ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​មន្ត្រី​អាវុធហត្ថ​ម្នាក់មក​សាកសួរ ក្រោយ​មហាជន​រិះគន់​ថា ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​លើ​អ្នកបើកបរ​រថយន្ត​ធំ

2 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់ រង​នូវ​ការ​រិះគន់​ពី​សំណាក់​មហាជន​ថា អ​សីលធម៌ ពេល​បំពេញភារកិច្ច​នោះ ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ហើយ ក្រោយ​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ដោយ​បាន​ចាប់​បោច​សក់​អ្នកបើកបរ​ម្នាក់​ក្របួច​អូស ក្នុង​ពេល​សហការ​ត្រួតពិនិត្យ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៦​អា ចំណុច​ស្ពាន​ភូមិ​ថ្មី…

ខេត្តកណ្ដាល ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់ រង​នូវ​ការ​រិះគន់​ពី​សំណាក់​មហាជន​ថា អ​សីលធម៌ ពេល​បំពេញភារកិច្ច​នោះ ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ហើយ ក្រោយ​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ដោយ​បាន​ចាប់​បោច​សក់​អ្នកបើកបរ​ម្នាក់​ក្របួច​អូស ក្នុង​ពេល​សហការ​ត្រួតពិនិត្យ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៦​អា ចំណុច​ស្ពាន​ភូមិ​ថ្មី ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ។

ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ​ផ្សព្វផ្សាយ​វី​ដេ​អូ​មួយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​រួច​មក នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំភ្លឺ​ថា បុគ្គល​រូប​នេះ ជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​បញ្ជាក់​ថា ក្រោយ​ដឹង​ហេតុការណ៍​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល កោះហៅ​ឈ្មោះ ពៅ សា​លួត ដែល​បាន​បង្ហាញ​ឥរិយាបថ​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ល្មើស​បទ​វិន័យ​កងទ័ព ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជំហាន​ដំបូង ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី បាន​បញ្ជាក់​ទៀត​ថា អនុវត្ត​ទិស​ស្លោក​របស់​កងរាជអាវុធហត្ថ «​ចំពោះ​ប្រទេស​ជាតិ ត្រូវ​តែ​ការពារ ចំពោះ​ប្រជា​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព និង​បទល្មើស​ត្រូវ​តែ​បង្ក្រាប​» នឹង​ចាត់តាំង​ធ្វើ​អធិការកិច្ច​។ ក្នុង​ករណី​រក​ឃើញ​បុគ្គល​នេះ ប្រព្រឹត្ត​បទល្មើស កងរាជអាវុធហត្ថ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់ ។

នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម គេ​ឃើញ​មតិ​មហាជន​រិះគន់​ខ្លាំង​ៗ​ថា ៖ «​នៅ​ក្នុង​រឿង​នេះ ខ្ញុំ​អត់​ដឹង​ពី​ឫសគល់ នៃ​បញ្ហា​នេះ​ទេ ប៉ុន្តែ​ចរិតរ​បស់បង​ៗ​មន្ត្រីរាជការ​មួយ​ចំនួន ហាក់​ចូល​ធ្វើ​មន្ត្រី ដើម្បី​បាន​អំណាច​ទៅ​ប្រើ ចូល​មន្ត្រី​ដើម្បី​តែ​រក​លុយ ជា​ពិសេស ប៉ូលិស​ចរាចរណ៍ ភាគច្រើន​ពួក​គាត់​ចាត់​ទុក​រាស្ត្រ​ជាស​ត្រូវ និង​ជា​កន្លែង​បើកប្រាក់ ឯ​រាស្ត្រ​ខ្មែរ ស្អប់​គាត់​ដូច​ចោរ ។ បើ​នៅ​អា​មេ​រិ​កមក​បោច​សក់​ខ្ញុំ​ចឹ​ង ខ្ញុំ​មាន​តែ​អរគុណ ព្រោះ​ប្តឹង​បាន​តិច​ណាស់ ក៏​១​លាន ២​លាន​ដុល្លារ​ដែរ ដល់​តែ​បោច​នៅ​ស្រុក​ខ្មែរ ស៊ី​អំបិល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ