ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​កម្លាំង​ចុះបង្ក្រាប​បទល្មើស​នេសាទ ​កម្ទេច​ឧបករណ៍ដែល​បំ.ផ្លា.ញត្រីធម្មជាតិ​

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ដែល​មាន​សមាសភាព​ចូលរួម ដឹកនាំ ដោយ​លោក ជុំ ចាន់​ថេ​ង…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ដែល​មាន​សមាសភាព​ចូលរួម ដឹកនាំ ដោយ​លោក ជុំ ចាន់​ថេ​ង អភិបាលរង​ស្រុក​សូទ្រនិគម លោក សុខ សុង នាយ​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម នាយករង​រដ្ឋបាល​ស្រុក លោក​អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង ស្នាក់​ការ​កំពង់​ឃ្លាំង សហគមន៍​នេសាទ​កំពង់​ឃ្លាំង​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម​នៅ​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់ ។

លោក ជុំ ចាន់​ថេ​ង អភិបាលរង​ស្រុក​សូទ្រនិគម​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​នេះ​បាន​ចុះ​ធ្វើការ​កាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​នឹង​កន្លែង​បាន​ចំនួន ៣​ករណី ក្នុង​នោះ​មាន​៖

១-​នេសាទ​ដោយ​ឧបករណ៍​ឈ្នក់​រួម​ផ្សំ​ភ្លើងពណ៌​សាច់ ឈ្នក់​ទំហំ​បណ្តោយ​១៥​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ កាប់​បង្គោល​ចោល ១១​កន្លែង មាន​បង្គោល​ចំនួន ៤៤​ដើម ។


២-​នេសាទ ប្រើប្រាស់​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង ៣​សង្ទីម៉ែត្រ​មាន ក្បាល​លប​លូ​ចំនួន ៦​គ្រឿង របាំង​សាច់​អួន ប្រវែង​៥០០​ម៉ែត្រ ។
ចម្រឹង​ចំនួន ២០០​ដើម ។


៣-​នេសាទ​ឧបករណ៍​ស្បៃ​មុង ក្បាល​ស្បៃ​មុង​ចំនួន​១០​គ្រឿង របាំង​សាច់​ស្បៃ​មុង ប្រវែង​៨០០​ម៉ែត្រ ចម្រឹង​ចំនួន ៣០០​ដើម លែង​ត្រី​ចំនួន ២០​គីឡូក្រាម ។

ការ​ចុះ​ប្រតិបត្តិការ​នេះ​ប្រើប្រាស់​កាណូត​ចំនួន​២​គ្រឿង និង​កម្លាំង​ចំនួន​១០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ