ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម១២នាក់ រត់កាត់វាលស្រែសង្ស័យអន្តោប្រវេសន៍ខុសច្បាប់នៅក្រុងស្វាយរៀង

11 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ជនជាតិ​វៀតណាម ស្រី​ប្រុស​១២​នាក់ រត់​ប្រសាច​តាម​វាលស្រែ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​អន្តរាគមន៍​ព័ទ្ធ​ចាប់​មក​សាកសួរ រួច​បញ្ជូន​ទៅ​ទីតាំង​ដែល​រត់​ចេញពី​កន្លែង​ក្នុង​រោងចក្រ​មួយ នៅ​ក្រុង​ស្វាយ​រៀង ។ ករណី​នេះ​កើតឡើង…

ខេត្តស្វាយរៀង ៖ មាន​ជនជាតិ​វៀតណាម ស្រី​ប្រុស​១២​នាក់ រត់​ប្រសាច​តាម​វាលស្រែ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​អន្តរាគមន៍​ព័ទ្ធ​ចាប់​មក​សាកសួរ រួច​បញ្ជូន​ទៅ​ទីតាំង​ដែល​រត់​ចេញពី​កន្លែង​ក្នុង​រោងចក្រ​មួយ នៅ​ក្រុង​ស្វាយ​រៀង ។

ករណី​នេះ​កើតឡើង នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៩ តុលា​២០២៤ នៅ​ចំណុច​ភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មនុស្ស​ប្រមាណ​១២​នាក់ រត់​កាត់​វាលស្រែ​ចេញពី​រោងចក្រ​ទើប​សាងសង់​មួយ​កន្លែង​ចេញពី​ភូមិ​ទាហាន​លើ​រត់​កាត់​វាលស្រែ រួច​បម្រុង​ឆ្លងផ្លូវ​ថ្នល់ជាតិ​លេខ​១​ក៏​មានការ​ងើ​ង​ឆ្ងល់ រាយការណ៍​ដល់​សមត្ថកិច្ច​ក្រុម​ប្រជា​ការពារ​ភូមិ​សាមគ្គី​បាន​ស្ទាក់​ចាប់​បាន​ចំនួន​១០​នាក់ ស្រី​ម្នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​តឿ​ង និង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប និង​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយ​រៀង មក​អន្តរាគមន៍​សាកសួរ ។

ក្រោយមក​ទើប​ដឹង​ថា ជា​ជនជាតិ​វៀតណាម ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​មក​ធ្វើការ​នៅ​ក្រុង​បា​វិត ហើយ​ក៏​ត្រូវ​ក្រុមហ៊ុន​ឲ្យ​មក​ធ្វើការ​ត​ភ្លើង​អគ្គី​ស​នី នៅ​ក្នុង​រោងចក្រ ទើប​សាងសង់​ថ្មី​នៅ​ក្នុង​សង្កាត់​ស្វាយ​តឿ ។ ហើយ​អ្វី​ដែល​ពួក​គេ​រត់​ចេញពី​កន្លែងធ្វើការ​នោះ​ដោយ​បានដឹង​ថា មាន​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង ចុះ​ទៅ​ពិនិត្យ​ជន​អន្តោ​ប្រវេ​ស៍​មក​ធ្វើការ​ក្នុង​អគារ​រោងចក្រ សាងសង់​ថ្មី​នោះ​ទើប​ភ័យ​នាំ​គ្នា​រត់គេច គោលបំណងរ​ត់ទៅ​ក្រុង​បា​វិត​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​តែ​ម្តង ។

សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​បឋម​ថា ជនជាតិ​វៀតណាម​១២​នាក់​នេះ សង្ស័យ ជា​ជន​អន្តោ​ប្រវេ​សន្ត៍​ខុសច្បាប់​ទើប​ឃើញ​សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យ​បុគ្គលិក​ធ្វើការ​នៅ​អគារ​សាងសង់​ថ្មី​នោះ​ភ័យ​ក៏​រត់គេច​ពី​សមត្ថកិច្ច​បែប​នេះ ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ឃាត់ខ្លួន​ជនជាតិ​វៀត​១០​នាក់ ស្រី​ម្នាក់ ដាក់​លើ​រថយន្ត​ដឹក​ទៅ​ទីតាំង​ពួក​គេ​ធ្វើការ ដើម្បី​សួរនាំ​ថា តើ​ពួក​គេ​ចូល​មក​ធ្វើការ​នៅ​ប្រទេស​ខ្មែរ​នេះ​មាន​លិខិតឆ្លងដែន ឬ​មាន​សៀវភៅ​ការងារ​ដែរ​ឬទេ? ឬ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទើប​ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់គេច​ខ្លួន​បែប​នេះ ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ទេ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២០ តុលា ២០២៤​នេះ ទូរ​សព្ទ័​មិន​ចូល ។ គ្រាន់តែ​ទទួល​ព័ត៌មាន​ក្រៅផ្លូវការ​ថា ជនជាតិ​វៀតណាម​១២​នាក់​នេះ ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ គឺ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រករបៀង​នៃ​ក្រុង​បា​វិត មក​រក​ការងារ​ធ្វើ ដោយ​មិន​បាន​សុំ​ទិ​ដ្ឋ​ការ​ការងារ​ទៅ​មន្ទីរ​ការងារ​សុំ​សៀវភៅ​ចុះបញ្ជី ធ្វើ​ការងារ​ទេ សង្ស័យ​គ្មាន​ទាំង​លិខិតឆ្លងដែន​ទៀត​មើលទៅ ទើប​ឃើញ​សមត្ថកិច្ច​ភ័យ​ខ្លាច​នាំ​គ្នា​រត់គេច គឺថា​ស្លៀកពាក់​សម្លៀក​បំពាក់​ខ្លី​ទាំងស្រី​ទាំងប្រុស គឺ​រត់​យក​ព្រះ​អាយុ​ក្នុង​នោះ​មាន​២​នាក់ មានកា​តាប​សំលៀក​បំពាក់ ។

មហាជន​លើក​ឡើង​ថា មាន​ជនអន្តោប្រវេសន៍​បរទេស ពិសេស គឺ​ជនជាតិ​វៀ​ណា​ម​ចូល​មក​ធ្វើការ​រកស៊ី នៅ​ក្នុង​ទឹកដី​រដ្ឋបាល​ខេត្តស្វាយរៀង​ច្រើន​ណាស់ គឺ​មិន​បាន​សុំ​ទិដ្ឋាការ​ចុះបញ្ជី សៀវភៅ​ការងារ ពី​ក្រសួង​មន្ទីរ​ការងារ​ទេ គឺ​លួច​ចូល​មក​ធ្វើការ​ដោយ​ខុសច្បាប់ ដណ្តើម​ការងារ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​គួរតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹត​បន្តឹង​ជនអន្តោប្រវេសន៍​បរទេស​ដែល​លួច​ចូល​មក​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ទាំងនេះ​ផង​ទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ