់​ទៀត ដែល​ជាប់​ពាក់​ពន្ធ​នឹង​ការ​រក្សា​ទុក​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ និង​ក​សា​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ