ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសលម្ល៉េះ!​ ២នាក់ប្តី-ប្រពន្ធធ្វើដំណើរមិនដល់​​​ផ្ទះបុណ្យស.ព​ម្តាយផង​ ជួបគ្រោះដល់ជីវិត​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រាប ៖ ​​ហេតុការណ៍គោ​យន្ត​កែ​ច្នៃបុកម៉ូតូ​២​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ខណ​: ជិះ​ម៉ូតូ​ទៅ​ធ្វើបុណ្យ​ម្តាយ​ស្លាប់​ដោយសារ​រោគាពាធ ​ បន្សល់​ទុក​កូន​ចំនួន​៣​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧…

ខេត្ត​សៀម​រាប ៖ ​​ហេតុការណ៍គោ​យន្ត​កែ​ច្នៃបុកម៉ូតូ​២​ប្តី​ប្រពន្ធ បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ខណ​: ជិះ​ម៉ូតូ​ទៅ​ធ្វើបុណ្យ​ម្តាយ​ស្លាប់​ដោយសារ​រោគាពាធ ​ បន្សល់​ទុក​កូន​ចំនួន​៣​នាក់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែតុលា​ឆ្នាំ ២០២៤ វេលា​ម៉ោង ១៦ និង២០នាទី​រសៀល ចន្លោះ​គីឡូ​ម៉ែ​ត​៣៥០-៣៥១ ស្ថិត​នៅ​ភូមិ​កិត្ត​យស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប លើ​ផ្លូវជាតិលេខ​០៦ រវាង​គោ​យន្ត​កែ​ច្នៃ​និង​ម៉ូតូ​(​ស្រប​ទិស​គ្នា​)​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាពថា ​​​មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍មួយ​កើតឡើង រវាងគោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ ពណ៌​ខៀវ ផ្លា​ក​លេខ​គ្មាន អ្នកបើកបរ​ឈ្មោះ ធា​វ រ៉ា​វឹង ភេទប្រុស អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​គោក​ទៀម ឃុំ​ទឹកជោរ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយ​មានជ័យ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច បានបុក​ម៉ូតូ២នាក់ប្តី​ប្រពន្ធមួយ​គ្រឿង​ម៉ាក Honda Dream ព​ណ៍​ខ្មៅ ផ្លា​ក​លេខសៀមរាប 1Q-2042 បើកបរ​ដោយ​ឈ្មោះ ប្រម ណា​ន់ ភេទ​ប្រុស អាយុ៤៤​ឆ្នាំ​នៅ​ភូមិ​ប្រឡាយ​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកប្រពន្ធ​ឈ្មោះ​មុត ថុ​នា ​អាយុ​៣២​ឆ្នាំ បើកបរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ក្រោយ​ពេល​បុក​រួចបាន​យក​អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃមក​សួរ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​។​ ចំពោះ​មូលហេតុ​ គោ​យន្ត​កែ​ឆ្នៃ​ជាប់​ចង្កូត និង​មាន​បញ្ហា​ចាប់​ហ្វ្រាំ​មិន​ស៊ី​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញបាន​ចុះធ្វើការវាស់វែង រួច​ដកហូត​វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ពួក ។​

​សូម​បញ្ជាក់​ផង​ដែរ សពជន​រង​គ្រោះ២នាក់ ប្តី​ប្រពន្ធ និងសពម្តាយ ត្រូវ​បានរថយន្ត​សង្គ្រោះដឹក​
យក​ទៅបូជាទី​អារាម​វត្ដ​ធម្ម​រង្សី​សំពៅ​លូន ឃុំ​ក្រឡាញ់ ស្រឡាញ់ ខេត្ដសៀមរាប ទាំងអស់គ្នា ទាំង ៣នាក់ ម្តាយកូនបង្កើត និងកូនប្រសារ ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ និងកសាង​សំណុំ​រឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ