ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី​៖ រាជរដ្ឋាភិបាល​គ្មាន​គំនិត​ធ្វើ​ឱ្យ​ខ្លួន​បាត់បង់​ទឹកដី​ម្ដងណា​ឡើយ

7 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្មាន​គំនិត​ធ្វើ​ឱ្យ​ខ្លួន​បាត់បង់​ទឹកដី​ម្ដងណា​ឡើយ ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​តែ​លើកយក​ការ​ដាក់​តំបន់​អភិ​វឌ្ឍន៍​ក្នុង​ក្រប​ខណ្ឌ​ត្រីកោណ​CLV ដើម្បី​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​មក​ដុត​ប្រទេស ក្នុង​គោល​បំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់…

ខេត្តមណ្ឌលគិរី ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្មាន​គំនិត​ធ្វើ​ឱ្យ​ខ្លួន​បាត់បង់​ទឹកដី​ម្ដងណា​ឡើយ ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​តែ​លើកយក​ការ​ដាក់​តំបន់​អភិ​វឌ្ឍន៍​ក្នុង​ក្រប​ខណ្ឌ​ត្រីកោណ​CLV ដើម្បី​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​មក​ដុត​ប្រទេស ក្នុង​គោល​បំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​អភិវឌ្ឍន៍​ទំនប់​អូរ​តេ​ធិ​បតី​ទំនប់​សែន​សុ​ដុម និង​ទំនប់​សែន​មនោ​រម្យ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ នេះ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រយៈពេល​៥០០​ឆ្នាំ​កន្លង​មកនេះ ប្រទេស​កម្ពុជា​ទើប​អាច​រកបាន​នូវ​សន្ដិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ក្រោម​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។ ហើយ​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​រីក​ចម្រើន និង​អាច​រក្សា​សន្ដិភាព​បាន​សម្ដេច​តេ​ជោ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្រ​ត្រីកោណ យុទ្ធសាស្ដ្រ​ចតុកោណ និង​ខិតខំ​រក្សា​សន្ដិភាព​រហូត​ប្រទេស​មានការ​អភិវឌ្ឍ​មក​ដល់​បច្ចុប្បន្ន​នេះ ។

សម្ដេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ការ​ដាក់​តំបន់​អភិវឌ្ឍន៍​ក្នុង​ក្រប​ខណ្ឌ​ត្រីកោណ​CLV គឺជា​ការ​ដាក់​ដើម្បី​អភិវឌ្ឍន៍​ប្រទេស ជំរុញ​ការ​អនុវត្ត​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត មិនមែន​ដាក់​តំបន់​អភិវឌ្ឍន៍​នេះ ដើម្បី​កាត់​ខេត្ត​ឱ្យ​ប្រទេស​ណាមួយ​នោះ​ឡើយ ។

សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ កម្ពុជា​មិន​ដែល​ធ្វើការ​អភិវឌ្ឍន៍​ណាមួយ​ឱ្យ​បាត់បង់​ទឹកដី​នោះ​ទេ ប៉ុន្ដែ​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម​មួយ​ក្ដាប់​តូច នៅ​តែ​បន្ត​លើក​ឡើង​បំភ្លៃ​ការ​ពិត ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន ។

សម្ដេច​ធិ​បតី​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្រុម​អ្នកនយោបាយ​ជ្រុលនិយម​នៅ​ក្រៅប្រទេស ដែល​បំភ្លៃ​ការ​ពិត​ញុះញង់​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រប​ត្តិ​ការ​អភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ឈាន​ទៅ​បង្កើត​ចលនា​ផ្ដួលរំលំ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ ខណៈ​កិច្ច​សហប្រតិបត្តិការ​នេះ ពេល​ឯកភាព​នៅ​ក្នុង​រដ្ឋសភា​ពួក​គេ​ក៏​មាន​វត្តមាន​ក្នុង​នោះ​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី​បញ្ជាក់​ថា ការ​បំផុស​រឿង CLV-DTA គឺ​អាច​បំផុស​ឱ្យ​ខ្មែរ​បែកបាក់​ផ្ទៃក្នុង ដើម្បី​មាន​ចេតនា​ដ៏​អាក្រក់​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅ​ស្រុក ខណៈ​ដែល​កម្ពុជា​ខិតខំ​យ៉ាង​លំបាក ដើម្បី​ស្វែងរក​សន្ដិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ដ​ថា ផ្លែផ្កា​នៃ​សន្តិភាព​បច្ចុប្បន្ន គឺ​បាន​មក​ដោយសារ​ការ​ពលី​ជីវិត​របស់​បងប្អូន​កងទ័ព និង​វីរជន​ស្នេហា​ជាតិ​ជា​ច្រើន​រូប ដូច្នេះ យើង​រួម​គ្នា​ការពារ​សន្តិភាព​នេះ ឱ្យ​បាន​កុំឱ្យ​បាត់បង់ ដោយសារ​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន​តូច​នោះ​។

សម្ដេច​បវរ​ធិ​បតី​បាន​អំពាវនាវ​ឱ្យ​ប្រជា​ល​រដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​ស្គាល់​ខេត្ត​ភូមិភាគ​ឦសាន សូម​អញ្ជើញ​ទៅ​ទស្សនា​ស្វែង​យល់​ខេត្ត​ភាគ​ឦសាន​កម្ពុជា​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ស្វែង​យល់​ពី​ការ​អភិវឌ្ឍន៍​និង​ការត​ភ្ជាប់​ខេត្ត​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ និង​ចៀសវាង​ការ​ចាញ់បោក​ការ​ប្រឌិត និង​បំភ្លៃ​របស់​ក្រុម​ជ្រុលនិយម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ