ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើប្រាស់អំពើហិង្សាវ៉ៃប្រពន្ធទ្រាំលែងបាន ប្តឹងអោយចាប់ខ្លួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់ រើន ភេទប្រុសអាយុ៣៥ឆ្នាំ(គ្មានមុខរបបពិតប្រាកដ)រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ម៉ុញ ធារី ភេទស្រីអាយុ៣៦ឆ្នាំ(ត្រូវជាប្រពន្ធ)បានប្តឹងឈ្មោះ ចាន់ រើន (ជាប្តី)បានប្រើអំពើហឹង្សាទៅលើខ្លួនជាញឹកញ៉ាប់នៅពេលសុំលុយទិញគ្រឿងញៀនប្រើប្រាស់មិនបាន វ៉ៃធ្វើបាបប្រពន្ធនិងកូនស្ទើរាល់ថ្ងៃដែលមិនអាចទ្រាំទ្របានទើបប្តឹងទៅទីបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នៅចំណុចភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យជាប្តីនាំយកទៅសាកសួរនិងធ្វើតេស្តរកឃើញប្រើប្រាស់សាធាតុញៀន ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ