ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសចិនបង្កើនការទិញផ្លែស្លា នៅក្នុងចំនួនទ្វេដងពីប្រទេសវៀតណាម

3 អាទិត្យ មុន

ប្រទេសចិន ៖ ប្រទេសចិនបានបង្កើនការនាំចូលផ្លែស្លាពីប្រទេសវៀតណាមក្នុងចំនួនទ្វេដងរហូតដល់ ២៧.៣លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ដោយស្វែងរកការប៉ះប៉ូវលើការធ្លាក់ចុះយ៉ាងខ្លាំង នៃការផ្គត់ផ្គង់ក្នុងស្រុកបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី៣០…

0:00
0:00

ប្រទេសចិន ៖ ប្រទេសចិនបានបង្កើនការនាំចូលផ្លែស្លាពីប្រទេសវៀតណាមក្នុងចំនួនទ្វេដងរហូតដល់ ២៧.៣លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ដោយស្វែងរកការប៉ះប៉ូវលើការធ្លាក់ចុះយ៉ាងខ្លាំង នៃការផ្គត់ផ្គង់ក្នុងស្រុកបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ។ នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ចំនួននៃការនាំចូលរបស់ប្រទេសចិនស្មើនឹង ៩៤% នៃការនាំចេញសរុបរបស់ប្រទេសវៀតណាម ពោលនៅក្នុងតម្លៃ ២៩លានដុល្លារ ខណៈអ្នកទិញផ្សេងទៀតរួមមានសហរដ្ឋ អាមេរិក ប្រទេសថៃ និងនេប៉ាល់។

កត្តាជម្រុញឱ្យមានការបង្កើនការនាំចូលទ្វេដងពីប្រទេសចិន ដោយសារខេត្តដែនកោះហៃណាន (Haian) ដែលជាកន្លែងដាំដុះស្លាជាង ៩០% របស់ប្រទេសចិន បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយព្យុះ។ ដូច្នេះប្រទេសចិនត្រូវស្វែងរកប្រភពបន្ថែមទៀតពីប្រទេសផ្សេងទៀតដូចជា វៀតណាម និងឥណ្ឌូណេស៊ី។ ជំងឺលើដំណាំស្លាក៏បានកាត់បន្ថយការទិន្នផលរបស់ប្រទេសចិនផងដែរ ដោយបានជំរុញឱ្យតម្លៃឡើងខ្ពស់បំផុត ៦.៣២ដុល្លារអាមេរិកក្នុងចំនួន០.៦គីឡូក្រាម កាលពីដើមខែនេះ ពោលកើនឡើង៦ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦។

តម្លៃផ្លែស្លាក្នុងប្រទេសវៀតណាមឆ្នាំនេះ ក៏បានឡើងថ្លៃផងដែរ ដោយពេលខ្លះឡើងដល់ជិត៤ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ប៉ុន្តែថ្មីៗនេះបានធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹមជិត២ដុល្លារប៉ុណ្ណោះ។

ផ្លែសា្លត្រូវបានប្រើប្រាស់សម្រាប់ផលិតស្ករគ្រាប់។ ផ្លែស្លាក៏ជាផ្នែកមួយនៃឱសថបុរាណចិនផងដែរ ដោយវាមានផ្ទុកសារធាតុ Arecoline ហើយត្រូវបានគេជឿថាអាចជួយធ្វើឱ្យពោះវៀនដំណើរការល្អប្រសើរឡើង ឬជួយនរណាម្នាក់ឱ្យមានអារម្មណ៍រសាយពីភាពតានតឹង៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ