ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំបើករថយន្តទំនើបគេចពីភ្នំពេញ មកជាប់អន្ទា.ក់នៅខេត្តសៀមរាបទៅវិញ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព តាម​តេ​លេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា…

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព តាម​តេ​លេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ប្រុស​ស្រី រួច​មក ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ប្រគល់ ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ ជំនាញ រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បាន​បញ្ជាក់​ថា ជនសង្ស័យ ប្រុស ស្រី ទាំង​ពីរ​នាក់​មានះ ១.​ឈ្មោះ កែវ ចាន់​ធា ហៅ​កែវ យ៉ា​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ ឫស្សី​កែវ រាជធានី​ភ្នំពេញ (​វិជ្ជមាន ) ។ ២.​ឈ្មោះ សា​រ៉ែ​ន ភិ​រុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​វិជ្ជមាន​) ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បើកបរ​រថយន្ត​ម៉ាក BMW I8 ពណ៌​ខៀវ លាយ​ក្រហម ផ្លា​ក​លេខ ភ្នំពេញ 2BI-8000 ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ នៅ​លើ​ផ្លូវ​៧​មក​រា មុខ​សាលារៀន​ភ្យូ​ឆឺ​រ​ប្រាយ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០២៤ រួច​នាំ​យក​ទៅ​សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​ធ្វើការ​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ រាជធានី​ភ្នំពេញ ចាត់ការ​បន្ត ។

លោក ស្នងការ បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​នោះ ដោយសារ​មាន​ពាក្យ បណ្ដឹង​ពី​ជន​រង​គ្រោះ​ថា ជនសង្ស័យ​«​ទិញ​រថយន្ត​រួច ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ​បាន​បង្កក​សាច់ប្រាក់​ក្នុង​ធនាគារ​វិញ​មិន​ឱ្យ​អ្នកលក់​រថយន្ត​ដក ប្រាក់​បាន​នោះ​ទេ កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ ២០២៤ ហើយ​សមត្ថកិច្ច​បានឃើញ​រថយន្ត​ខាងលើ​ធ្វើ​ចរាចរណ៍​នៅ​ទឹកដី​ក្រុង​សៀម រាប​ក៏​ឃាត់ខ្លួន​តែ​ម្ដង​ហើយ ប្រគល់​ឱ្យ​សមត្ថកិច្ច នគរបាល រាជធានី​ភ្នំពេញ ភ្លាម​ៗ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ