ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​​​ចាប់​ខ្លួន​​បុរស​​អាសអាភាស​​សន្សំ​​ទឹក​មាត់​ក្មេង​​​ស្រី​​សម្រាប់​តម្រូវការ​ផ្លូវ​ភេទ

14 ឆ្នាំ មុន

ប៉ូលិស​​ជប៉ុន​​​បាន​ចាប់​ខ្លួន​បុរស​៥៥ឆ្នាំ​​​ម្នាក់​​ ពីបទ​ប្រព្រឹត្ត​អំពើ​អាសអាភាស​ ដោយ​ជនជាប់​ចោទ​​បាន​​សន្សំ​​​ទឹក​មាត់​​របស់​​សិស្ស​ស្រីចំនួន​​៣​នាក់​​ និង​បាន​​ថត​ខ្សែអាត់​​វីដេអូ​ខណៈ​​​ពេល​​​ពួក​នាង​​កំពុង​ស្តោះ​ទឹក​មាត់​​ ដើម្បី​តម្រូវ​ការ​​ផ្លូវ​ភេទ។
លោក​​ថូឈី​ហ៊ីកូ​ មីស៊ូណូ ត្រូវ​​​បាន​ចាប់​​ខ្លួន​​នៅ​​ទីក្រុង​​តូក្យូ​ កាលពី​ថ្ងៃទី​១៣ មិថុនា ដោយ​សមត្ថ​កិច្ច​​ប៉ូលិស​​ចោទ​ប្រកាន់​​ពីបទ​ប្រព្រឹត្ត​​អំពើ​​អាស​អាភាស​ អាច​មាន​ទោស​​ខ្ពស់​ជាប់ពន្ធនាគារ​​​រយៈ​ពេល​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​​ប្រហែល​ជា​១​លាន​យេន​ ឬជាង​​១ម៉ឺន​​ដុល្លារ​​អាមេរិក ។

ប៉ូលិស​​ជប៉ុន​​​បាន​ចាប់​ខ្លួន​បុរស​៥៥ឆ្នាំ​​​ម្នាក់​​ ពីបទ​ប្រព្រឹត្ត​អំពើ​អាសអាភាស​ ដោយ​ជនជាប់​ចោទ​​បាន​​សន្សំ​​​ទឹក​មាត់​​របស់​​សិស្ស​ស្រីចំនួន​​៣​នាក់​​ និង​បាន​​ថត​ខ្សែអាត់​​វីដេអូ​ខណៈ​​​ពេល​​​ពួក​នាង​​កំពុង​ស្តោះ​ទឹក​មាត់​​ ដើម្បី​តម្រូវ​ការ​​ផ្លូវ​ភេទ។
លោក​​ថូឈី​ហ៊ីកូ​ មីស៊ូណូ ត្រូវ​​​បាន​ចាប់​​ខ្លួន​​នៅ​​ទីក្រុង​​តូក្យូ​ កាលពី​ថ្ងៃទី​១៣ មិថុនា ដោយ​សមត្ថ​កិច្ច​​ប៉ូលិស​​ចោទ​ប្រកាន់​​ពីបទ​ប្រព្រឹត្ត​​អំពើ​​អាស​អាភាស​អាច​មាន​ទោស​​ខ្ពស់​ជាប់ពន្ធនាគារ​​​រយៈ​ពេល​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​​ប្រហែល​ជា​១​លាន​យេន​ ឬជាង​​១ម៉ឺន​​ដុល្លារ​​អាមេរិក ។

ប៉ូលិស​អ្នកនាំពាក្យ​​ជប៉ុន​បាននិយាយ​​ថា ជន​ជាប់​ចោទ​​​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​​ជាមួយ​សិស្សស្រី​៣​នាក់​អាយុ​រវាង​ពី​៩-១០​ឆ្នាំ​ ក្នុង​អំឡុង​​​ខែតុលា​ និងខែធ្នូ ២០១០ នៅតាម​​ដង ​​ផ្លូវ​។ ក្រោយ​មក​​លោក​មីស៊ូណូ​​ បាន​បោក​បញ្ឆោត​​​​ក្មេង​ស្រី​​ទាំង​នេះ​ថា កំពុង​​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​លើ​ទឹក​មាត់​​ និង​សុំ​ឱ្យ​ស្តោះ​ទឹក​មាត់​​​ឱ្យ​គាត់​ពិនិត្យ​ ។​
ប្រភព​​បន្តថា គេ​បាន​​​ថត​ជាវីដេអូលើ​ក្មេង​​ស្រី​ខណៈ​ពេល​កំពុង​​ស្តោះ​​ទឹក​មាត់​ ដោយ​​បាន​ស្នើ​​ឱ្យ​ពួកក្មេង​​​ហាមាត់​​និង​ថត​រូបនៅ​ក្នុង​មាត់​ និង​អណ្តាត​ ។  គេបាន​​ប្រព្រឹត្ត​រឿង​រ៉ាវ​​​បែបនេះ​ជាញឹកញាប់​​ដើម្បី​ជា​តម្រូវ​ការ​​​តណ្ហា​​របស់​ខ្លួន ។

នៅក្នុង​​របាយ​ការណ៍​​ពីទី​ភ្នាក់​ងារ​​​ជប៉ុន​​​​​ដែល​​យោង​លើ​​ប្រភព​ព័ត៌​មាន​​​​ក្នុង​តំបន់​​​បាន​​ឱ្យ​ដឹងថា​ លោក​មី​ស៊ូណូ បាន​ប្រព្រឹត្ត​​​រឿង​​​រ៉ាវ​ដូចគ្នា​​​នេះ​​ទៅលើ​​ក្មេង​ស្រី​​​បាន​​ប្រហែល​៤.០០០​​នាក់ ដោយ​គេ​បាន​សន្សំ​ទឹក​មាត់​បាន​ប្រហែល​៥០០​នាក់​​ក្នុងអំឡុង​ពេល​​១៧ឆ្នាំ​កន្លង​ទៅទាំងនៅ​ក្នុង​ទីក្រុង​​តូក្យូ​ និង​​នៅ​ខេត្ត​ សៃតាម៉ា ​។​
ប៉ូលិស​បាន​​ប្រទះ​ឃើញ​​កាស្សែតវីដេអូ​​ ចំនួន​២៦ដុំ​​ បាន​ថត​រូប​ក្មេង​ស្រី​ច្រើន​​ជាង​២០០​នាក់​​​​នៅក្នុង​ផ្ទះ​របស់​គេ​តាម​រយៈ​ការ​​បង្ហើប​​​ឱ្យ​ដឹងពី​​ទីភ្នាក់​ងារ​​ក្យូដូ ។​ ទោះជាយ៉ាងណា​ក៏ដោយ អ្នកនាំ​ពាក្យ​ប៉ូលិស​​មិនបានបញ្ជាក់​​​ពី​របាយ​​ការណ៍​​របស់​កាសែត​ខាងលើ​ឡើយ ៕