ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណេរមុខអង្គរ៖ ជាព្រឹត្តការណ៍​លើកទី២ គ្រោង​​​រៀបចំ​ដូចគ្នា​លើ​ស្ពានហាល

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ អ្នក​មក​ចុះ​ឈ្មោះ​ប្រឡង​មាន​ចំនួន ៣៥០​អង្គ​/​នាក់ ហើយ​ក្នុង​ចំណោម​បេក្ខជន​ទាំងនោះ មាន​អ្នក​ចុះ​ឈ្មោះ​អាយុ​តិច​ជាងគេ គឺ​កុមា​រា​អាយុ​៦​ឆ្នាំ…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ អ្នក​មក​ចុះ​ឈ្មោះ​ប្រឡង​មាន​ចំនួន ៣៥០​អង្គ​/​នាក់ ហើយ​ក្នុង​ចំណោម​បេក្ខជន​ទាំងនោះ មាន​អ្នក​ចុះ​ឈ្មោះ​អាយុ​តិច​ជាងគេ គឺ​កុមា​រា​អាយុ​៦​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ និង​អ្នក​ចុះ​ឈ្មោះ​អាយុ​ច្រើន​ជាងគេ​៧២​ឆ្នាំ ភេទ​ប្រុស មក​ពី​ខេត្តសៀម រាប ។

ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ជា​សាធារណៈ«​សំ​ណេ​រ​អង្គរ​» គ្រោង​នឹង​រៀបចំ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ ដែល​ជិត​ឈាន​មក​ដល់​ហើយ ស្ថិត​នៅ​ទីតាំង​លើ​ស្ពាន​ហាល​ខាងលិច​មុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុង​គោលបំណង គឺ​ដើម្បី​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ ។

ព្រឹត្តិការណ៍​«​សំ​ណេ​រ​អង្គរ​»​លើក​ទី​២​នេះ មាន​លក្ខណៈ​ខុស​ពី​លើក​ទី​មួយ​បន្តិច ត្រង់​មានការ​បែង ចែក​បេក្ខជន​ជា​ពីរ​ក្រុម​ផ្សេង​គ្នា ។ ក្រុម​ទី​១ សម្រាប់​ក្រុម​អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម និង​ក្រុម​ទី​២ ចាប់ពី​អាយុ​១៩​ឆ្នាំ​ឡើង​ទៅ ។ ការ​បែងចែក​បែប​នេះ គឺ​ដើម្បី​ឱ្យ​មាន​ភាព​សុក្រឹត កុំឱ្យ​មានការ​លើក​ឡើង​ពី​ភាព​មិន​ស្មើគ្នា​នៃ​អាយុ ឬ​តួនាទី​ដែល​ត្រូវ​មក​ប្រកួត​ជាមួយ​គ្នា ។

ក្នុង​ឱកាស​នោះ​ដែរ លោក លី​ម ប៊ុ​ន​ហុ​ក រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អ្នក​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​សំ​ណេ​រ​អង្គរ​បានឱ្យ​ដឹង​ថា បេក្ខជន​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​«​សំ​ណេ​រ​អង្គរ​»​លើក​ទី​២​នេះ តាម​រយៈ​លេខ ទូរស័ព្ទ ០៩២ ៣៣៧ ៦២៦ ហើយ​ការ​ចុះ​ឈ្មោះ​នឹង​ត្រូវ​បិទ​វិញ​មុន​ថ្ងៃ​ប្រឡង​៣​ស​ប្ដា​ហ៍ ។ កម្មវិធី​«​សំ​ណេ​រ​អង្គរ​» ដែល​ត្រៀម​រៀបចំ​ឡើង​នៅ​ដើមឆ្នាំ​២០២៥​ខាង​មុខ​នេះ ត្រូវ​បាន​កំណត់​យក​បេក្ខជន​ចន្លោះ​ពី ១.០០០​ទៅ ១.៥០០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ គឺ​លើស​មុន​ប្រមាណ​៥០០​នាក់​ផង​ដែរ ។

កម្មវិធី​«​សំ​ណេ​រ​អង្គរ​» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​អប់រំ ក្រសួង​វប្បធម៌ ក្រសួងទេសចរណ៍ និង មាន ការ គាំ ទ្រ​ពី​ក្រុម​អ្នក​ស្រឡាញ់
អក្សរសាស្ត្រ​ខ្មែរ​ផង​ដែរ ។

កម្មវិធី​«​សំ​ណេ​រ​អង្គរ​» គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ ក្នុង​ការ​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ ពិសេស​គឺ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ មហាជន​ទូទៅ កែប្រែ​ទម្លាប់​អក្ខរាវិរុទ្ធ​ក្នុង​ការ​សរសេរ និង​អាន​ពាក្យ​ខ្មែរ​ឱ្យ​ត្រឹមត្រូវ​ឡើង​វិញ ខណៈ​មហាជន​ទូទៅ ក្រសួង ស្ថាប័ន ផ្នែក​ឯកជន មានការ​គាំទ្រ​យ៉ាង​ក្លៀវក្លា ចំពោះ​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ ។

យើង​អាច​ហៅ​កម្មវិធី​សំ​ណេ​រ​អង្គរ​នេះ​ថា ជា​ការ​ប្រកួត​សរសេរ​តាម​អាន​អក្សរ​ខ្មែរ​ក៏​បាន ព្រោះ​ជា​ការ​ចូលរួម​ប្រកួត​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ ដែល​បើក​ឱ្យ​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ មិន​ប្រកាន់​អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បី​ជ្រើសរើស​ជ័យ​លា​ភី​ដែល​សរសេរ​ពាក្យ​ខ្មែរ​បាន​ត្រឹមត្រូវ​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ