ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា​ គាំទ្រ​សេចក្តីសម្រេច​ចំនួន​៧​ ក្នុង​ចំណោម​​៣៧​ ស្នើ​ដោយ​សមាជិក​ប្រទេស​អាស៊ាន​ ក្នុង​មហាសន្និបាត​អាយ​ប៉ា ​លើក​ទី​៤៥

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ រដ្ឋសភា​កម្ពុជា​ បាន​ប្រកាស​គាំទ្រ​សេចក្តីសម្រេច​ ចំនួន​៧ ក្នុង​ចំណោម​សេចក្តីសម្រេច​ ចំនួន​៣៧​ ដែល​ស្នើ​ដោយ​សមាជិក​ជា​ប្រទេស​អាស៊ាន ​ចំនួន១០ ក្នុង​មហាសន្និបាត​អាយ​ប៉ា​…

រាជធានី​ភ្នំពេញ ​៖ រដ្ឋសភា​កម្ពុជា​ បាន​ប្រកាស​គាំទ្រ​សេចក្តីសម្រេច​ ចំនួន​៧ ក្នុង​ចំណោម​សេចក្តីសម្រេច​ ចំនួន​៣៧​ ដែល​ស្នើ​ដោយ​សមាជិក​ជា​ប្រទេស​អាស៊ាន ​ចំនួន១០ ក្នុង​មហាសន្និបាត​អាយ​ប៉ា​ លើក​៤៥​ នៅ​ក្នុង​ប្រទេស​ឡាវ​ ខណៈ​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៅ​កិច្ចប្រជុំ​មហាសន្និបាត​អាយ​ប៉ា ​លើក​ទី៤៦ ក្នុង​ឆ្នាំ២០២៥​ ខាង​មុខ​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល ​នៃ​ការ​ចូលរួម​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ក្នុង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ​លើក​ទី​៤៥ (AIPA-45) នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង អ្នក​នាំពាក្យ​រដ្ឋសភា​កម្ពុជា បានឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន ​បន្ទាប់​ពី​វិល​ត្រឡប់​ពី​កិច្ចប្រជុំ​មហាសន្និបាត​អាយ​ប៉ា​នៅ​ប្រទេស​ឡាវ ​នា​រសៀល​ថ្ងៃ​ទី​២៣ តុលា​ឆ្នាំ ២០២៥ ​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា សេចក្តីសម្រេច​ចំនួន​៧ ដែល​ចូល រួម​គាំទ្រ​ដោយ​សភា​កម្ពុជា ក្នុងចំណោម​សេចក្តីសម្រេច​ចំនួន​៣៧ ស្នើ​ឡើង​ដោយ​សភា ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ក្នុង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន ​(AIPA) លើក​ទី​៤៥ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ​។

ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​មាតុប្រទេស​វិញ ឯកឧត្តម ឡេ​ង ប៉េង​ឡុ​ង បាន​ចាត់​ទុកថា ​នេះ​ជា​ជោគជ័យ និង​លទ្ធផល​ផ្លែផ្កា នៃ​ការ​ចូលរួម​របស់​សភា​កម្ពុជា នៅ​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញតិ​របស់​អាស៊ាន​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល ​នៃ​ការ​ចូលរួម​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ ក្នុង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៥ បានឱ្យ​ដឹង​ថា សភា​កម្ពុជា​បាន​ចូលរួម​គាំទ្រ (Co-sponsor) សេចក្តីសម្រេច​ចំនួន​៧ ដែល​រួម​មាន ​៖
១. សេចក្តីសម្រេច​ ស្តី​ពីការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ស្តី​ពី​បរិ​យា​បន្ន​ឌី​ជី​ថ​ល ដើម្បី​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ​អាស៊ាន និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព​តំបន់​
២. សេចក្តីសម្រេច​ ស្តី​ពី​ការ​ពង្រឹង​តួនាទី​សភា​ក្នុង​ការ​លើកកម្ពស់​កា​រត​ភា្ជ​ប់ ​និង​កំណើន​ប្រកបដោយ​បរិ​យា​បន្ន​អាស៊ាន តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នយោបាយ​អាស៊ាន​
៣. សេចក្តីសម្រេច​ ស្តី​ពី​កា​រលើ​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជំរុញ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​តំបន់​
៤. សេចក្តីសម្រេច​ ស្តី​ពី​ការ​លើកកម្ពស់​តួនាទី​សភា​ក្នុង​នវានុវត្តន៍​ការ​ថែទាំ​សុខភាព​ប្រកបដោយ​ភាព​ឆ្លាត​វៃ​
៥. សេចក្តីសម្រេច​ ស្តី​ពី​ការ​លើកកម្ពស់​សិទ្ធិ​សុខុមាលភាព​សង្គម និង​ឱកាស​ការងារ​សម្រាប់​មនុស្ស​ចាស់​ក្នុង​តំបន់​អាស៊ាន​
៦. សេចក្ដីសម្រេច​ពាក់ព័ន្ធ ​នឹង​បណ្ណាល័យ​ច្បាប់​ឌី​ជី​ថ​ល​អាយ​ប៉ា ​(AIPALync) ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សភា​កម្ពុជា​
និង​៧. សេចក្តីសម្រេច​អនុម័ត​ការ​បង្កើត​ភាព​ជា​ដៃគូ​អាយ​ប៉ា ជាមួយនឹង​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន​និង​សន្តិភាព (IPTP) និង​សន្និសីទ​អន្តរជាតិ​ នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP)​ ។

សូម​ជម្រាប​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អាយ​ប៉ា​ លើក​ទី​៤៥​ នៅ​ប្រទេស​ឡាវ​នេះ​ដែរ​ សមាជិក​គណៈប្រតិភូ​សភា​កម្ពុជា​ ក៏​បាន​ចូលរួម​កិច្ច​សន្ទនា​រវាង​អោយ​ប៉ា​ និង​សភា​សង្កេតការណ៍ ចំនួន​១៥ ប្រទេស ជា​អាទិ៍ សភា​តំណាង​ប្រជាជន​ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ អូស្ត្រាលី ឥណ្ឌា តួ​ក​គី កា​ណា​ដា និង​រុ​ស្ស៊ី ជាដើម ក្រោម​ប្រធានបទ «​កិច្ច​សហប្រតិបត្តិការ​សភា​ដើម្បី​សម្រេច​បាន​សមាហរណកម្ម និង​កំណើន​ប្រកបដោយ​បរិ​យា​បន្ន​»​ ។

សារៈសំខាន់​ៗ របស់​គណៈប្រតិភូ​សភា​កម្ពុជា​ផ្តោត​លើ ការ​ពង្រឹង ការទូត​សភា ដើម្បី​សន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ជា​ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អោយ​ប៉ា​និង​សភា​សង្កេតការណ៍ ដើម្បី​សម្រេច​គោលដៅ និង​ផលប្រយោជន៍​រួម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ