ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ទស្សនកិច្ចនៅ​គណៈ​កម្មការ​ទន្លេមេគង្គ ដោយត្រូវ​បាន​ចាត់ទុក​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ កិច្ច​សហប្រតិបត្តិការ​មេគង្គ ដែល​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ឯកឧត្ដម ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau)…

រាជធានី​ភ្នំពេញ ​៖ ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់ កិច្ច​សហប្រតិបត្តិការ​មេគង្គ ដែល​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា ឯកឧត្ដម ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​(MRC) នៅ​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ ដែល​ឯកឧត្ដម​បាន​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​នៃ​ដៃគូ​អភិវឌ្ឍន៍​របស់ MRC ដំបូង​គេ​បង្អស់ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថាប័ន​នេះ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​លើក​ឡើង​ថា​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤​កើតឡើង​ស្រប​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ប្រទេស​ឡាវ ហើយ​វា​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​របស់​ប្រទេស​កា​ណា​ដា ចំពោះ​ការ​គ្រប់គ្រង ប្រកប​ដោយ​ចីរភាព​នៃ​ទន្លេមេគង្គ​។ ទន្លេ​នេះ ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​លាន​នាក់ ដែល រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី Justin Trudeau បាន​ជួប​ជាមួយ​អ្នកនេសាទ និង​កសិករ ដែល​ពួក​គាត់​ពឹងផ្អែក​លើ​ទន្លេមេគង្គ​សម្រាប់​ការ​ចិញ្ចឹមជីវិត​។ អមដំណើរ​ដោយ​រដ្ឋមន្ត្រីក្រសួង ជំរុញ​ការ​នាំ​ចេញ ពាណិជ្ជកម្ម​អន្តរជាតិ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក​ជំទាវ ម៉ា​រី អ៊ឹ​ង (Mary Ng) និង នាយក​ប្រតិបត្តិ នៃ MRC លោក​បណ្ឌិត អា​នុ​ឡាក់ គិ​ធិ​ឃួ​ន (Anoulak Kittikhoun)​។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា បាន​ជជែក​ដោយ​ផ្ទាល់ ជាមួយ​ក្រុម​អ្នកនេសាទ និង​កសិករ ដោយ​ស្តាប់​រឿងរ៉ាវ​របស់​ពួក​គេ ថា​តើ​ទន្លេមេគង្គ​បាន​ទ្រទ្រង់​ជីវិត ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​យ៉ាងដូចម្តេច​។ ឯកឧត្ដម​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ឈ្វេងយល់​ដោយ​ផ្ទាល់ អំពី​បញ្ហា​ប្រឈម ដែល​ពួក​គេ ជួប​ប្រទះ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន ព្រមទាំង​បញ្ហា​ការ​គ្រប់គ្រង​ទឹក ឆ្លង​ដែន​ផង​ដែរ​។

ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី ទ្រូ​ដូ បាន​កោតសរសើរ​ចំពោះ​តួនាទី​របស់ MRC ក្នុង​ការ​ជំរុញ កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​តាម​ដង​មេគង្គ រួម​មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ហើយ​ការ​ខិតខំ​ប្រឹងប្រែង របស់ MRC ដើម្បី​ធានា​ថា​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេ​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ធនធាន​ដ៏​សម្បូរ បែប​របស់​ទន្លេ​មួយ​នេះ​។ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​កា​ណា​ដា​ទទួលស្គាល់​ពី​សារៈសំខាន់​យ៉ាង​ខ្លាំងក្លា​របស់​ទន្លេមេគង្គ ដែល​ទន្លេ​នេះ​មិន​ត្រឹមតែ​ជា​ប្រភព​នៃ​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ខ្សែជីវិត សម្រាប់​មនុស្ស​រាប់​លាន​នាក់​»​។ ឯកឧត្ដម​នាយក​រដ្ឋមន្ដ្រី​បាន​បន្ត​ថា គណៈកម្មការ​ទន្លេមេគង្គ កំពុងធ្វើការ​ងារ​ដ៏​សំខាន់​មួយ ដោយ​កៀងគ​ប្រទេស​នានា​ឱ្យ​រួបរួម​គ្នា ដើម្បី​គ្រប់គ្រង និង​ការពារ​ធនធាន​រួម​អស់ទាំង​នេះ​។

ឯកឧត្ដម​នាយក​រដ្ឋមន្ដ្រី​បាន​អះអាង​ថា​៖ «​ប្រទេស កា​ណា​ដា​មាន​មោទនភាព ក្នុង​ការ​គាំទ្រ​បេសកកម្ម​មួយ​នេះ ហើយ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយ MRC ដើម្បី​ការពារ​ទន្លេមេគង្គ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។ សូម​រម្លឹក​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​កា​ណា​ដា​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជាមួយ MRC ដោយ​បាន​បរិច្ចាគ​ថវិកា​ចំនួន ២ លាន ដុល្លា​កា​ណា​ដា (​ប្រហែល ១.៥ លាន​ដុល្លារ អាម៉េរិក​) តាម​រយៈ​កិច្ចការ​សកល​ប្រទេស​កា​ដា​ណា ដែល​ជា​ក្រសួង​របស់​រដ្ឋាភិបាល​ដែល​ទទួល​បន្ទុក​លើ ការ​គ្រប់គ្រង​ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម​អន្តរជាតិ និង​ជំនួយការ​អភិវឌ្ឍ​។ មូលនិធិ​នេះ មាន​គោល បំណង​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​របស់ MRC រួម​មានការ​គ្រប់គ្រង​ទឹក​ឆ្លង​ដែន ការ​តាមដាន​ទន្លេ និង ការ​ព្យាករណ៍ ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​លើកកម្ពស់​ភាព​ធន់​របស់​សហគមន៍​ចំពោះ​បញ្ហា​ប្រឈម ទាក់ទង​នឹង​ទឹក​។

លោក​បណ្ឌិត អា​នុ​ឡាក់ គិ​ធិ​ឃួ​ន (Anoulak Kittikhoun) នាយក​ប្រតិបត្តិ MRC បាន​គូសបញ្ជាក់ ពី​ការ​គាំទ្រ​ដ៏​សំខាន់​របស់​ប្រទេស​កា​ណា​ដា​ក្នុង​ការ​ជំរុញ​បេសកកម្ម​របស់ MRC និង​ការ​ចូលរួម​របស់ ប្រទេស​កា​ដា​ណា​នៅ​ក្នុង​តំបន់​។ លោក​បណ្ឌិត​បាន​ថ្លែង​បន្ថែម​ថា​៖ «​យើង​មាន​កិត្តិយស ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី ទ្រូ​ដូ ដែល​បង្កើត​ជា​ជំពូក​ថ្មី​មួយ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ​ប្រទេស​កា​ណា​ដា​។ ការ​គាំទ្រ​របស់ កា​ណា​ដា​ធ្វើ​ឡើង​ក្នុង​ពេល​ដ៏​សំខាន់​មួយ ពិសេស​ស្រប​ពេល​ដែល​យើង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​គ្រប់គ្រង​ធនធានទឹក​ទន្លេមេគង្គ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​របស់ រដ្ឋាភិ​បាល​របស់​ពួក​គេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ