ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ត្របែក ជួយកាត់​​​បន្ថយជំងឺមហារីក និងទឹក​នោមផ្អែម ​ព្រមទាំង​អាកា​រៈ​ជំងឺ​ផ្សេងៗទៀត​​បាន​យ៉ាង​ប្រសើរ​

18 ម៉ោង មុន

​ថ្ងៃនេះ Health នឹង​នាំ​ប្រិយមិត្ត អោយដឹងពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ទាំង ១២ របស់​ផ្លែ​ត្របែក​។​ ១-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ ​ផ្លែ​ត្របែក​មាន​ផ្ទុក វីតាមីន…

​ថ្ងៃនេះ Health នឹង​នាំ​ប្រិយមិត្ត អោយដឹងពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ទាំង ១២ របស់​ផ្លែ​ត្របែក​។​

១-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​

​ផ្លែ​ត្របែក​មាន​ផ្ទុក វីតាមីន C បួន​ដង លើ​ពី​ផ្លែឈើ​ធម្មតា​។ វា​ជួយ​បង្កើន​អារម្មណ៍​ផ្ចង់ និង ពង្រឹង​សារពាង្គកាយ ព្រមទាំង​ការពារ និង បង្ការ​ពី​វីរុស​ផ្សេងៗ ទៀតផង​។​

២-​កាត់បន្ថយ​ហានិភ័យ​នៃ ជម្ងឺមហារីក​

Lycopene, quercetin, Vitamin C និង polyphenols ជា​ពពួក អាហារ​ផ្លែឈើ ដែលមាន​ប្រ​យោ​ជ៍​សំរាប់​សុខភាព ក្នុងការ​កា​ពារ​វីរុស​ផ្សេងៗ​ដែល​បណ្តាលអោយមាន​ជម្ងឺមហារីក ។ ហើយ​បើ​យោងតាម​ការស្រាវជ្រាវ ផ្លែ​ត្របែក វា​ជា​ផ្លែឈើ​ម្យ៉ាង ដែល​ជួយ​ការពារ​អ្នក ក្នុងការ​កាត់បន្ថយ​នៃ ការរីកលូតលាស់ នៃ​ពពួក​កោសិកា​មហារីក និង ជួយ បង្រួម​នៃ​ក្រពេញ របស់​កោសិកា​ដែលមាន​មហារីក ។​

៣-​កាត់បន្ថយ​ជម្ងឺ​ទឹកនោមផ្អែម​

​យោងទៅលើ​សមាសធាតុ គ្រប់គ្រាន់ នៃ​សារជាតិ​fibre និង ប្រភេទ​នៃ សមាសធាតុ យ៉ាង​តិចតួច ក្នុងការ​បង្កើន កម្រិត​ជាតិ​ស្ករ ក្នុង​សរសៃឈាម (glycermic index)​។ ផ្លែ​ត្របែក ជួយ​ជួសជុល កោសិការ​តំរង់​នោម ខណៈពេល នៃ​សមាសធាតុ​នៃ​ជាតិ​ស្ករ ត្រូវបាន​កាត់បន្ថយ ហើយ​រួមទាំង សមា​ធាតុ fiber ដែល​ផ្ទុក​ក្នុង ផ្លែ​ត្របែក ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ឈាម អោយបាន​ល្អប្រសើរ​។​

៤-​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​នៃ​បេះដូង​

​វា​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង ប៉ូ​តា​ស្យូ​ម និង សូ​ដ្យូ​ម នៅក្នុង​សារពាង្គកាយ ហើយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ដំណើរការ​ជា​ប្រក្រតី លើសពីនេះទៅទៀត ជួយ​បង្កើន​នៅ​កម្រិត ជាតិ កូ​លេ​ស្តេ​រ៉ូ​ល បានល្អ​ប្រសើរ​ទៀតផង​។​

៥-​ជួយ​សំរួល​ដល់​ការ​ទល់លាមក​

​វា​ស្ថិត​ក្នុងចំណោម​ផ្លែឈើ​មួយ​ដែលជា​ប្រភេទ​អាហារ​សំបូរ​ទៅដោយ​សារជាតិ fibre បើ​ប្រៀបធៀប​ទៅនឹង​ផ្លែឈើ​ដទៃទៀត ហើយ​គ្រាន់តែ​ផ្លែ​ត្របែក​មួយ​ផ្លែ​វា​មាន សារធាតុ fiber ១២ ភាគរយ ដែល​អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​ប្រចាំថ្ងៃ ។ ផ្លែ​ត្របែក​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ក្នុងការ​រំលាយ​អាហារ​ផងដែរ​។​

៦-​ជំនួយ​ដល់​ភ្នែក​

​យោងទៅលើ​វត្តមាន​របស់​វីតាមីន “A” ដែលមាន​នៅក្នុង​ផ្លែ​ត្របែក ជួយ​កាត់បន្ថយ​ការ​ស្រវាំងភ្នែក និង ភ្នែក​ឡើងបាយ បើទោះបីជា​វា​មិន សូវ​សម្បូរ​វីតាមីន “A” ដូច​ការ៉ុត​ក៏ដោយ​វា​នៅតែ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជីវជាតិ​។​

៧-​អំឡុងពេល​មាន​ទំងន់​

​ផ្លែ​ត្របែក​វា​មាន​ផ្ទុក​ប្រភេទ​អាស៊ីត Folic ឬ វីតាមីន B-9 ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​វា​ជា​ចាំបាច់ ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រព័ន្ធ​សរសៃប្រសាទ​ទារក និង ការពារ​ពី​ការ​រាលដាល នៃ​ការកកើត​ថ្មី នៃ​ជម្ងឺ​ស​សៃ​ប្រសាទ ។​

៨-​ជួយ​ការពារ​ការឈឺ​ធ្មេញ​

​ត្របែក​ជួយ​ការពារ ពពួក​បាក់តេរី​ដែល​ធ្វើ​ឲ្យ​រលាក និង បំ​ផ្លិត​បំផ្លាញ​អញ្ចាញធ្មេញ ។​

៩-​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ស្ត្រេ​ស​

​បន្ទាប់ពី​ធ្វើការ​ហត់នឿយ​ពេញ​មួយថ្ងៃ រាងកាយ​យើង​នឹងមាន​ភាព​នឿយហត់ ដូច្នេះហើយ រាងកាយ និង សារពាង្គកាយ ត្រូវការ​សំរាក និង លំហែកាយ​ខ្លះ ដោយ​ផល​នេះហើយ ផ្លែ​ត្របែក​មាន​អ្វីដែល​សារពាង្គកាយ​យើង​ត្រូវការ ។ វា​ជួយ​បង្កើន​ឲ្យ​មាន​ថាមពល​ល្អ និង មិន​ងាយ​អោយ​កើត​ជំងឺស្ត្រេស ។​

១០-​ជំនួយ​ដល់​ខួរក្បាល​
​វា​មាន​ផ្ទុក​ទៅដោយ​វីតាមីន B2 និង វីតាមីន B6 ដែល​គេ​ទទួលស្គាល់ថា មាន​សារជាតិ វីតាមីន ដែលមាន នៅក្នុង​សាច់ និង ជាពិសេស​វា ជួយ​បង្កើន​ចលនា ចង្វាក់​ឈាម​ទៅកាន់ ខួរក្បាល​បានល្អ​ប្រសើរ ។​

១១-ជួយ​សម្រក់​ទម្ងន់​

​ក្រៅពី​ទទួលបាន​នូវ​សារជាតិ​ប្រ​តេ​អ៊ី​ន វីតាមីន និង Fiber ផ្លែ​ត្របែក​បាន​សម្រួល​ដល់​ការ បញ្ចុះទម្ងន់ របស់​អ្នក ដោយ​ការ ដុត​រំលាយ​សារធាតុ​ខ្លាញ់ ក្នុង​សារពាង្គកាយ​របស់​អ្នក​ថែមទៀត​ផងដែរ ។​

១២-កាត់បន្ថយ ក្អក និង ផ្តាស​សាយ​

​ផ្លែ​ត្របែក វា​ជា​ពពួក​អាហារ​ផ្លែឈើ​ក្នុងចំណោម​ផ្លែឈើ​ដ៏ទៃទៀត ដែលមាន​បរិមាណ វីតាមីន C ខ្ពស់ និង កម្រិត​សារជាតិ​ដែក​ច្រើន​។ សារជាតិ​ទាំងពីរ​នេះហើយ ដែល​អាច​ការពារ ពី​ជំងឺ​ផ្តាស​សាយ និង ការឆ្លង នៃ​វីរុស​ផ្សេងៗ ។ ទឹក​ផ្លែ​ត្របែក ឬ យក​ស្លឹក​វា​ទៅ​ស្ងោរ យក​ទឹក​ញាំ វា​មាន​អត្ថប្រយោជន៍​ណាស់ ក្នុង​ការជួយ​ឲ្យ បាន​ធូរស្រាល ពី​ការ​ក្អក និង ផ្តាស​សាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ