ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ២​ស​ប្តា​ហ៍​​​សមត្ថកិច្ច​បង្ក្រាប​ករណី​ល្បែងស៊ីសង​បាន​១៩​ករណី

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ​តុលា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ករណី​ល្បែងស៊ីសង​នៅ​ទូ​ទាំង​ប្រទេស មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ​តុលា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ករណី​ល្បែងស៊ីសង​នៅ​ទូ​ទាំង​ប្រទេស មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​គឺ​មាន​១៩​ករណី បើ​ធៀប​នឹង​២​ស​ប្តា​ហ៍​កន្លង​មក​ដែល​មាន​១០​ករណី​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

ទោះបី​មានការ​កើនឡើង​៩​ករណី ប៉ុន្តែ​បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ នៅ​ថ្ងៃ​ទី​៥ ​ខែវិច្ឆិកា ឆ្នាំ​២០១៤ ​ថា ​ចំនួន​នេះ​បន្ត​ស្ថិត​ក្នុង​អត្រា​តិចតួច ខណៈ​មូលដ្ឋាន​កើត​មាន​ករណី​នេះ រួម​មាន​ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ត្បូងឃ្មុំ កំពត កណ្តាល សៀមរាប និង​រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​បាន​អនុវត្ត​ទាំង​វិធានការ​អប់រំណែនាំធ្វើ​កិច្ច​បញ្ឈប់ និង​បញ្ជូន​ទៅ​តុលាការ​ ។

លោក​បណ្ឌិត​បន្ថែម​ថា​៖ «​លទ្ធផល​នេះ​បង្ហាញ​ច្បាស់​ថា អាជ្ញាធរ​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ពិតជា​សកម្ម​ក្នុង​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ហើយ​ប្រជាពលរដ្ឋ​ចូល​ចិត្ត​លេងល្បែង​ស៊ីសង​ក៏​មានការ​យល់​ដឹង​ច្រើន ខ្លះ​ក៏​មានការ​ខ្លាចរអា​វិធានការ​សមត្ថកិច្ច ស្រប​ពេល​ពលរដ្ឋ​នៅ​មូលដ្ឋាន រួម​ទាំង​អ្នក​សារព័ត៌មាន ក៏​ចូលរួម​ផ្ដល់​ដំណឹង និង​រាយការណ៍​មក​សមត្ថកិច្ច​»​។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដោយ​ក្នុង​ចំណុច​ទី​២ នៃ​គោលនយោបាយ​នោះ បាន​រំលេច​នូវ​លក្ខណសម្បត្តិ​នៃ​ការ​គ្មាន​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។ គោលនយោបាយ​នេះ ក៏​មាន​គោលដៅ​ជំរុញ​បំផុស​ចលនា​អប់រំ​មហាជន​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ