ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហស្ថាបនិកក្រុមហ៊ុនមេកម្មវិធី TikTok ក្លាយជាអ្នកមានបំផុតរបស់ប្រទេសចិន

2 អាទិត្យ មុន

ប្រទេសចិន ៖ ភាពល្បីល្បាញទូទាំងពិភពលោករបស់ TikTok បានធ្វើឱ្យសហស្ថាបនិកក្រុមហ៊ុនមេរបស់កម្មវីធីវីដេអូកម្សាន្តមួយនេះគឺ ByteDance ក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិន។ ហើយយោងតាមបញ្ជីពីវិទ្យាស្ថានស្រាវជ្រាវចិន Hurun កាលពីថ្មីៗនេះបានបង្ហាញថា…

ប្រទេសចិន ៖ ភាពល្បីល្បាញទូទាំងពិភពលោករបស់ TikTok បានធ្វើឱ្យសហស្ថាបនិកក្រុមហ៊ុនមេរបស់កម្មវីធីវីដេអូកម្សាន្តមួយនេះគឺ ByteDance ក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសចិន។ ហើយយោងតាមបញ្ជីពីវិទ្យាស្ថានស្រាវជ្រាវចិន Hurun កាលពីថ្មីៗនេះបានបង្ហាញថា លោក Zhang Yiming ឥឡូវនេះទ្រព្យសម្បត្តិកើនដល់ ៤៩.៣ពាន់លាមដុល្លារ ពោលកើនឡើងដល់ ៤៣% បើធៀបនឹងឆ្នាំ ២០២៣។

លោក Zhang Yiming វ័យ៤១ឆ្នាំ បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន ByteDance ចាប់តាំងពីឆ្នាំ ២០២១ ប៉ុន្តែលោកមានភាគហ៊ុនប្រហែល ២០% នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតខ្នាតយក្សរបស់ប្រទេសចិនមួយនេះ។ TikTok ក្រោមការគ្រប់គ្រង ByteDance បានក្លាយជាកម្មវិធីផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយលើពិភពលោក ទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក អំពីទំនាក់ទំនងកម្មវិធីមួយនេះជាមួយរដ្ឋាភិបាលចិនយ៉ាងណាក៏ដោយ ខណៈទាំង ByteDance និង TikTok ទទូចម្តងហើយម្តងទៀតថា ពួកគេជាក្រុមហ៊ុនឯករាជ្យមិនស្ថិតក្រោមការគ្រប់គ្រងពីរដ្ឋាភិបាលចិននោះទេ។ ដ្បិតសហរដ្ឋអាមេរិកមានបំណងបិទកម្មវិធិ TikTok នៅខែមករា ឆ្នាំក្រោយ លុះត្រាតែ ByteDance លក់សិទ្ធគ្រប់គ្រងកម្មវិធិនេះ។

ទោះបីជាប្រឈមមុខនឹងសម្ពាធខ្លាំងនៅអាមេរិកក៏ដោយ ក៏ប្រាក់ចំណេញសកលរបស់ ByteDance បានកើនឡើង ៦០% កាលពីឆ្នាំមុន ដែលជំរុញឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Zhang Yiming ក៏កើនឡើងដូចគ្នា។ ទិន្នន័យក្រុមហ៊ុន Hurun បានអះអាងថា លោក Zhang Yiming គឺជាមហាសេដ្ឋីកំពូលរបស់វប្រទេសចិនថ្មីទី ១៨ នៅក្នុងរយៈពេលត្រឹមតែ២៦ឆ្នាំចុងក្រោយ។

ByteDance គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតរបស់ចិនមានទីស្នាក់ការកណ្តាលនៅតំបន់ហៃឌៀន (Haidian) ទីក្រុងប៉េកាំង បង្កើតឡើងដោយលោក Zhang Yiming និងលោក Liang Rubo និងក្រុមផ្សេងទៀតនៅក្នុងឆ្នាំ ២០១២។ ByteDance បានបង្កើតកម្មវិធីចែករំលែកវីដេអូ TikTok និង Douyin ។ ក្រុមហ៊ុនក៏ជាអ្នកបង្កើតវេទិកាព័ត៌មាន Toutiao ផងដែរ។

ក្រឡេកមើលបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បតិ្តច្រើនបំផុតរបស់ពិភពលោកឯណោះវិញ លោក Elon Musk មហាសេដ្ឋីសញ្ជាតិអាមេរិក ស្ថាបនិកក្រុមហ៊ុន SpaceX ក៏ដូចជានាយកប្រតិបត្តិ និងជាស្ថាបត្យករផលិតផលក្រុមហ៊ុន Tesla នៅតែឈរចំណាត់ថ្នាក់លេខ១ពិភពលោកដដែល ជាមួយទ្រព្យសម្បត្តិសរុបចំនួន ២៦៩.៣ពាន់លានដុល្លារ។ តាមពីក្រោយដោយលោក Larry Ellison មហាសេដ្ឋីអាមេរិក ដែលជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រ Oracle Corporation ជាមួយទ្រព្យសម្បត្តិសរុប ២១១.២ពាន់លានដុល្លារ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ