ខេត្តតាកែវ ៖ អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់លក់ ពេញនិយមជាយូរមកហើយនោះ តែពេលនេះកំពុងរងហានិភ័យដោយមិនដឹងមូលហេតុ។
បើតាមម្ចាស់អាជីវកម្មម្នាក់នៅស្រុកព្រៃកប្បាសបានអោយដឹងថា លោកបានចំណាយលុយកសាងផ្ទះត្រចៀកកាំ១កន្លែងៗមិនក្រោម៣០.០០០ដុល្លារនោះទេ ដែលមានទំហំ១២០ម៉ែត្រការ៉េឡើងទៅ។

លោកបានបញ្ជាក់អោយដឹងទៀតថា ផ្ទះត្រចៀកកាំរបស់លោក១កន្លែងទទួលបានទឹកមាត់ត្រចៀកកាំបាន១គីឡូក្រាម ក្នុង១ខែ ហើយក្នុង១គីឡូក្រាមលក់បាន១០០០ដុល្លារ កាលពីច្រើនឆ្នាំមុន ។
ម្ចាស់អាជីវកម្មខាងលើបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នទឹកមាត់ត្រចៀកកាំបានធ្លាក់ថ្លៃពី១០០០ដុល្លារ មកត្រឹម៤០០ដុល្លារ ធ្លាក់ថោកដល់ម្លឹងហើយ បែរជាគ្មានឈ្មួញទិញទៀត។
ម្ចាស់អាជីវកម្មជាច្រើនទៀតក៍និយាយដូចគ្នារឿងមានទឹកមាត់ត្រចៀកកាំហើយ គ្មានអ្នកទិញដោយពឹងផ្អែកលើឈ្មួញនៃប្រទេសចិនជាអ្នកប្រមូលទិញ ក្រៅពីឈ្មួញចិនគឺមិនមានឈ្មួញណាមកប្រមូលទិញឡើយ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ