ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​រួច​ផុត​ពី​ខ្យល់​ព្យុះ​ត្រាមី​វិញ​ហើយ​បន្ទាប់​ពី​ស្លា.ប់​មនុស្ស​៦៦​នា​ក់

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ត្រាមី​ (Trami) នៅ​ហ្វ៊ីលីពីន​​​កើន​ឡើង​ដល់​​៦៦​នាក់​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ ខណៈ​ដែល​មនុស្ស​ម្ភៃ​នាក់​ទៀត​​​បាត់​ខ្លួន​​។ ​ថ្វី​ដ្បិត​ខ្យល់​ព្យុះ​ស្ងប់​ស្ងាត់​ទៅ​វិញ​​ក៏​ពិត​មែន ​ប៉ុន្តែ​វា​​នឹង​វិល​​ត្រឡប់​មកវាយ​ប្រហារ​សា​ជា​ថ្មី​នៅ​កន្លែង​ដដែល​វិញ​​ជា​លក្ខណៈ​ហោះ​ចាក់​កួរ​មួយ​ជុំ​​។ ដូច្នះ​នឹង​មាន​ភ្លៀង​​ និង​ខ្យល់​កន្ត្រាក់​​នៅ​សប្ដាហ៍​ក្រោយ​​ជា​បន្ត​ទៀត​។ សព្វ​ថ្ងៃ​នេះ…

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​ត្រាមី​ (Trami) នៅ​ហ្វ៊ីលីពីន​​​កើន​ឡើង​ដល់​​៦៦​នាក់​​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ ខណៈ​ដែល​មនុស្ស​ម្ភៃ​នាក់​ទៀត​​​បាត់​ខ្លួន​​។ ​ថ្វី​ដ្បិត​ខ្យល់​ព្យុះ​ស្ងប់​ស្ងាត់​ទៅ​វិញ​​ក៏​ពិត​មែន ​ប៉ុន្តែ​វា​​នឹង​វិល​​ត្រឡប់​មកវាយ​ប្រហារ​សា​ជា​ថ្មី​នៅ​កន្លែង​ដដែល​វិញ​​ជា​លក្ខណៈ​ហោះ​ចាក់​កួរ​មួយ​ជុំ​​។ ដូច្នះ​នឹង​មាន​ភ្លៀង​​ និង​ខ្យល់​កន្ត្រាក់​​នៅ​សប្ដាហ៍​ក្រោយ​​ជា​បន្ត​ទៀត​។

សព្វ​ថ្ងៃ​នេះ ប្រជា​ជន​ជិត​​២,៤​សែន​នាក់​រស់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​ដើម្បី​គេច​ចេញ​ពី​​ខ្យល់​ព្យុះ​។ អ្នក​​ដែល​ត្រូវ​​ធ្វើ​ដំណើរ​តាម​ជើង​ទឹក​​៧៥១០​នាក់​ត្រូវ​ជាប់​គាំង​នៅ​តាម​កំពង់​ផែ​។ ជើង​ហោះ​ហើរ​៣៦​ខ្សែ​ត្រូវ​លុប​ចោល​នៅ​ថ្ងៃ​សុក្រ​។ ប្រ​ធា​នា​​ធិបតី​ហ្វ៊ីលីពីន​បាន​ចេញ​បញ្ជា​ឱ្យ​​ដឹក​ជញ្ជូន​ជំនួយ​យក​ទៅ​ចែក​ជូន​ប្រ​ជា​ជន​ដែល​រស់​នៅ​​តំបន់​រង​គ្រោះ​ខ្លាំង​ជាង​គេ​។

ជន​រង​គ្រោះ​ភាគ​ច្រើនរង​​របួស​ និង​ស្លាប់​ដោយ​សារ​ការ​បាក់​ដី ទឹក​ជំនន់ និង​ហេតុ​ការណ៍​ដទៃ​ទៀត​​​នៅ​តំបន់​ប៊ី​ខូល (Bicol) ដែល​បាន​​​លិចបាត់​​ទៅ​ក្នុង​ទឹក​។ លោក​ម៉ាកូស​សន្យា​ថា​នឹង​ខិត​ខំ​ឱ្យ​​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជួយ​ប្រជា​ជន​តាម​គ្រប់​​វិធី​​ទាំង​អស់​ទាំង​ជើង​គោក ជើង​ទឹក​ និង​ជើង​​អាកាស​​។​​ ខ្យល់​ព្យុះ​​​បាន​​បក់​ទៅដល់​​​កោះ​លូ​ហ្សន​​ (Luzon) ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​មួយ​នឹង​ល្បឿន​ជិត​១០០​គី​ឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង​។ ត្រឹម​តែ​រយៈ​ពេល​១​ថ្ងៃប៉ុណ្ណោះ កន្លែង​ខ្លះ​ទទួល​បាន​របប​ទឹក​ភ្លៀង​ស្មើ​នឹង​២​ខែ​។​

នៅ​ទី​ក្រុង​ថា​លីសៃ (Talisay) នៃ​ខេត្ត​បាថាន់​ហ្កាស់ (Batangas) អ្នក​ស្រុក​ចាប់​ផ្ដើម​បោស​សម្អាត​ទី​តាំង​រស់​នៅ​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​ខ្យល់​ព្យុះ​ស្ងប់​ស្ងាត់​ និង​ជំនន់​ទឹក​ភ្លៀង​ស្រក​ទៅ​វិញ​។ ផ្ទះ​ និង​រថ​យន្ត​ត្រូវ​កប់​នៅ​ក្នុង​ដី​ល្បាប់​ត្រឹម​ពាក់​កណ្ដាល​។ នៅ​តាម​ដង​ផ្លូវ​នានា​ពោរ​ពេញ​ដោយ​សំរាម​អណ្ដែត​ត្រា​។ អ្នក​មើល​ស្រះ​ចិញ្ចឹម​ត្រី​ម្នាក់​​ឈ្មោះ​រ៉ូម៉េអូ (Romeo) ប្រាប់​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​នៅ​ពេល​មនុស្ស​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​។ ដូច្នេះ​ ពួក​គេ​ខ្លះ​ក៏​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ធម្ម​ជាតិ​នេះ​ទៅ​។​

គាត់​ប្រាប់​ថា​ផ្ទះ​របស់​គាត់​ត្រូវ​បំផ្លិច​បំផ្លាញ​អស់​ទាំង​ស្រុង​។ គាត់​គ្មាន​បាន​យក​របស់​របរ​អ្វី​មក​តាម​ខ្លួន​សូម្បី​តែ​បន្តិច​។ ឥឡូវ​នេះ ​គាត់​ត្រូវ​ចាប់​ផ្ដើម​​កសាង​​ជីវិត​សា​ជា​ថ្មី​ចេញ​ពី​ចំណុច​សូន្យ​។ នៅ​បា​ថាន់​ហ្កាស់​ អាជ្ញា​ធរ​ប្រាប់​ថា​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​យ៉ាង​តិច​៩​នាក់​ដែល​ស្លាប់​ដោយ​សារ​ការ​បាក់​ដី​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​។ ចំណែក​នៅ​តំបន់​ប៊ីខូល​​ភាគ​កណ្ដាល​ មនុស្ស​យ៉ាង​តិច​២៧​នាក់​បាន​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ