ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ចិត្ត​ស្លុ.យ​ ឆ្លង​ដែន​ទៅ​គាស់​តូប​លក់​គ្រឿង​​អ​ល័​ង្ការ​នៅ​ស្រុក​ថៃ​ តែមក​លក់​នៅ​ខ្មែរ​​

4 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន​០២​នាក់ ម្នាក់​ជា​អ្នក​ធ្វើ​សកម្ម «​លួច​ផ្ទាល់​» និង​ម្នាក់​ទៀត​ ជា​អ្នក​«​ទ​ទួល​ផល​ចោរកម្ម​» ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង (​គ្រឿង​អលង្ការ​)​មួយ​ចំនួន​ផង…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួន​០២​នាក់ ម្នាក់​ជា​អ្នក​ធ្វើ​សកម្ម «​លួច​ផ្ទាល់​» និង​ម្នាក់​ទៀត​ ជា​អ្នក​«​ទ​ទួល​ផល​ចោរកម្ម​» ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង (​គ្រឿង​អលង្ការ​)​មួយ​ចំនួន​ផង កាលពី​ថ្ងៃ​ទី១២ និង១៣ តុលា នៅ​ស្រុក​កំ​រៀង និង ស្រុក​ភ្នំព្រឹក ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ដែល​កើតឡើង​នៅ​ផ្សារ​ឡែ​ម ក្នុង​ទឹកដី​ប្រទេស
​ថៃ​ ។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា អំពើ​ចោរកម្ម​នោះ​បាន​កើតឡើង កាលពី​វេលា​រំលង​
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី០៩ តុលា នៅ​ចំណុច​ផ្សារ​ឡែ​ម ស្ថិត​ក្នុងភូមិ​បាន​ឡែ​ម ឃុំ​ទេពនិម្មិត ស្រុក​ប៉ូ​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ទល់មុខ​ច្រក​ទ្វារ​អន្តរជាតិ ​«​ដូង​» ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយ​ជន​មិន​ស្គាល់​មុខ​បាន​គាស់​តូប​លួច​យក​គ្រឿង​អ​ល័​ង្ការ ដែល​ម្ចាស់​តូច​ជា​ជនជាតិ​ខ្មែរ​។

ក្នុង​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​និយាយ​ថា ម្ចាស់​តូប​ឈ្មោះ នួន ចាន់​ផ​ល្លី ភេទស្រី ​អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ និងជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃខាងលើ ​។ ក្រោយ​កើតហេតុ រហូត​ដល់​ថ្ងៃ​ទី១២ តុលា ស្ត្រី​រង​គ្រោះ​បាន​ទៅ​ប្ដឹង​នៅ​មូល​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង ដើម្បី​ឲ្យ​ជួយ​អន្តរា
​គម​ន៍​។

អ្នកស្រី ចាន់ ​ផ​ល្លី បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា ជន​មិន​ស្គាល់​មុខបាន​គាស់​តូប​លក់ដូរ​របស់​អ្នកស្រី នៅ​ក្នុង​ផ្សារ​ឡែ​ម (​ប្រទេស​ថៃ​) រួច​បាន​លួច​យក​គ្រឿង​អលង្ការ​​ភាគច្រើន​ គឺ ​«​ចិញ្ចៀន​»​ អស់​ចំនួន​៦៣​វង់ ដែល​មាន​តំលៃ​សរុប​ប្រមាណ៣០​ម៉ឺន​បាត​។ បន្ទាប់​ពី​ទ​ទួល​បាន​ពាក្យបណ្ដឹង នៅ​ថ្ងៃ​ដដែល​នេះ​ មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​បាន​ធ្វើការ​​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខ​សញ្ញា​ជន​សង្ស័យ និងឈាន​ដល់​ការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ​។

ជនសង្ស័យ​ឈ្មោះ ហូត វីត ភេទប្រុស​ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង​ស្រុក​កំ​រៀង ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន​បន្តិច​ប​ន្តួច​​ប៉ុណ្ណោះ​
ពី​ជន​សង្ស័យ ​។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​បាន​សួរនាំ ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​តូប​លក់​គ្រឿងអលង្ការ​​របស់​ជន​រង​គ្រោះ នៅ​ក្នុង​ផ្សារ​ឡែ​មមែ​ន​ ។

ជនសង្ស័យ​ឈ្មោះ ហូត វីត បាន​ផ្ដល់​ចម្លើយ​ទៀត​ថា ចិញ្ចៀន​ទាំងអស់​ដែល​ខ្លួន​បាន​លួច គឺ​ខ្លួន​បាន​យក​ទៅ​លក់​នៅ​ផ្សារ​ស្រុក​ភ្នំព្រឹក​បាន​ប្រាក់​ចំនួន​៣,៤​លាន​រៀល​ប៉ុណ្ណោះ ហើយ​ប្រាក់​នោះ​ខ្លួន​បាន​ចាយ​អស់​ទៅ​ហើយ​ ។ នៅ​ថ្ងៃ​ទី​១៣ តុលា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង និង​ស្រុក​ភ្នំព្រឹក ដែល​មាន​កិច្ចសហការ​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​ផង ក្រោយ​ការ​បញ្ជា​ផ្ទាល់​ពី​លោក​មេ​បញ្ជាការ​ខេត្ត​បាន​បន្ត​និ​តិ​វិធី ចុះ​ទៅ​កាន់​ផ្សារ​ស្រុក​ភ្នំព្រឹក ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ទ​ទួ​ល​ទិញ​ផល​ចោរកម្ម ​(​គ្រឿង​អលង្ការ​​) និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ គួ​ច សុ​ឃី​ន ភេទប្រុស ​អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​លក់​គ្រឿង​អ​ល័​ង្កា នៅ​ផ្សារ​ស្រុក​ភ្នំព្រឹក​ ។

​មន្ត្រី​កង​រាជ​អា​រុ​ធ​ហត្ថបាន​និយាយ​ថា អាជីវករ​រូប​នេះ ជា​អ្នក​ទ​ទួ​ល​ទិញ​ផល​ចោរកម្ម​ពី​ជនសង្ស័យ​ឈ្មោះ ហូត វីត ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ពី​អ្នក​ទ​ទូល​ផល​ចោរកម្ម​រូប​នេះ​ បាន​ចិញ្ចៀន​ចំនួន​២៧​វង់​តែ​ប៉ុណ្ណោះ​ ។ ដូច្នេះ ​នៅ​បាត់​ចិញ្ចៀន​ចំនួន​៣៦​វង់​ទៀត នេះ​បើ​ផ្ទៀងផ្ទាត់​ទៅ​នឹង​ចំនួន​ចិញ្ចៀន​ដែល​ជន​រង​គ្រោះ​បាន​ប្រាប់ ដែល​បាន​បាត់​រហូត​ដល់​ចំនួន​៦៣​វង់​ឯណោះ​ ។

ទោះ​យ៉ាងណា​ ពេល​នេះ ទាំង​លោក​ចោរ​ដែល​បាន​លួច​ផ្ទាល់ ទាំង​អ្នក​ទ​ទួ​ល​ទិញ​ផល​ចោរ​ក​ម្ម្ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ