ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​តាក់ស៊ី​បុ.ក​.រះ​គោ​យន្ត​កន្ត្រៃ​​និង​ម៉ូតូ​០២​គ្រឿង​ ស្លា.ប់​មនុស្ស០៣ និងរបួស​០៦​នាក់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់ រីឯ​ចំនួន​០៦​នាក់​ទៀត ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​០៣​អង្គ​ផង ​បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​រវាង​រថយន្ត​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣…

ខេត្តបាត់ដំបង​ ៖  យ៉ាង​ហោច​ណាស់​ មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់ រីឯ​ចំនួន​០៦​នាក់​ទៀត ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន​០៣​អង្គ​ផង ​បាន​រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​រវាង​រថយន្ត​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ វិច្ឆិកា​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។

​យោង​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​ទាំង​០៣​នាក់​ដែល​ស្លាប់ ១-​ឈ្មោះ រ៊ើ​ន ចាន់​រី ភេទស្រី​ អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ សុខ លី​លី ភេទស្រី​ អាយុ​១៨​ឆ្នាំ ជិះ​ម៉ូតូ (​ពីរ​នាក់​ម្ដាយកូន​ស្លាប់​) និង​៣-​ឈ្មោះ ឆាន់ រ៉ា​វី ភេទប្រុស ​អាយុ​២០​ឆ្នាំ ជិះ​ម៉ូតូ (​ស្លាប់​) ​។  ដោយឡែក ​អ្នក​របួសធ្ងន់ និង​ស្រាល​​មាន​ចំនួន​៦​នាក់ ក្នុង​នោះ ​មាន​ព្រះសង្ឃ​ចំនួន​០៣​អង្គ ជិះ​រថយន្ត​តាក់ស៊ី ម៉ាក​ស៊ី​ណា​ ព​ណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BT-3122 អ្នកបើកបរ​រត់គេច​ខ្លួន ក្រោយ​ពេល​ជួប​គ្រោះថ្នាក់​ ។

​បើ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា  រថយន្ត​តាក់ស៊ី​នោះ បាន​ធ្វើ​ដំណើ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​គោលដៅ​ពី​ទិស​ខាងកើត​ទៅ​ខាងលិច​ ។  ពេល​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​ឆ្លងកាត់​ផង ក៏​ទើប​ប្រទះ​នឹង​គោ​យន្ត​កន្ត្រៃ​ដែល​កំពុង​បើក​ឆ្លងកាត់ ក៏​ជ្រុល​បុក​គោ​យន្ត រួច​ជ្រុល​ទៅ​បុក​រះ​អ្នក​ជិះ​ម៉ូតូ​០២​គ្រឿង​ទៀត​នៅ​ខាង​មុខ ធ្វើ​អ្នក​ជិះ​ម៉ូតូ​ទាំង​០២​គ្រឿង​ចំនូ​ន​០៣​នាក់​ស្លាប់ ។ រីឯ​រថយន្ត​តាក់ស៊ី​ក៏​ក្រឡាប់ ហើយ​គេ​ឃើញ​មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​នោះ លូន​ចេញ​ក្រៅ​មាន​ទាំង​ព្រះសង្ឃ​ចំនួន​០៣​ផង រីឯ​អ្នកបើកបរ​រថយន្ត​ដាក់​មេ​ប្រូច​បាត់ ​។

​ប្រធាន​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក លោក ចាន់​សុធី បាន​ប្រាប់​ថា បើ​តាម​ការ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ កំហុស​ភាគច្រើន​បង្ក​ឡើង​ដោយ​ភាគី​គោ​យន្ត​កន្ត្រៃ ដែល​បើក​ឆ្លងកាត់​ផ្លូវជាតិ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​មើល​ឆ្វេង​ស្ដាំ​មុន​ពេល​បើក​ឡើង ឬ​បើក​ឆ្លងកាត់​ផ្លូវជាតិ​ ។ 

យ៉ាងណា ពេល​នេះ ​មន្ត្រី​ការិយាល័យ​ជំនាញ បាន​ធ្វើការ​វាស់វែង និង​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ